ពលរដ្ឋ​ជាង​ ​2ម៉ឺន​នាក់​បាន​ជិះរថយន្ត​ក្រុង​សាធារណៈ​ឥត​បង់ប្រាក់​ ​នា​ពេល​បុណ្យភ្ជុំបិណ្ឌ​

​បើ​គិត​ពី​ថ្ងៃ​ដំណើរការ​ដំបូង​ ​រហូតដល់​ថ្ងៃ​ចុងក្រោយ​ ​នៃ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​ឥត​បង់ប្រាក់​នា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ​មាន​ប្រជាពលរដ្ឋ​ជាង​ ​2ម៉ឺន​នាក់​បាន​ធ្វើដំណើរ​ ​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​ ​ដោយ​ចេញពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​ ​និង​ចេញពី​បណ្ដា​ខេត្ត​ចំនួន18​ ​មក​ភ្នំពេញ​វិញ​។​

​លោក​ ​អ៊ា​ន​ ​សុ​ខ​ឃីម​ ​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ ​ភ្នំពេញ​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ថា​ ​ចាប់ពី​ថ្ងៃទី26​ ​ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​គឺ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​ប្រមាណ​ជាង​ ​2ម៉ឺន​នាក់​ ​ដោយ​ប្រើប្រាស់​រថយន្តក្រុង​ ​120គ្រឿង​ ​ហើយ​រាល់​ចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​។​

​លោក​ ​អ៊ា​ន​ ​សុ​ខ​ឃីម​ ​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ​បាន​បញ្ជាក់​ថា​ ​ចំនួន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ​ទៅតាម​បណ្តា​ខេត្ត​ ​និង​ត្រឡប់​មក​ភ្នំពេញ​វិញ​ក្នុងរយៈពេល​ ​4ថ្ងៃ​នៃ​បុណ្យភ្ជុំបិណ្ឌ​នេះ​ ​មាន​សរុប​ចំនួន​ ​23,635នាក់​។​ ​ចំណែក​អ្នកធ្វើ​ ​ដំណើរ​តាម​កាណូត​មាន​ចំនួន​ ​634នាក់​។​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​លោក​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​អះអាង​ថា​ ​ចំនួន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ​ច្រើនជាង​គេ​គឺ​ ​ខេត្តបាត់ដំបង​ ​និង​ខេត្ត​បន្ទាយ​មាន​ ​ជ័យ​។​ ​ជាក់ស្តែង​នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ជិះរថយន្ត​ក្រុង​ដោយ​ឥតគិតថ្លៃ​ ​រដ្ឋាករ​ស្វយ័ត​បាន​បន្ថែម​រថយន្តក្រុង​ចំនួន​ ​54គ្រឿង​ ​សម្រាប់​ផ្លូវជាតិ​លេខ5​ ​ឆ្ពោះទៅ​ខេត្ត​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​និង​បន្ទាយមានជ័យ​ដោយ​ថ​យន្ត​ក្រុង​កំណត់​មានត្រឹមតែ​ ​45គ្រឿង​។​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​លោក​ ​អ៊ា​ន​ ​សុ​ខ​ឃីម​ ​បាន​បញ្ជាក់​ដែរ​ថា​ ​បុគ្គលិក​ដែល​បម្រើការ​ងារ​ជា​អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មាន​សរុប​ចំនួន​ ​234នាក់​។​ ​ក្នុង​ ​1គ្រឿង​មាន​បុគ្គលិក​ចំនួន​ ​2​ ​នាក់​ ​ម្នាក់​ជា​អ្នកបើកបរ​ ​និង​ម្នាក់ទៀត​ជា​ព្រូឡាន​។​
​សូម​បញ្ជាក់​ថា​ ​នា​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​បាន​រៀបចំ​រថយន្តក្រុង​ ​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥត​បង់ប្រាក់​រយៈពេល5ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃទី26​ ​ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ដោយមាន​កំណត់​តារាង​ស្ថានីយ​ចេញដំណើរ​នៃ​ផ្លូវជាតិ​នី​មួយ​ៗ​សម្រាប់​បណ្តា​ខេត្ត​ជាគោល​ដៅ​។​ ​

​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំង​ ​120គ្រឿង​នេះ​ ​គឺ​មាន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​ ​លេខ1​ ​ទៅ​-​មក​ខេត្តព្រៃវែង​ ​និង​ខេត្តស្វាយរៀង​។​ ​ផ្លូវជាតិ​លេខ2​ ​ទៅ​-​មក​ខេត្តតាកែវ​ ​និង​ខេត្ត​កែប​។​ ​ផ្លូវជាតិ​លេខ3​ ​ទៅ​-​មក​ខេត្តកំពត​។​ ​ផ្លូវជាតិ​លេខ4​ ​ទៅ​-​មក​ខេត្ត​កំពង់ស្ពឺ​ ​និង​ខេត្ត​ព្រះសីហនុ​។​ ​ផ្លូវជាតិ​លេខ5​ ​ទៅ​-​មក​ខេត្ត​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​និង​ខេត្ត​បន្ទាយមានជ័យ​។​ ​ផ្លូវជាតិ​លេខ6​ ​ទៅ​-​មក​ខេត្តកំពង់ធំ​ ​និង​ខេត្តសៀមរាប​។​ ​ផ្លូវជាតិ​លេខ6​ ​និង​ផ្លូវជាតិ​លេខ7​ ​ធ្វើដំណើរ​ទៅ​-​មក​ខេត្ត​ ​កំពង់ចាម​ ​ក្រចេះ​ ​និង​ខេត្ត​ស្ទឹងត្រែង​។​

​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ​ការ​ផ្ដល់​សេវា​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ជិះ​ទៅ​-​មក​ស្រុកកំណើត​ដោយ​ឥត​បង់ប្រាក់​នេះ​ ​គឺជា​ការអនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​តម្រូវ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ ​បញ្ចេញ​រថយន្តក្រុង​ ​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ចេញទៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ​18​ ​ដោយ​ឥត​បង់ថ្លៃ​ ​ក្នុង​បំណង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ ​និង​ការ​កកស្ទះ​ចរាចរណ៍​ ​ឬក៏​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជាដើម​៕​

Advertisement