ហ្គេម​អ្នកស៊ើប​អង្កេត ដែល​សូម្បីតែ​អ្នកស៊ើប​អង្កេត ឬ​ប៉ូលិស​មួយចំនួន​ក៏​រក​មិនឃើញ​ដែរ

0

ហ្គេម​ស៊ើបអង្កេត​គឺជា​ហ្គេម​ដែល​ចាំបាច់​ត្រូវ​ប្រើការ​សង្កេត ភាពឈ្លាសវៃ ការថ្លឹងថ្លែង​រក​ភាព​ដែល​អាចទៅរួច និង​ចំណេះដឹង​ជុំវិញខ្លួន​ខ្ពស់ ដូច្នេះ​បើ​លោកអ្នក​ជឿជាក់​លើ​ខ្លួនឯង​ថា ជាម​នុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​នោះ ថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន សូម​នាំ​លោកអ្នក​មកលេង​ហ្គេម​អ្នកស៊ើប​អង្កេត​ដូចខាងក្រោម​នេះ។

ចូរ​សង្កេតមើល​រូបភាព និង​អាន​សំណួរ​ឱ្យបាន​ច្បាស់ រួចហើយ​យើង​នាំគ្នា​មក​មើលថា តើ​លោក​អ្នកមាន​សមត្ថភាព​អាច​រកឃើញ​ចម្លើយ​ដែល​ល្អ និង​ត្រឹមត្រូវ​បំផុត​បានដែរ​ឬទេ?

(ចំពោះ​អ្នកចូលរួម​លេង​ហ្គេម​នេះ ហើយ​ឆ្លើយ​ត្រូវ ឬ​រកឃើញ​ចម្លើយ​ដែល​ល្អ និង​ត្រឹមត្រូវ​បំផុត​នោះ ឡា​រ៉ែ​ន នឹងមាន​រង្វាន់​ជាទី​ពេញចិត្ត ជូន 1 រង្វាន់ ដូច្នេះ​សូម​មិត្ត​អ្នកអាន​ដែល​គិតថា ខ្លួនឯង​មាន​ភាពឆ្លាតវាងវៃ ប៉ិន​សង្កេត និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ សូម​ឆ្លើយ​ក្នុង Comment បន្ទាប់មក​ក្រុមការងារ​របស់​គេហទំព័​រ ឡា​រ៉ែ​ន នឹងធ្វើ​ការទំនាក់ទំនង​ទៅវិញ​ដើម្បី​ជូន​រង្វាន់។ ចំណែកឯ​ចម្លើយ គេហទំព័រ ឡា​រ៉ែ​ន នឹង​ផ្សាយ​ជូន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ)

តើ​លោកអ្នក​ត្រៀមខ្លួន​រួចហើយ​ឬ​នៅ? បើ​រួចរាល់​ហើយ…សូម​មើល​សំណួរ​ដូចតទៅ៖

ហ្គេមហែកគុក

ជែក​សុន ត្រូវ​ជាប់​ឃុំឃាំង​នៅក្នុង​បន្ទប់​គុក​ដែល​សាងសង់​នៅលើ​ដី និង​មាន​ប្រឡោះ​បង្អួច​តែមួយគត់​ដែល​ស្ថិតនៅ​ខ្ពស់ និង​ដែល​គេ​មិនអាច​តោង​ឡើងដល់​បានឡើយ។ នៅក្នុង​គុក​នេះ​ទទេ​ស្អាត មានតែ​ប៉ែល​ចូកដី​តូច​មួយ​ប៉ុណ្ណោះ ហើយ​ធាតុអាកាស​នៅក្នុង​បន្ទប់​ឃុំឃាំង​នេះ​ក៏​ស្ងួត​ហួតហែង និង​ក្តៅ​ខ្លាំងណាស់ និង​គ្មាន​ចំណីអាហារ និង​ទឹក​ហូប​ទៀតផង ដូច្នេះ​បើសិនជា​គេ​មិនអាច​ហែក​គុក​រត់ចេញ​ឱ្យ​រួច​ក្នុងអំឡុងពេល 2 ថ្ងៃ​បានទេ​នោះ  ពិតណាស់!  គេ​នឹងត្រូវ​ស្លាប់​យ៉ាង​ប្រាកដ ហើយ​បើ​ប្រថុយ​ជីករណ្តៅ​លូន​ចេញទៅ​ក្រៅ​វិញ គឺ​ត្រូវ​ប្រើពេល​ច្រើនជាង 2 ថ្ងៃ​ឯណោះ ដូច្នេះ​តើ​ជែក​សុន​នឹងមាន​វិធី​ហែក​គុក​រត់​គេចចេញ​បាន​ដោយ​វិធី​ណា​ទៅ?

បញ្ជាក់៖ ហ្គេម​ប្រភេទ​នេះ នឹងមាន​ដាក់ជូន​លេង​កម្សាន្ត​រៀងរាល់​ចុង​សប្ដាហ៍។
ស្រាវជ្រាវ និង​ជូន​រង្វាន់​ដោយ តា​វ៉ែនតា

ចែករំលែក