បទ​ចម្រៀង “ធ្វើ​ចឹ​ង​ធ្វើ​អី?” Step មហាជន​រិះគន់ថា ភ្លាវ​មែនទែន!

បន្ទាប់ពី​ផ្ទុះ​នូវ​ការរិះគន់​ឌឺដង​ផ្លែផ្កា​ពាក្យសម្ដី​ឱ្យ​គ្នា​តាមរយៈ​ចម្រៀង​រ៉េ​ប ដែល​បានធ្វើឱ្យ​កក្រើក​បណ្ដាញ​សង្គម Facebook ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ពីរ​ដួង​ហើយ​ដែល​បានចេញ​បទ​ចម្រៀង​រ៉េ​ប​ឌឺដង​ដាក់គ្នា​ទៅកាន់ ក្មេង​ខ្មែរ និង ខ្មែរ​មួយជីវិត គឺ​លោក G-Devith និង Vid Cooler តែថ្មីៗនេះ ស្រាប់តែ លោក Step តារាចម្រៀង​ដែលជា​ដៃគូ​អ្នកនាង ពេជ្រ សោភា បានចេញ​មួយ​បទ​ដែរ ក្នុង​គោលបំណង​បង្រួបបង្រួម​គ្នា​តាមរយៈ​បទ​បែក​ស្លុយ​ទៅវិញ។

មាន​មហាជន​ជាច្រើន​ដែល​បាន​ស្ដាប់​បទ​របស់លោក Step  “ធ្វើ​ចឹ​ង​ធ្វើ​អី?” រួចហើយ បាន​ចូលទៅ​រិះគន់ចំៗថា កំពូល​ភ្លាវ! ឡើង​វ៉​ល់! និង​ចម្រៀង​ស្ដាប់​មិន​យល់! ជាដើម។ នៅក្នុង​នោះដែរ អ្នក​រិះគន់​ម្នាក់​បានសរសេរថា ” ម៉េច​បាន​អ៊ីចឹង? ពេល​បង​ច្រៀង​ចេញមក បង​មានបាន​ស្ដាប់​ចម្រៀង​បងអត់?! ចម្រៀង​ស្អី​គេ​ហ្នឹង?! ចង់​និយាយ​ពី​អាគុយ​ម៉ា​កអី? និយាយ​ស្ដាប់​គ្មាន​ចូល​ត្រចៀក​បន្តិច​សោះ! កំពុងតែ​ស្រឡាញ់​ព្រោះ​គិតថា ជា​អ្នកចេះដឹង តែ​ឥឡូវនេះ​ចាប់ផ្ដើម​ស្អប់​បាត់ទៅហើយ  មិនគួរ​បង​យក​រឿង​អ៊ីចឹង​មក​ដាក់ខ្លួន​សោះ ចេញមក​ភ្លាវ​តែឯង​អ៊ីចឹង​បង!!” នេះ​បើតាម​ការសម្រួល​សម្ដីរ​បស់​អ្នក​រិះគន់​ឈ្មោះ លីន​ដា លីន​ដា។

គួរបញ្ជាក់​ផងដែរ​ថា ការចេញ​ភ្លេង 3 ស្ទីល​ក្នុង​បទ​ចម្រៀងតែមួយៗនេះ បានធ្វើឱ្យ​មហាជន​ជា​អ្នកគាំទ្រ​របស់លោក Step  មិន​ពេញចិត្ត​ចំពោះ​ទង្វើ​ដែល​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​រឿង​តិះដៀល​គ្នា​ពេញ​បណ្ដាញ Facebook មួយ​នេះឡើយ ៕

Advertisement