អ្នក​ច្នៃ​ម៉ូដ​កូន​ខ្មែរ2រូប សាង​ស្នាដៃ​នៃ​ការច្នៃ​ម៉ូដ​យ៉ាង​អស្ចារ្យ​ក្នុង​កម្មវិធី TIME OF FASHION SHOW

TIME OF FASHION SHOW ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណងធំៗចំនួន 3 រួមមាន៖ ជួយ​លើកកម្ពស់ និង​លើកទឹកចិត្ត​នូវ​គំនិត​ច្នៃប្រឌិត​ស្នាដៃ​កូន​ខ្មែរលើ​ការ​រចនា​ម៉ូដ ហើយក៏​ជា​ខួប​ដប់ឆ្នាំ​របស់ Ice-watch ដែលមាន​វត្តមាន​លើ​ពិភពលោក ផងដែរ។

ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ ភ្ញៀវកិត្តិយស ក៏ដូចជា​អ្នក​ដែល​បាន​ចូលរួម​សុទ្ធតែ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់ស្អាតៗចំនួន 3 ខូ​ឡិ​ក​ហ្សិ​ន ដែល​ច្នៃ​ដោយ​អ្នក​រចនា​ម៉ូដ​កូន​ខ្មែរ​ចំនួន 2 រូប​គឺ លោក ម៉ែន សីហា ដែលជា​ម្ចាស់​ស្លាក​យីហោ Victoria Santini និង លោក យុន រតនៈ ជា​ម្ចាស់ Rottanak Collection ក្រោម​ការបង្ហាញ​រហូត​ដល់​ចំនួន​ជាង 20 ឈុត​រួម​ជាមួយនឹង​ការដើរ​បង្ហាញ​ម៉ូដ ចំនួន 3 Show ផងដែរ។

សម្រាប់ Show ទី1 គឺជា​ការបង្ហាញ​ម៉ូដ​ខូ​ឡិ​ក​ហ្សិ​ន របស់ Victoria Santini មាន​ឈ្មោះថា Mirror BLOOMSOOM ជាមួយនឹង​ម៉ូ​ឌែ​ល​ថ្មី​របស់ Ice-watch City Mirror ។ Show ទី2 ជាការ​បង្ហាញ​ដោយ Rotanak Collection មាន​ឈ្មោះថា Sparkling Lady បង្ហាញ​រួមជាមួយ​នឹង Ice-watch City Sparkling និង Show ទី3 បង្ហាញ​ដោយ ROTTANAK collection មាន​ឈ្មោះថា  APPOLO Pierre បង្ហាញ​រួមជាមួយ​ម៉ូ​ឌែ​ល​ថ្មី​របស់ Ice-watch Pierre ផងដែរ។

គួរ​រំលឹក​ផងដែរ​ថា​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​រាត្រី​ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ2017 រហូតដល់​ម៉ោង 9យប់ នៅ​សណ្ឋាគារ SUN & MOON ក្រោម​វត្តមាន​របស់​កំពូល​អ្ន​ក​ច្នៃ​ម៉ូដ​ដែលជា​កូន​ខ្មែរ គឺ លោក ម៉ែន សីហា និង លោក យុន រតនៈ ដែលជា​ម្ចាស់​លើ​ស្លាក​សញ្ញា រួមជាមួយ​អ្នកតំណាង​ក្រុមហ៊ុន Watch Empire ដែលជា​ក្រុមហ៊ុន​នាំចូល​នាឡិកា​ម៉ាក Ice-watch តារា​សម្ដែងល្បីៗ អ្នក​ច្នៃ​ម៉ូដ​ជាតិ – អន្តរជាតិ ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្ដា​អ្នក​សារ​ព័ត​មាន​ក្នុងស្រុក​យ៉ាងច្រើន​កុះករ ៕

Advertisement