ក្រុមគ្រួសារ​រថយន្ត Ford ចែកជូន​អំណោយ​ដល់​ចាស់ជរា និង​ជនក្រីក្រ​នៅ​ខេត្ត​ប៉ៃលិន

ប៉ៃលិន៖ បន្ទាប់ពី​ទទួលទាន​អាហារ​ថ្ងៃ និង​ចូល​បន់ស្រន់​សូម​សេចក្ដីសុខ​នៅ​កន្លែង​លោកយាយ​យ៉ា​ត (ប៉ៃលិន) រួចហើយ ក្រុមគ្រួសារ​រថយន្ត FORD បានធ្វើ​ដំណើរ​បន្តទៅ​កាន់​សាលាខេត្ត​ប៉ៃលិន ដើម្បី​នាំយក​អំណោយ​សប្បុរសធម៌​ទៅ​ចែកជូន​ដល់​ចាស់ជរា និង​ជនក្រីក្រ ក្រោម​អធិបតីភាព​របស់​ឧក​ឧ​ត្ត​ម អៀង វុ​ធ អភិបាលខេត្ត​ស្ដីទី នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន លោក​ឧក​ឧ​ត្ត​ម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ.អឹម.អេ ខេ​ម​បូ​ឌា ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​សហការី​ក្រុមហ៊ុន​រថយន្ត Ford ជាពិសេស​គឺ​អតិថិជន​របស់ Ford។

បន្ទាប់ពី​ចែកជូន​អំ​ណោ​ច​រួចរាល់​ហើយ ក្រុមគ្រួសារ​រថយន្ត Ford បាន​បន្តដំណើរ​ទៅកាន់​កន្លែង​បោះជុំរំ​ដើម្បី​សម្រាក និង​ទទួលទាន​អាហារ​ពេល​ល្ងាច អមដោយ​មានការ​ប្រគំ​តន្ត្រី ជាពិសេស​គឺមាន​ការសម្ដែង​ជូន​នូវ​របាំ​ក្ងោក ដែលជា​របាំ​មួយ​ជនជាតិ​កុឡា ហើយ​ត្រូវបានគេទទួលស្គាល់​ថា ជា​របាំ​ប្រចាំខេត្ត​ប៉ៃលិន​ផងដែរ។

នៅក្នុង​ដំណើរ​កម្សាន្ត​លើក​នេះ យើង​ឃើញថា​ម្ចាស់​រថយន្ត​គ្រប់រូប​សម្តែង​ការសប្បាយរីករាយ ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ដ៏​អស្ចារ្យ​ឆ្លងកាត់ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ប្រទេស​ថៃ ដោយ​នៅក្នុង​ក្បួន​ដង្ហែ​រថយន្ត Ford មាន​រហូតដល់​ជាង 100គ្រឿង ដោយមាន​រយៈពេល 4ថ្ងៃ 3យប់ គឺ​ចាប់ពី​ថ្ងៃទី ដល់​ថ្ងៃទី07 ខែធ្នូ ឆ្នាំ2017 ដោយមាន​អ្នកដំណើរ ប្រមាណ 500នាក់ ដែល​អ្នកចូលរួម​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃភ្នំ នៅតាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទពិសោធន៍ បោះជុំរំ​ដ៏​អស្ចារ្យ​នៅលើ​វាលស្មៅ យ៉ាង​ស្រស់ត្រកាល នៃ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ។

គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ2007 ទៅ​ខេត្ត​មណ្ឌល​គី​រី , ឆ្នាំ2008 ទៅកាន់​ខេត្ត​រតនគីរី , ឆ្នាំ2009 ទៅកាន់​ខេត្ត​ប៉ៃលិន, ឆ្នាំ2010 និង​ឆ្នាំ2011 ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ2012 ទៅកាន់​ខេត្ត​មណ្ឌល​គី​រី ឆ្នាំ2013 ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្នាំ2015 ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ2016 ទៅកាន់​ខេត្ត​បុរី​រាម​ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ៕

Advertisement