ស្នើសុំ​ឥណទាន​រថយន្ត​ពី​ធនាគារ CIMB ការប្រាក់​ត្រឹមតែ 0.9% ក្នុង1ខែ

ភ្នំពេញ៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ បាន​នាំយក​ឥណទាន​រថយន្ត ដើម្បី​ពង្រីក​កញ្ចប់​ផលិតផល និង​សេវាកម្ម​របស់ខ្លួន ឲ្យ​កាន់តែ​សម្បូរបែប ក្នុង​គោលបំណង​បំពេញ​តម្រូវ​អតិថិជន ឲ្យ​កាន់តែ​ល្អប្រសើរ។ ឥឡូវនេះ លោកអ្នក​អាច​ស្នើសុំ​ឥណទាន​រថយន្ត​របស់​ធនាគារ CIMB ជាមួយនឹង​អត្រា​ការប្រាក់​ទាប ត្រឹមតែ 0.9% ក្នុង​មួយខែ នៅតាម​យានដ្ឋាន​លក់​រថយន្ត នៅ​ទូទាំងប្រទេស។

ឥណទាន​រថយន្ត​រប​ស់ធ​នាគារ CIMB ផ្តល់ជូន​ពិសេស​នូវ​ការ​កាត់ឈ្មោះ​កាត​គ្រី ឬ​ប័​ណ្ឌ​ចុះបញ្ជី​រថយន្ត ជាមួយ​ឈ្មោះ​អតិថិជន​ផ្ទាល់​តែម្តង។ ក្នុងនោះ ឥណទាន​មាន​រយៈពេល 5ឆ្នាំ ហើយ​ស៊េរី​ឆ្នាំ ឬ​អាយុកាល​នៃ​រថយន្ត ដែល​អាច​ស្នើសុំ​ឥណទាន​បាន គឺ​ចាប់ពី​ឆ្នាំ 2002 ឡើងទៅ។ សម្រាប់​ទំហំ​នៃ​ឥណទាន អតិថិជន​អាច​ខ្ចី​បាន​រហូតដល់ 70% នៃ​តម្លៃ​រថយន្ត ហើយ​ការអនុម័ត​ឥណទាន គឺមាន​ភាព​រហ័ស​ទាន់​ចិត្ត​ផងដែរ ប្រសិនបើ​អតិថិជន​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ។

V2-Auto Loan_Flyer_A5

លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB មានប្រសាសន៍ថា៖ «យើង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ទៅលើ​ទីផ្សារ​ឥណទាន​រថយន្ត ក្នុងប្រទេស​កម្ពុជា មុននឹង​ធនាគារ​សម្រេច​បង្កើត​ឥណទាន​រថយន្ត​នេះ​ឡើង ដើម្បី​ជួយ​ឲ្យ​អតិថិជន​ទទួលបាន​ទាំង​រថយន្ត​ដែល​ខ្លួន​ស្រឡាញ់ រួមទាំង​អត្រា​ការប្រាក់​ទាប និង​លក្ខខណ្ឌ​ល្អប្រសើរ ពី​ធនាគារ CIMB ផងដែរ»។

មិនតែប៉ុណ្ណោះ លោកស្រី ធីតា បាន​ក្រើនរំលឹក​ដល់​អតិថិជន​ផងដែរ​ថា៖ ការ​មាន​រថយន្ត​ផ្ទាល់ខ្លួន គឺជា​រឿង​ល្អប្រសើរ ដែល​អាចជួយ​សម្រួល​ដ​ល់​ធ្វើការ​ដំណើរ​ជិត​ឆ្ងាយ ជាពិសេស​ជា​លក្ខណៈ​គ្រួសារ ប្រកបដោយ​សុខ​សុវត្ថិភាព ប៉ុន្តែ​យើង​ក៏ត្រូវ​គិតគូ​ឲ្យ​ច្បាស់លាស់ លើ​កត្តា​ប្រាក់ចំណូល និង​ចំណាយ ព្រមទាំង​លទ្ធភាព​ខ្លួនឯង សម្រាប់​ការជ្រើសរើស​សេវា​ឥណទាន និង​រថយន្ត​ណាមួយ ដែល​សមស្រប និង​យូរអង្វែង។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ +855 (0) 23 988 388 ចូលទៅ​កាន់​គេហទំព័រ www.cimbbank.com.kh ឬ​អ​ញ្ចើ​ញ​ទៅកាន់​សាខា​ណាមួយ​របស់​ធនាគារ CIMB។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់

លោក ស្រេង ភា​រុណ
ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង
ទូរ​សព្ទ៖ +855 92 957 455
ទូរសារ៖ +855 23 988 099

អ៊ីមែល៖ phearun.sreng@cimb.com.kh

Advertisement