សូម​ប្រយ័ត្ន​ចំពោះ​សុខភាព​!​ ​ក្រសួង​ប្រកាស​ថា​ ​សីតុណ្ហភាព​នឹង​ធ្លាក់​ដល់​ ​17អង្សាC ​​ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃទី17​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ព្រឹក​នេះ​ថា​ ​អាកាសធាតុ​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ​ត្រជាក់​ម្តង​ទៀត​នៅ​ថ្ងៃស្អែក​នេះ​។​ ​

​តាម​សេចក្តី​ប្រកាស​បានឱ្យ​ដឹង​ថា​ ​ជ្រលង​សម្ពាធ​ខ្ពស់​នឹង​រំ​កឹល​ចុះ​មក​ក្រោម​ ​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ដែល​មាន​ឥទ្ធិពល​បង្គួរ​មក​លើ​ប្រទេស​កម្ពុជា​។​ ​នៅក្នុង​ស្ថានភាព​បែបនេះ​ ​នឹង​ធ្វើ​ឱ្យ​តំបន់​ជួរភ្នំ​ដងរែក​ ​និង​ខ្ពស់​រាប​ឦសាន​ ​ដូចជា​ខេត្ត​បន្ទាយមានជ័យ​ ​ព្រះវិហារ​ ​រតនគិរី​ ​មណ្ឌលគិរី​ ​និង​ខេត្ត​ប៉ៃលិន​ ​នឹង​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ដល់​អប្បបរមា​ ​17អង្សាC​ ​ដល់​ ​20អង្សាC​ ​និង​សីតុណ្ហភាព​អតិបរមា​ ​ចាប់ពី​ ​29អង្សាC​ ​ដល់​ ​32អង្សាC​។​ ​

​សម្រាប់​តំបន់​វាលទំនាប​ ​នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​ ​20អង្សាC​ ​ដល់​ ​22អង្សាC​ ​និង​សីតុណ្ហភាព​អតិបរមា​ ​ចាប់ពី​ ​30អង្សាC​ ​ដល់​ ​32អង្សា​រC​។​ ​

​ចំណែក​ឯ​តំបន់​មាត់សមុទ្រ​ ​សីតុណ្ហភាព​អប្បបរមា​នឹង​ចាប់ពី​ ​23អង្សាC​ ​ដល់​ ​25អង្សាC​ ​និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី​ ​31អង្សាC​ ​ដល់​ ​33អង្សាC​៕​ ​

Advertisement