សពអ្នកនាង កែវ សូរិយា បូជានៅវត្តឫស្សីស្រស់ និងធ្វើបុណ្យ 7 ថ្ងៃនៅស្រុកកំណើត

អតីតតារាសម្តែងសិចស៊ី កែវ សុរិយា  និងមានឈ្មោះពិតថា ​វ៉ា នួន​សុភា មានវ័យ 29 ឆ្នាំបានទទួលមរណភាព ដោយសារចងក​សម្លាប់ខ្លួននៅគេហដ្ឋានរបស់នាង នៅថ្ងៃទី22 ខែតុលា ឆ្នាំ2017 ដោយខណៈពេលថ្មីៗនេះ ក្រុមគ្រួសាររបស់នាង​បានសម្រេចបូជានៅរសៀលថ្ងៃទី23 ខែតុលា ឆ្នាំ2017ម្សិលមិញ នៅវត្តឫស្សីស្រស់ ទល់មុខវត្តនិរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

បើតាម Facebook របស់ លោក អ៊ឹម​ ជីវ៉ា បានបញ្ជាក់ឱ្យដឹងផងដែរថា “នៅរសៀលថ្ងៃនេះខ្ញុំបាទ អ៊ឹម ជីវ៉ា ក្នុងនាមជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងតំណាងឱ្យលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បាននាំយកបច្ច័យមកចូលរួមពិធីបុណ្យសពអតីតតារាសម្តែង កែវ សុរិយា ដែលទទួលមរណភាពដោយធ្វើអត្តឃាតខ្លួនឯង សពរបស់អ្នក កែវ សូរិយា បានបូជានៅវត្តឫស្សីស្រស់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយពុំមានវត្តមានសិល្បករចូលរួមឡើយ ព្រោះពិធីបូជាសពត្រូវធ្វើឡើងបន្ទាន់ពេក រីឯបុណ្យ7ថ្ងៃ និងប្រារព្ធធ្វើនៅស្រុកកំណើតគឺទីរួមខេត្តកំពង់ចាម” ៕

Advertisement