គន្លឹះ​សំខាន់3យ៉ាង​ជួយ​ឱ្យ​សិច​កាន់តែ​ប្រសើរ

សម្រាប់​តម្រូវការ​លើ​គ្រែ​គូស្នេហ៍​រមែង​មាន​ពេល​ស្រណុក​សុខ​ស្រួល​ស្កប់ស្កល់ និង​ភាពខ្វះ​ចន្លោះ​ដែល​បណ្ដាលមកពី​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង សូម​ស្វែងយល់​ជាមួយ​ចំណុច​ខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក ៖

របបអាហារប្រចាំថ្ងៃ
មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ​ដែល​អាច​ជះឥទ្ធិពល​ដល់ជីវិត​សិចនោះ​ទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម និង​មាន​តុល្យភាព ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​
រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។

គ្រប់គ្រង​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់
ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​សិច​ឡើយ។ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេងគ្នា។ ដូច្នេះ​មិន​ថា​អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ​នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង​ ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។

ហាត់ប្រាណ​ជាមួយ​ដៃគូ
ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ ការ​ជិះ​កង់ ឬ​ការហាត់​កាយ​សម្ពន្ធ​រួមគ្នា​វា​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​រាងកាយ​មាំមួន និង​ពង្រឹង​ចំណង់​ផ្លូវភេទ​បាន។ តាមរយៈ​ការហាត់​ប្រាណ​ទាំងនេះ​អ្នកនឹង​កើតមាន​ចំណង់​ផ្លូវភេទ​ទ្វេដង ហើយ​អាច​ឱ្យ​អ្នក​បញ្ចេញ​សមត្ថភាព​បាន​ប្រសើរ​នៅក្នុង​សមរភូមិ​ក្ដៅ​សាច់​ជាមួយ​ដៃគូ ដោយសារ​ការហាត់​ប្រាណ​ជួយ​បញ្ចេញ​សារជាតិ​គីមី និង​អ័រម៉ូន​មិនល្អ​ចេញពី​ក្នុង​រាងកាយ​មក​ខាងក្រៅ។
សូម​ចាប់ផ្តើម​អនុវត្ត​ពី​ពេលនេះ​ទៅ នោះ​អ្នកនឹង​បានដឹង​ពី​ប្រសិទ្ធភាព​នៃ​គន្លឹះ​ទាំង3ខាងលើនេះ​ជាក់​ជាមិនខាន៕

Advertisement