លោក Koeman ត្រូវបាន​បណ្តេញ​ចេញពី​ក្លិប Everton

ក្លិប​ទូកក្តោង Everton បាន​បណ្តេញ​លោក Ronald Koeman ចេញពី​តំណែង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ ក្រោយពី​ការ​ចាញ់​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 5-2 លើ​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Arsenal បានធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទៅ​ឈរ​ក្នុង​តំបន់​កាត់ចោល​នៃ​ក្របខ័ណ្ឌ Premier League។

សេចក្តីថ្លែងការណ៍​មួយ​បាន​បញ្ជាក់ថា ក្លិប​នេះ​សូម​ថ្លែង​នូវ​ការដឹងគុណ​ចំពោះ​លោក Ronald សម្រាប់​ការលះបង់​ដែល​លោក​បានផ្តល់​ឲ្យ​ក្លិប​ក្នុង​រយៈពេល16ខែ​កន្លងមកនេះ។ ក្លិប Everton កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ18នៅលើ​តារាង​ក្របខ័ណ្ឌ Premier League និង​បានទទួល​ជ័យជម្នះ​ត្រឹមតែ2លើក​គត់​ក្នុងចំណោម​ការប្រកួត​លី​ក9លើក​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ។ លោក Koeman បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា៖ «ខ្ញុំ​នៅតែ​ជឿជាក់ថា ខ្ញុំ​អាច​ផ្លាស់ប្តូរ​ស្ថានភាព​ទាំងមូល​បាន»។

Everton’s Dutch manager Ronald Koeman gestures from the touchline during the English Premier League football match between Everton and Arsenal at Goodison Park in Liverpool, north west England on October 22, 2017. / AFP PHOTO / Oli SCARFF / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. / (Photo credit should read OLI SCARFF/AFP/Getty Images)

លោក Koeman បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ទី3របស់​ក្របខ័ណ្ឌ Premier League ដែល​រង​នូវ​ការបណ្តេញចេញ​នៅ​រដូវ​កាល​នេះ ក្រោយពី​លោក Frank de Boer បាន​ចាក​ចេញពី​ក្លិប Crystal Palace ហើយ​លោក Craig Shakespeare ត្រូវបាន​បណ្តេញ​ចេញពី​ក្លិប Leicester។ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​វ័យ54ឆ្នាំ​រូបនេះ​បាន​ដឹកនាំ​ឲ្យ​ក្រុម Everton បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ7ក្នុង​រដូវ​កាល​ទី1របស់លោក​កាលពី​រដូវ​កាល​មុន ត្រូវបាន​បាត់បង់​ការងារ​ដោយសារតែ​ការជួប​ភាព​ត្រដាបត្រដួស​នៅ​ដើមរដូវ​កាល​នេះ បើទោះបី​បាន​ចំណាយ​ប្រាក់​ដល់​ទៅ140លាន​ផោន (ស្មើនឹង185លាន​ដុល្លារ​អាមេរិក) កាលពី​រដូវក្តៅ​ក៏ដោយ។ ក្លិប Everton បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្លិប​កីឡាបាល់ទាត់ Everton អាច​ប្រកា​សបាន​ថា លោក Ronald Koeman បាន​ចាក​ចេញពី​ក្លិប​នេះហើយ»។

ក្លិប​ទូកក្តោង​មួយ​នេះ​បាន​បន្ថែមទៀតថា៖ «លោក​ប្រធាន​ក្លិប Bill Kenwright ដែលជា​ប្រធាន​ក្រុមប្រឹក្សា និង​ម្ចាស់​ភាគហ៊ុន​ធំ​លោក Farhad Moshiri សូម​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​លោក Ronald សម្រាប់​ភារកិច្ច​ដែល​លោក​បានធ្វើ​ក្នុង​ក្លិប​នេះ​រយៈពេល16ខែ​កន្លងមកនេះ ហើយ​សម្រាប់​ការដឹកនាំ​ឲ្យ​ក្លិប​នេះ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ7 នៅលើ​តារាង Premier League កាលពី​រដូវ​កាល​មុន»៕

ប្រភពពី៖ BBC

Advertisement