មិនទាន់រៀបការផង Kylie Jenner តាំង​គភ៌​ដំបូង​ជាមួយ Travis Scott

ជា​ប្រធានបទ​ក្ដៅគគុក​មួយទៀត​ហើយ​ស​ម្រា​ប់​តារា​ហូលីវូត​ដូចជា នាង Kylie Jenner កំពុង​តាំង​គភ៌​ដំបូង​ជាមួយនឹង​សង្សារ​ប្រុស​របស់​នាង គឺ​តារាចម្រៀង​រ៉េ​បលោក Travis Scott  មាន​វ័យ 25ឆ្នាំ បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា​អស់​រយៈពេល 5 ខែ​តែប៉ុណ្ណោះ។

បន្ទាប់ពី​សារព័ត៌មាន People បានចេញ​ផ្សាយ​ថា នៅ​អម្លុងពេល​ពីរ​សបា្ដហ៍​ក​ន្ល​ង​ទៅនេះ តារា​ស្រី Kylie Jenner បានប្រកាស​ប្រាប់​ក្រុមគ្រួសារ​របស់​នាង​ថា នាង​កំពុង​តាំង​គភ៌​ដំបូង​ជា​សង្សារ​ប្រុស​របស់​នាង Travis Scott តែ​យ៉ាងណាមិញ គ្រួសារ​របស់​នាង​មិនបាន​សប្បាយចិត្ត​ចំពោះ​ដំណឹង​នេះឡើយ ដោយសារតែ ពួកគេ​គិតថា តារា​ស្រី​វ័យ 20 ឆ្នាំ​រូបនេះ​នៅ​វ័យក្មេង​ខ្លាំងណាស់ មិនទាន់​ស័​ក្ដ​សម​នឹងមាន​បុត្រ​នៅពេល​នេះឡើយ។

គួរ​រំលឹក​ផងដែរ​ថា តារា​ស្រី Kylie Jenner ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ Travis Scott ក្រោយពី​នាង​បាន​បែក​គ្នា​ជាមួយ​អតីត​មិត្ត​ប្រុស Tyga នៅ​អម្លុង​ខែមេសា៕

Advertisement