ISUZU ជា​ដៃគូរ​ដ៏​អស្ចារ្យ ក្នុង​ព្រឹ​ត្ដិ​ការណ៍ THAI FIGHT 2017

ក្នុង​កម្មវិធី “THAI FIGHT 2017” ជា​ព្រឹ​ត្ដិ​ការណ៍​ដំបូង​នៅ​កម្ពុជា ដែលមាន​ការចូលរួម​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​វត្ដ​មាន  លោក ថូ​ស៊ី​អា​គិ ម៉ា​អេ​ខា​វ៉ា (Toshiaki Maekawa) អគ្គនាយក​ក្រុមហ៊ុន Tri Petch Isuzu Sales Co., Ltd ដែលជា​អ្នក​ឧ​ប​ត្ត​ម្ភ​ធំ​សម្រាប់​ការប្រកួត។ គេ​សង្កេតឃើញថា កម្មវិធី​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា ខណៈ​កីឡា​ការ​ជាតិ​និង​អន្ដរជាតិ​ទាំងអស់​បាន​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព។

ក្នុង​កម្មវិធី​នេះដែរ​គេ​បានឃើញ​ក្រុមហ៊ុន ISUZU នឹង​នាំ​កីឡាករ​ថៃ សេន​សា​ថា​ន ភី.ខេ សេន​ឆៃ មួយ​ថៃ​យី​ម (Saensatharn P.K. Saenchai Muaythaigym) មកកាន់​សង្វៀន​កណ្ដាល​ទីក្រុង​ភ្នំពេញ​ក្នុង​កម្មវិធី “THAI FIGHT 2017” នេះដែរ។ គួរ​បញ្ជាក់ថា កីឡាករ​ថៃ សេន​សា​ថា​ន ភី.ខេ សេន​ឆៃ មួយ​ថៃ យី​ម (Saensatharn P.K. Saenchai Muaythaigym) ជា​ម្ចាស់​ជើងឯក ISUZU CUP SUPER FIGHT 2017  ដែល​បាន​ឡើង​ប្រកួត​លើស​ង្វៀន​កិត្តិយស ដណ្ដើម​ពានរង្វាន់​ព្រះរាជទាន​ពី​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និង​ព្រះបាទ ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ដោយ​អ្នក​គ្រង​តំណែង​ជើងឯក “THAI FIGHT 2017” ដែល​ទទួលបាន​រង្វាន់​រថយន្ត ភី​ក​អាប់ “ISUZU D-MAX” ព្រមជាមួយ​ប្រាក់សុទ្ធ​សរុប​ជាង 4លាន​បាត (ស្មើនឹង​ជាង492លាន​រៀល)។

ហើយ​នេះ​ក៏​មិនមែនជា​លើកទីមួយ​ទេ​ដែល​ក្រុមហ៊ុន ISUZU បាន​ចូលរួម​រៀបចំ​ការប្រកួត​ប្រដាល់​ក្បាច់គុន​ថៃ​លំដាប់​ពិភពលោក “THAI FIGHT” ឬ«Khmer Thai Fight»ដូច្នេះ​ក្រុមហ៊ុន​ISUZU នៅតែ​ក្លាយជា​ដៃគូ​សហការ​យ៉ាង​ល្អ នៅក្នុង​កម្មវិធី​ប្រដាល់​លំដាប់​ពិភពលោក។

“THAI FIGHT 2017” វគ្គ​ជម្រុះ​ជុំ​ទី១ គឺជា​ការជួបគ្នា​ដ៏​អស្ចារ្យ​រវាង​អ្នក​ប្រដាល់​មកពី​ប្រទេសផ្សេងៗចំនួន16រូប សរុប 8គូ ដោយ​គូ​សំខាន់​ប្រចាំ​កម្មវិធី​គឺជា​ការជួបគ្នា​រវាង​ម្ចាស់​ជើងឯក​ពានរង្វាន់ ISUZU CUP SUPER FIGHT “សេន​សា​ថា​ន ភី.ខេ សេន​ឆៃ មួយ​ថៃ​យី​ម” ជាមួយ កីឡាករ ទី​អា​កូ កួ​ឡា​តេ (Thiago Goulate) មកពី​ប្រទេស​ប្រេ​ស៊ី​ល ទម្ងន់​មធ្យម70គ.ក ព្រមជាមួយ​វត្តមាន​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ៤រូប​ពី​ប្រទេស​កម្ពុជា រួមមាន ពេជ្រ ម្ចេ​ស​ខ្មាំង, ឃឹម ឌី​ម៉ា, មឿ​ន សុភា និង ឡៅ ចិ​ត្រា រួមជាមួយ​កីឡាករ​ប្រដាល់​ថៃ​ដូចជា សេន​ឆៃ ភី.ខេ សេន​ឆៃ មួយ​ថៃ​យី​ម (Saenchai P.K Saenchai Muaythaigym), ប៉.ត.ថ ពេជ្រ រុងរឿង (P.T.T Petch Rung Ruang) និង សុ​ត សា​ខន ស គ្លិន​មី (Sudsakorn Sor Klinmee)។

សម្រាប់​ការប្រកួត “THAI FIGHT 2017” វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី23 ខែធ្នូ នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី27ខែមករា ឆ្នាំ2018 នៅ​ទីក្រុង​បាងកក ដោយ​ជើងឯក​ពានរង្វាន់ “THAI FIGHT 2017” ម្នាក់ៗ នឹង​ទទួលបាន​រង្វាន់​រថយន្ត ភី​ក​អាប់ “ISUZU D-Max” ព្រមជាមួយ​ប្រាក់សុទ្ធ1លាន​បាត (ស្មើនឹង 123លាន​រៀល)។ ចំណែក​ជើងឯក​រង​នឹង​ទទួលបាន​ប្រាក់សុទ្ធ3សែន​បាត(ស្មើនឹង​ជាង 370លាន​រៀល) ដែល​សរុប​រង្វាន់​ជា​ទឹកប្រាក់​សុទ្ធ​ទាំងអស់​គឺជា​ង 4លាន​បាត(ស្មើនឹង​ជាង492លាន​រៀល)។

នៅ​ឆ្នាំ2010 ក្រុមហ៊ុន ISUZU បាន​ចូលរួម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុងការ​ប្រកួត​ប្រដាល់​ក្បាច់គុន​អន្តរជាតិ “THAI FIGHT” នាំមក​នូវ​ពានរង្វាន់ “ISUZU CUP” ជាការ​ប្រកួត​ប្រដាល់​ក្បាច់គុន​ដែល​រៀបចំឡើង​រយៈពេល​យូរ​ជាង27ឆ្នាំ​មកហើយ ៕

Advertisement