មាន សូនីតា ប្រាប់ថា នាងកើតឆ្នាំម្សាញ់…

0

ប៉ុន្មានម៉ោងមុននេះបន្ដិច តារាបង្ហាញម៉ូដ និងសម្ដែងរូបស្អាត កញ្ញា មាន សូនីតា បានបង្ហើបប្រាប់ពីឆ្នាំកំណើតរបស់នាងដល់មជ្ឈដ្ឋានមហាជនឱ្យបានដឹងថា ឈុតថ្មីដែលច្នៃពីក្រណាត់ពណ៌ខ្មៅ លាយជាមួយក្រណាត់ក្រមា ដែលមានរចនាម៉ូដសត្វពស់ពណ៌ខៀវនៅចំបញ្ឆិតឆៀងខាងឆ្វេងនោះ  មូលហេតុគឺមកពីនាងកើតឆ្នាំម្សាញ់ហ្នឹងឯង។

រាជិនីក្រមារូបនេះបានសរសេរបញ្ជាក់ថា “មានមិត្តភក្តិជាច្រើនបានឆ្ងល់ថា ហេតុអីបានជ្រើសរើសដាក់រូបពស់នៅលើរ៉ូបដែរ?   រឿងនេះនាងខ្ញុំមិនលាក់បាំងទេ គឺនាងខ្ញុំកើតឆ្នាំពស់(ម្សាញ់) ហើយពស់នាងខ្ញុំគួរឱ្យស្រឡាញ់ គ្មានពិស ហើយក៏គ្មានល្បិចដែរ និយាយទៅគឺ ឃ្យូតតែម្តង”។

គួរបញ្ជាក់ផងដែរថា បើតាមការរៀបរាប់របស់ សូនីតា ខាងលើនេះ បើគិតមកទល់ឆ្នាំ 2017 នេះ តារាស្រីរូបនេះមានវ័យ 28 ឆ្នាំហើយ៕

ចែករំលែក