5អគារ​ដែលមាន​រចនា​បទ​ប្លែក​បំផុត​ទូទាំង​ពិភពលោក

ច្រើន​ឆ្នាំ​កន្លងមកនេះ​យើង​បានឃើញ​នូវ​ការផ្លាស់ប្តូរ​ប្រែប្រួល​នៅតាម​ប្រទេសនីមួយៗ ហើយ​សូម្បីតែ​នៅក្នុង​ប្រទេស​យើង​ក៏ដោយ​ក៏មាន​ផុស​ឡើង​នូវ​រូប​បែប​ម៉ូដ​អគារ​ដែលមាន​ទ្រង់ទ្រាយ​ប្លែកចម្លែកៗបែប​មិនដែល​ធ្លាប់​បានឃើញ​នៅទីណា​ពីមុនមក​ឡើយ។ ថ្ងៃនេះ​ទំព័រ​ដេ​គ័​រ​នៃ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​រួបរួម​កំពូល​អគារ​ដែលមានរ​ចនាប​ទនិង​រូបរាង​ប្លែក​ស្អាត​ទូទាំង​ពិភពលោក​មក​ជូន​ប្រិយមិត្ត​អ្នកអាន​បាន​ទស្សនា​ទាំងអស់គ្នា។

1-The sky Pool (London, UK)
ជា​អគារ​ម៉ូដជ្រុងៗធម្មតា តែ​ចំណុច​លេចធ្លោ​គឺ នៅលើ​ដំបូល​អគារ The skyPool នេះ​មាន​អាង​ហែល​ទឹក​ដែល​សាង​ពី​កញ្ចក់​ថ្លា​កម្រាស់20សង់ទីម៉ែត្រ និង​មាន​កម្ពស់​ពី​ដី​ដល់​ទៅ35ម៉ែត្រ សម្រាប់​អ្នកណា​ចង់​សាកល្បង​ភាពក្លាហាន​ដោយ​ការ​ហែល​ទឹក​នៅក្នុង​អាង
ទឹក​ដែល​សាង​ពី​កញ្ចក់​ថ្លា​នេះ។ អាង​ហែល​ទឹក​កញ្ចក់​នេះ​ត​ភ្ជាប់​អគារ​ចំនួន2 ឱ្យ​ជាប់​គ្នា​ដោយ​ខាងក្រោម​គ្មាន​សសរ​ទ្រ ឬ​សំណង់​អ្វី​ទប់​ទ្រ​នៅ​ពីក្រោម​ឡើយ។

2-The Louvre Abu Dhabi (Abu Dhabi, United Arab Emirates)
សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត​បាន​ទិញ​សិទ្ធិ​ពី​សារមន្ទីរ The Louvre ក្នុងតម្លៃ500លាន​ដុល្លារ ហើយ​អគារ​សារមន្ទីរ The Louvre នៅក្នុង អា​ប៊ូដា​ប៊ី នេះ​ថែម​ទាំងត្រូវបាន​សាងសង់ឡើង​ដោយ​ការសហការ​គ្នា​រវាង​អារ៉ាប់ និង​បារាំង​ទៀតផង។ ដោយបាន​ទទួល​ការ​រចនា​ម៉ូដ​ឱ្យ​ក្លាយជា​អគារ​ដែលមាន​រូបរាង​ជា​ដូ​ម មាន​ស្នាម​បែក និង​រន្ធ​នៅលើ​ដំបូល​ដែល​ជួយ​ឱ្យ​ពន្លឺ​ចាំង​ចុះមក នៅពេល​យើង​ដើរចូល​ទៅខាង​ក្នុង​ធ្វើឱ្យមាន​អារម្មណ៍​ថា ដូច​កំពុង​ដើរ​នៅក្រោម​ទឹក។ គឺជា​រចនាបទ​ដ៏​កំពូល​អស្ចារ្យ។

