ធ្វើ​បែបណា​ដើម្បីឱ្យ​បបូរមាត់​ទន់​រលោង​យ៉ាង​ឆាប់រហ័ស?​

ការ​មើលថែ​បបូរមាត់​ក៏​សំខាន់​ដូចគ្នា​ទៅនឹង​កន្លែងផ្សេងៗទៀត​នៃ​រាងកាយ​ដែរ។ បបូរមាត់​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ឱ្យ​អ្នក​នូវ​ភាពឆើតឆាយ និង​ទាក់ទាញ​បំផុត។ ការផ្លាស់ប្តូរ​នៃ​អាកាសធាតុ និង​កត្តាផ្សេងៗបានធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ប្រែ​មកជា​ស្ងួត និង​ប្រេះ​បែក​ជាដើម ដែលជា​ហេតុនាំឱ្យ​សម្រស់​នៃ​ស្នាមញញឹម​របស់​អ្នក​ត្រូវ​ធ្លាក់ចុះ។ បើ​អ្នក​កំពុងតែ​ស្វែងរក​វិធី​ដែល​ធ្វើឱ្យ​បបូរមាត់​ទន់​រលោង​យ៉ាង​ឆាប់រហ័ស​នោះ សូម​ស្វែងរក​គំនិត​ដ៏​អស្ចារ្យ​តាមរយៈ​អត្ថបទ​ខាងក្រោម​នេះ៖

• ផ្តល់​សំណើម​ឱ្យ​បបូរមាត់
នេះ​ជា​ដំណាក់កាល​សំខាន់​ជាងគេ​បំផុត​ក្នុងការ​ធ្វើឱ្យ​បបូរមាត់​ទន់​រលោង។ អ្នក​អាច​ប្រើ​ច្រាស​ដុសធ្មេញ​ថ្មី ឬ​ច្រាស​ដែល​អ្នក​ប្រើ​រាល់ថ្ងៃ ដែលមាន​សរសៃ​ច្រាស​មិន​ទន់​ពេក​មក​ដុសថ្នមៗលើ​បបូរមាត់​ជាប្រចាំ។ ទោះយ៉ាងណា សូម​ចាំ​ថា​គ្មាន​វិធី​ណា​ផ្តល់​សំណើម​ដល់​បបូរមាត់​ដែល​ត្រឹមត្រូវ​ល្អ និង​មាន​ប្រយោជន៍​ជាង​ទឹក​នោះទេ ដូច្នេះ​សូម​ចាប់ផ្តើម​ថែរក្សា​បបូរមាត់​របស់​អ្នក​ឱ្យ​ទន់​រលោង ដោយ​ការ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ។

• ខាត់​ស្បែ​កនៅ​បរិវេណ​ជុំវិញ​បបូរមាត់
ចាប់​ផ្តើ​ុ​ម​ដោយ​ការយក​ច្រាស​ដុសធ្មេញ​មក​ត្រដុសថ្នមៗលើ​បបូរមាត់ ផ្នែក​ខាងក្រោម​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ប្រមាណ​ជា3-4វិនាទី។ បន្ថែម​ដោយ​ប្រេង​អូ​លីវ ឬ​ល្បាយ​នៃ​សូ​ដា និង​ទឹក លាប​នៅលើ​បបូរមាត់ ដើម្បី​ជួយ​ថែបំប៉ន​ដល់​បបូរមាត់​របស់​អ្នក។ ការ​ខាត់​ស្បែក​នៅ​បរិវេណ​ជុំវិញ​បបូរមាត់​ឱ្យបាន​ត្រឹមត្រូវ នឹង​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗដែលជា​មូលហេតុ​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ស្ងួត​គ្រើម​មិន​ស្អាត។

• ប្រើ​ប្រេង​លាប​មាត់​ដែល​ត្រឹមត្រូវ
បន្ទាប់ពី​កម្ចាត់​កោសិកា​ស្បែកចាស់ៗនៅលើ​បបូរមាត់​ចោល​រួចហើយ ត្រូវ​លាង​សម្អាត​បបូរមាត់​របស់​អ្នក​ជាមួយនឹង​ទឹក​ក្តៅឧណ្ហៗ ហើយ​បន្ត​ដោយ​ការ​លាបប្រេង​លើ​បបូរមាត់។ ប្រេង​លាប​មាត់​ដែល​ល្អ​បំផុត​គឺជា​ប្រេង​ណា​ដែល​ជួយ​ការពារ​បបូរមាត់​រប​ស់​អ្នក​ពី​ការ​ប្រេះ​បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

• ទប់ស្កាត់​ការ​ខាំ និង​លិទ្ធ​បបូរមាត់
បបូរមាត់​ទន់​រលោង ពិតជា​មិនអាច​នៅ​ជាមួយ​អ្នក​បានទេ បើ​អ្នកមាន​ទម្លាប់​ខាំ ឬ​លិទ្ធ​បបូរមាត់​គ្រប់ពេលវេលា​នោះ។ ទឹកមាត់​ដែល​បានមកពី​ការ​ខាំ ឬ លិទ្ធ​បបូរមាត់ មិនបាន​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​ទន់​រលោង​នោះទេ ប៉ុន្តែ​មានតែ​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​កាន់តែ​ស្ងួត​ទៅ​វី​ញ​ទេ៕

Advertisement