សារព័ត៌មានថៃច្រឡំក្មួយស្រី ដេនី ក្វាន់ដែលមានមុខមាត់ដូចតារាថៃល្បីឈ្មោះថា ជាជនជាតិវៀតណាម

ក្មេងស្រីដែលមានឈ្មោះ  Fan Nila ដែលជាក្មួយស្រីរបស់តារាសម្ដែងស្រី ដេនី ក្វាន់ បានធ្វើឱ្យបណ្ដាញ Facebook កក្រើកល្បីរន្ធឺថា នាងតូចរូបនេះមានមុខមាត់ស្រដៀងទៅនឹងតារាស្រីថៃល្បីឈ្មោះកញ្ញា យ៉ាយ៉ា ឧរ៉ាត់ស្យា បន្ទាប់ពីនាងតូចរូបនេះបានបញ្ចេញសមត្ថភាព និងក្បាច់រាំ និងការតែងកាយបែបឈុតបុរាណខ្មែរ។

នាងតូច Fan Nila បានសាងភាពល្បីល្បាញរហូតដល់សារព័ត៌មានថៃ​បានចាប់អារម្មណ៍ពីរូបសម្រស់របស់នាង ដែលទោះជាមើលពីជ្រុងណា ក៏មានទម្រង់មុខដូចទៅនឹង យ៉ាយ៉ា ឧរ៉ាត់ស្យា បេះបិទតែម្តង ប៉ុន្ដែជាអកុសល បណ្ដាគេហទំព័រសារព័ត៌មានថៃ​បានសរសេរថា នាងតូចរូបនេះជាជនជាតិវៀតណាម មិនមែនជាជនជាតិកម្ពុជាឡើយ។

គួរបញ្ជាក់ផងដែរថា សារព័ត៌មានថៃបានចេញផ្សាយក្រោមអត្ថន័យទាំងស្រុងថា “​រឿងរ៉ាវមួយនេះ ចែដាន់ (ឈ្មោះអ្នកសារព័ត៌មានថៃ ) ប្រចាំគេហទំព័រព័ត៌មាន Khiad noi ចង់ប្រាប់ថា នាងតូចម្នាក់នេះមានមុខមាត់ដូច “យ៉ាយ៉ា ឧរ៉ាត់ស្យា” ខ្លាំងណាស់ មិនថាមើលពីជ្រុងណាក៏ដូចទាំងអស់  នេះនាងនៅមិនទាន់ធំស្រួលបួលផង មើលទៅដូចប៉ុណ្ណឹងទៅហើយ ចុះបើសិនធំពេញក្រមុំទៀតនោះ ប្រហែលជាដូចបេះបិទតែម្ដងហើយមើលទៅ។ នៅលើប្រព័ន្ធបណ្ដាញអនឡាញ មានការ Share បន្តគ្នាច្រើនណាស់ ជារូបភាពនាងតូចវៀតណាមម្នាក់នេះ មានមុខមាត់គួរឱ្យស្រឡាញ់ និងមុខដូចតារាស្រីល្បីឈ្មោះរបស់ថៃយើងមែនទែន  ដូច្នេះថ្ងៃនេះមិនអាចឱ្យរំលងបានទេ នាងខ្ញុំសូមយករូបនាងតូចម្នាក់នោះមកចែកជូនទស្សនាដូចខាងក្រោម”៕

 

 

 

Advertisement