​តម្រេកតណ្ហា​ចេញ​មកពីណា?

គេ​តែង​ច្រើន​និយាយថា​ចំណុច G គឺជា​កន្លែង​សំខាន់បំផុត​នៅក្នុង​ប្រតិបត្តិការ​សិច ឬ​តណ្ហា​ផ្លូវភេទ​សម្រាប់នារីៗ នោះ​គឺ​ឆ្តេញ (Clitoris)។ ប៉ុន្តែ តើ “របស់” នោះ​នៅឯណា? ហេតុអ្វី​បានជា​អ្នកស្រាវជ្រាវ​ឱ្យ​តម្លៃ​ខ្ពស់​មេ្ល៉ះ ខណៈពេលដែល​មនុស្ស​ភា​គ​ច្រើន​មិនបាន​យល់ដឹង​ច្បាស់​ពី​វា​ផង​នោះ?តាមពិតទៅ​ចំណុច G ឬ​ឆ្ដេញ​នេះ វា​ស្ថិតនៅក្រោម​ឆ្អឹងថ្ងាស់​នៃ​ប្រដាប់ភេទ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ក្រៅ​វា​ដូចជា​ឡេវអាវ​មួយ​រាង​ពើត​ឡើង​បន្តិច។ នៅក្នុង​នោះ​មាន​ផ្ទុក​នូវ​ចុង​សរសៃប្រសាទ​ដ៏​ច្រើនដែល​អាច​ឡើង​រឹង ហើយ​តម្លើង​ទំហំ​ផ្ទៃ​ដល់​ទៅ​ទ្វេដង។ ថ្វី​ដ្បិត​អត្ថបទ​មួយ​នេះ អាច​ទៅ​ហាក់បីដូចជា​ពិបាក​ស្ដាប់ ឬ​អាសអាភាស​បន្ដិច​សម្រាប់​មនុស្ស​ដែលមាន​ចរិត​រម្យទម ប៉ុន្ដែ​ទោះជា​យ៉ាងណា វា​ក៏មាន​ប្រយោជន៍​ច្រើន​សម្រាប់​ជីវិត​ជា​គូ​របស់លោក​អ្នក​ដែល​ចាំបាច់​គូ​តែ​ដឹង។

