កាដូ​ពី​រដ្ឋាភិបាល​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ ​ជិះរថយន្ត​ក្រុង​ទៅ​ស្រុក​អត់​អស់​លុយ​

​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចេញ​រថយន្ដ​ក្រុង​ចំនួន​ ​120គ្រឿង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​សម្រាប់​ប្រជាពលរដ្ឋ​ទៅលេង​ស្រុកកំណើត​ជួបជុំ​ក្រុម​គ្រួសារ​ដោយ​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​គឺ​ ​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​ ​5ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី26ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​។​

​​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ថ្មី​មួយទៀត​ ​ដោយ​បាន​បង្ហាញ​អំពី​ទីតាំង​ចេញដំណើរ​ទៅតាម​បណ្ដា​ខេត្ត​ ​និង​ផ្លូវជាតិ​ដែល​មាន​រថយន្ដ​ក្រុង​ទៅដល់​ផង​ដែរ​។​

​ សេចក្ដីជូនដំណឹង​នេះ​បានឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ ​5ថ្ងៃ​នៃ​ថ្ងៃ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ ​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​អាច​ប្រើប្រាស់​សេវា​រថយន្ដ​ក្រុង​ ​និង​កាណូត​ដឹក​អ្នកដំណើរ​សាធារណៈ​ ​ដោយ​មិន​អស់ប្រាក់​ថ្លៃ​សេវា​ដូចគ្នា​ទាំងអស់​ ​ចាប់ពី​ថ្ងៃទី26​ ​ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​។​

​ បន្ថែម​ពីនេះ​ទៀត​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ ​និង​ម្ចាស់​រថយន្ដ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ឱ្យ​រក្សា​តម្លៃ​ដឹកជញ្ជូន​នៅ​ដដែល​ ​ដោយ​ពុំ​ត្រូវ​ដំឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ​ឡើយ​ ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​ ​សូម​បញ្ជាក់​ថា​ ​រថយន្ដ​ក្រុង​ចំនួន​ ​120គ្រឿង​នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ដូច​ខាងក្រោម​នេះ​៖​

​-​ផ្លូវជាតិ​លេខ1​-​ពី​ភ្នំពេញ​-​កណ្តាល​-​ស្វាយរៀង​(​5គ្រឿង​)​និង​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​(​5គ្រឿង​)​ទីតាំង​ចំណត​នៅ​ផ្លូវ​ ​60ម៉ែត្រ​(​ទល់មុខ​ក្រុមហ៊ុន​មែ​រសឺដេស​)​។​
​-​ផ្លូវជាតិ​លេខ2​-​ ​ពី​ភ្នំពេញ​-​តាកែវ​(​5គ្រឿង​)​ទីតាំង​ចំណត​ផ្លូវ​ ​60ម៉ែត្រ​(​ទល់មុខ​ក្រុមហ៊ុន​មែ​រសឺដេស​)​។​
​-​ផ្លូវជាតិ​លេខ3​-​ ​ពី​ភ្នំពេញ​-​កែប​(​5គ្រឿង​)​ ​និង​ភ្នំពេញ​-​កំពត​(​5គ្រឿង​)​ទីតាំង​ចំណតរថយន្ត​នៅ​ផ្លូវ2004​ ​ជាប់​របង​បញ្ជាការ​ដ្ឋាន​ទ័ពអាកាស​។​
​-​ផ្លូវជាតិ​លេខ4​-​ ​ពី​ភ្នំពេញ​-​កំពង់ស្ពឺ​(​3គ្រឿង​)​ ​និង​ភ្នំពេញ​-​ព្រះសីហនុ​(​7គ្រឿង​)​ទីតាំង​ចំណតរថយន្ត​នៅ​ផ្លូវ2004​ ​ជាប់​របង​បញ្ជាការ​ដ្ឋាន​ទ័ពអាកាស​។​
​-​ផ្លូវជាតិ​លេខ5​-​ ​ពី​ភ្នំពេញ​-​កំពង់ឆ្នាំង​(​5គ្រឿង​)​ភ្នំពេញ​-​ពោធិ៍សាត់​(​10គ្រឿង​)​ភ្នំពេញ​-​បាត់ដំបង​(​15គ្រឿង​)​ ​និង​ភ្នំពេញ​-​បន្ទាយមានជ័យ​(​15គ្រឿង​)​ទីតាំង​ចំណតរថយន្ត​នៅ​សួន​ឬស្សី​កែវ​។​
​-​ផ្លូវជាតិ​លេខ6​-​ ​ពី​ភ្នំពេញ​-​កំពង់ធំ​(​5គ្រឿង​)​និង​ភ្នំពេញ​-​សៀមរាប​(​15គ្រឿង​)​ទីតាំង​ចំណត​នៅ​រង្វង់​មូល​ទេព​មច្ឆា​ជ្រោយ​ចង្វា​រ​។​
​-​ផ្លូវជាតិ​លេខ6​-​7​-​ ​ពី​ភ្នំពេញ​-​កំពង់ចាម​ ​(​5គ្រឿង​)​និង​ភ្នំពេញ​-​ត្បូងឃ្មុំ​(​5គ្រឿង​)​ទីតាំង​ចំណត​នៅមុខ​រាជាយស្ម័យ​យាន​(​រ៉ា​រទេះភ្លើង​)​។​
​-​ផ្លូវជាតិ​លេខ6​-​8​-​ពី​ភ្នំពេញ​-​ក្រចេះ​ ​(​5គ្រឿង​)​និង​ភ្នំពេញ​-​ស្ទឹងត្រែង​(​5គ្រឿង​)​ទីតាំង​ចំណត​នៅមុខ​រាជាយស្ម័យ​យាន​(​រ៉ា​រទេះភ្លើង​)​។​


Advertisement