3-The San Francisco Museum of Modern Art (San Francisco, CA)
សារមន្ទីរ​សិល្បៈ​សម័យថ្មី​របស់ San Francisco ឬ SFMOMA ដែល​ច្នៃ​ម៉ូដ​អគារ​ឡើងដោយ Snohetta ដែល​ស្ថិតនៅលើ​ផ្ទៃដី​ទាំងអស់12,000ម៉ែត្រការ៉េ ទាំង​ផ្ទៃដី​ក្នុង​ម្លប់ និង​កណ្តាលវាល។ ផ្នែក​ខាងក្រោម​ជា​បន្ទប់​វិចិត្រសាល​បំពាក់​កញ្ចក់​ដែល​អាចឱ្យ​មនុស្សម្នា​ទូទៅ​ចូលទស្សនា​ដោយ​សេរី និង​នៅក្នុង​ជាន់នីមួយៗថែមទាំង​មានការ​រចនាបទ​តុបតែង​ខាងក្នុង​ខុសប្លែក​ពីគ្នា មាន​លក្ខណៈពិសេស​ដោយ​ឡែក​ពីគ្នា ធ្វើឱ្យ​អគារ​មួយ​នេះ​ត្រូវបាន​ច្នៃ​ម៉ូដ​ឡើង​យ៉ាង​ចម្លែក។

4-The Agora Garden (Taipei, Taiwan)
ជា​អគារ​កម្ពស់20ជាន់ កំពូល​ទំនើប​ស្ថិតនៅក្នុង​ទីក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ ជា​អគារ​ពណ៌​បៃតង មាន​រូបរាង​ទ្រង់ទ្រាយ​ជា​រាង​អគារ​រមួល រចនា​ម៉ូដ​ឡើង​ដោយ Paris-based Vincent Callebaut Architecture។ ខាងក្នុង​មាន​ទំហំ​ជាង42,335ម៉ែត្រការ៉េ ព្រមជាមួយ​ក្លិប​ហៅ​ស៍ អាង​ហែល​ទឹក រោង​ហាត់ប្រាណ ចំណតរថយន្ត និង​កន្លែង​ស្នាក់នៅ​លំដាប់ Luxury ហើយ​ផ្នែក​ខាងក្រៅ​នៃ​អគារ​ថែមទាំង​មាន​ទឹកធ្លាក់​សិប្បនិម្មិត និង​សួនច្បារ​ពណ៌​បៃតងខ្ចី​ដែល​ពោរពេញ​ទៅដោយ​រុក្ខជាតិ បន្លែ​ផ្លែឈើ និង​រុក្ខជាតិ​ឱសថ​បុរាណ​ដែល​បញ្ចេញ​ក្លិនក្រអូប​នៅ​ជុំវិញ​នោះ​ទៀតផង។

5-Zlota 44 (Warsaw, Poland)
ជា​អគារ​ស្នាក់នៅ​ដ៏​សែន​ទំនើប​បំផុត​កម្ពស់54ជាន់ ត្រូវបាន​ច្នៃ​ម៉ូដ​ឡើង​ឱ្យមាន​រូប​លក្ខណៈ​ដ៏​ទាន់សម័យ និង​ប្រើប្រាស់​នវានុវត្តន៍​ដែល​ទាន់សម័យ​បំផុត​នៅក្នុង​ប្រទេស​ប៉ូឡូញ វា​ក្លាយជា​អគារ​ស្នាក់នៅ​ដ៏​សែន​ទំនើប​បំផុត និង​ជា​និមិត្តសញ្ញា​ដ៏​លេចធ្លោ​របស់ទីក្រុង​វ៉-ស ប្រទេស​ប៉ូឡូញ។ ផ្នែក​ខាងក្នុង​ប្រកបទៅដោយ​ទីកន្លែងទំនើបៗជាច្រើន ដើម្បី​តបស្នង​ចំពោះ​អ្នក​ដែល​មក​សា្ន​ក់នៅ មាន​ទាំង​អាង​ហែល​ទឹក បន្ទប់​ចំហុយ​សោ​ណា និង​ស្ប៉ា​ជាដើម។ អគារ​មួយ​នេះ​​ត្រូវបាន​សាងសង់ និង​រចនា​ម៉ូដ​ឡើង​ដើម្បី​ធ្វើជា​អគារកម្រិតស្តង់ដារ​ថ្មី​ដែល​ឆ្លុះបញ្ចាំង​អំពី​ភាពជោគជ័យ និង​កម្លាំង​ជំរុញ​ចិត្ត​របស់​ប្រជាជន​ប៉ូឡូញ​ទៀតផង៕

Advertisement