តាម​ការពិសោធ ចំណុច G (Clitoris) ថ្វីបើ​វា​តូច ហើយ​កប់​ចូលក្នុង​ជ្រៅ​ក៏ដោយ តែ​វា​ត្រូវបានធ្វើ​ការស្រាវជ្រាវ​វិភាគ​យ៉ាងច្រើន​ពី​សមត្ថភាព​ដែល​នាំមក​នូវ​តម្រេក​តណ្ហា​កំពូល​របស់នារី។ លោក​វេជ្ជបណ្ឌិត និង​ជា​អ្នក​តណ្ហា​វិទ្យាសញ្ជាតិ​បារាំង Gerard Leleu បាន​សរសេរ​សៀវភៅ​ដ៏ល្បីៗជាច្រើន​ពី​តណ្ហា​វិទ្យា​រហូតដល់​ថ្នាក់​គេ​ហៅ​គាត់​ថា ជា​អ្នកនាំពាក្យ​របស់​ក្តី​ទន្ទឹងរង់ចាំ​របស់​ស្ត្រី​ទាំងឡាយ ខណៈដែល​លោក​បាន​ចំណាយ​ពេលវេលា​សិក្សា​យ៉ាង​ល្អិតល្អន់​អំពី​វា។នៅក្នុង​និក្ខេបបទ​ស្រាវជ្រាវ​នោះ លោក​បាន​សន្និដ្ឋានថា ឆ្តេញ ឬ G គឺជា​ផ្នែក​ដ៏​អស្ចារ្យ​មួយ​ដែល​មិន​ត្រឹមតែ​នាំមក​នូវ​អារម្មណ៍​ត្រេកត្រអាល​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ស្រោចស្រព​ទៅលើ​ផ្លូវភេទ​ស្ត្រី​ឱ្យ​មាំមួន​ទៀតផង។ ដូច្នេះ​លោក​មិន​ស្តីបន្ទោស​ទៅលើ​ការ “ស្វ័យ​សម្រេច​កាម” របស់នារីៗទេ ថែមទាំង​ចាត់ទុកថា នេះ​ជា​ទង្វើ​ស្វែងយល់​ពី​ខ្លួនឯង​រាវរក​ឃើញ​នូវ​ចំណុច​ត្រេកត្រអាល​ដែល​ត្រូវបាន​លាក់កំបាំង។ ជាក់ស្តែង​មានកំណត់​ត្រា​ថា មាន​ស្ត្រី​ប្រមាណ95% អាច​ឡើងដល់​ចំណុចកំពូល​ក្នុង​រង្វង់​តែ​ប៉ុន្មាន​នាទី​ក្រោយពី​ត្រូវបាន​រំញោច​ដោយ​ខ្លួនឯង។ នេះឯង​ក៏​ជា​សមាមាត្រ​ក្នុងការ​រួមភេទ​ជាមួយ​ដៃគូ ប្រសិនបើ​ដៃគូ​អនុវត្តបាន​នូវ​ការ “បើកឆាក” ត្រឹមត្រូវ​តាម​បទដ្ឋាន “រំញោច” នោះ។ ប្រការ​គួរឱ្យ​សោកស្តាយ​គឺ​បុរស ដើមទ្រូង5ហត្ថ​ជាច្រើន​មិនអាច​យល់​នូវ​កាតព្វកិច្ច​សំខាន់​មួយ​នេះ​បានទេ។

បើតាម​លោក​វេជ្ជបណ្ឌិត Gerard Leleu បានឱ្យដឹង​ទៀតថា ស្ត្រី​គ្រប់រូប​សុទ្ធសឹង​មាន“ពហុ​កំពូល” ពី​ទីតាំង​បញ្ចេញ​នូវ​អារម្មណ៍​ត្រេកត្រអាល។ ស្ត្រី​ពុំ​ត្រឹម​តែមាន​អារម្មណ៍​ត្រេកត្រអាល​នៅត្រង់ចំណុច​ឆ្តេញ (Clitoris) ប៉ុណ្ណោះ​ទេ តែ​វា​នៅ​រួមទាំង​ទ្វារមាស​ផងដែរ។ ទំនាក់ទំនង​រវាង​ចំណុច​ត្រេកត្រអាល​ទាំង2នេះ​មាន​ភាព​ស្អិតរ​មួ​ត​ណាស់។ ប្រសិនបើ​ឆ្តេញ​ដើរតួនាទី​ដាស់ “ទេពអប្សរ​ក្នុងព្រៃ​ឱ្យ​ភ្ញាក់” នោះ​ទ្វារមាស​គឺជា​ដំណើរ​ឈានទៅ​កាន់​តម្រេក​កំពូល។ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ផល​ត្រេកត្រអាល​ទាំង2នេះ​វា​តម្រូវឱ្យមាន​ការចែក​រំលែក និង​ស្វែងយល់​ពីគ្នា។ ការសិក្សា​ស្រាវជ្រាវ​របស់​បណ្ឌិតLeleu គឺជា​សារ​មួយ​ផ្ញើ​ដល់​គូស្នេហ៍​ទាំងឡាយ​ថា ការ​នៅ​ស្ងៀម ឬ​អៀនខ្មាស​គឺជា​ទង្វើ​ខុសឆ្គងហើយ​វា​ក៏​ជាការ​គ្រវាត់ចោល​ដោយ​ខ្លួនឯង​នូវ​សិទ្ធិ​ទទួលបាន​សុភមង្គល​ក្នុង​តម្រេក​តណ្ហា​នៃ​អាពាហ៍ពិពាហ៍៕

Advertisement