Samsung ទំនងជា​បង្ហាញ Galaxy X អេក្រង់ Foldable ឆាប់ៗនេះ

សេ​អ៊ូ​ល៖ Samsung គឺជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដំបូង​គេ​ដែល​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​កោង (curved display) ប៉ុន្តែ​អ្វី​ដែលជា​ដំណឹង​ដ៏​អស្ចារ្យ​នៅពេលនេះ​គឺមាន​ព័ត៌មាន​លេចឮ​មក​ថា Samsung នឹង​បង្ហាញខ្លួន​ស្មា​ត​ហ្វូ​ន Galaxy X ដែលជា​ទូរស័ព្ទដៃ​អេក្រង់ Foldable ដំបូង​គេ​បំផុត។

Samsung មិនមែនជា​ក្រុមហ៊ុន​ដំបូង​គេ​នោះទេ ដែល​គ្រោង​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់ Foldable នោះ មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​ផលិត​សំងំ​ផលិត​ឧបករណ៍​អេក្រង់ Foldable ដែល​ក្នុងនោះ​មានដូចជា Apple និង LG ប៉ុន្តែ​ប្រហែលជា​មានតែ Fan របស់ Samsung មួយ​ប៉ុណ្ណោះ​ដែលមាន​ឱកាស​ប្រើ​ស្មា​ត​ហ្វូ​ន Foldable មុនគេ។

លោក Ko Dong-jin មេ​ធំ Samsung បានប្រកាស​ឲ្យ​ដឹង​កាលពី​ខែវិច្ឆិកា​ថា ក្រុមហ៊ុន​គ្រោង​នឹងដាក់​ដំណើរការ​ស្មា​ត​ហ្វូ​ន​អេក្រង់ Foldable នៅក្នុង​ឆ្នាំ 2018 ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ស្មា​ត​ហ្វូ​ន​នោះឡើយ៕

Advertisement