ភ្ញៀវទេសចរ​អន្តរជាតិ និង​ភ្ញៀវ​ទេចរ​ជាតិ ប្រមាណ​ជាង 33ម៉ឺន​នាក់ បាន​ចូលរួម​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្តសៀមរាប

ភ្នំពេញ៖ នៅក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ឆ្នាំ2017 ចូល 2018 នៅ​ខេត្តសៀមរាប មាន​ភ្ញៀវទេសចរ​អន្តរជាតិ និង​ភ្ញៀវ​ទេចរ​ជាតិ មកពី​បណ្តា​ប្រទេស និង​ខេត្តផ្សេងៗរួមជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​សៀម​រាម សរុប​ប្រមាណ​ជាង 33ម៉ឺន​នាក់ ដែល​បាន​ចូលរួម​ឆ្លង​ឆ្នាំ​សាកល​នៅ​ខេត្តសៀមរាប ដោយ​ចំនួន​នេះ មានការ​កើនឡើង​ជាង​ឆ្នាំ មុន​ប្រមាណ​ជិត 75ភាគរយ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ AKP នៅ​ថ្ងៃទី 02 ខែមករា ឆ្នាំ 2018។

ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​អះអាងថា នៅក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ2017 ចូលឆ្នាំ2018 នេះ អាជ្ញាធរ​បានរៀបចំ​ឱ្យមាន កន្លែង​កម្សាន្ត​ជាច្រើន គឺ​នៅតាម​សណ្ឋាគារ នៅ​សួនច្បា​មុខ​ព្រះរាជដំណាក់ និង​តំបន់​ផ​ប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី តំបន់​អង្គរ​ឃ្យុ​ង​យូ នៅ​ផ្សារ​កុងតឺន័រ ហើយ​កន្លែង ដែល​ភ្ញៀវ​សម្រុក​ទៅ​សប្បាយ​ច្រើនជាងគេ​គឺ នៅ​តំបន់​ផ​ប់​ស្ទ្រី​ត ផ្សារ​ចាស់ និង​ផ្សារ​រាត្រី។ ចំណែក​សន្តិសុខ​វិញ អាជ្ញាធរ​បានដាក់​ពង្រាយ​ស​ត្ថ​កិច្ច​ជាច្រើន ដើម្បី​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ដ​នៅក្នុង​ខេត្ដ​សៀមរាប។

ឯកឧត្តម អភិបាលខេត្ដ បាន​បន្ដថា ក្នុងឆ្នាំនេះ​មើលឃើញថា ប្រជាព​រដ្ឋ​ខ្មែរ​មកពី​តាម​បណ្តា ខេត្ត​នានា​បាន មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ច្រើនជាង​បណ្តាឆ្នាំមុនៗ ដោយសារតែ​ឆ្នាំនេះ អាជ្ញាធរខេត្ត​បានរៀបចំ​ឱ្យមាន កន្លែង​សប្បាយ​ច្រើន និង​តុបតែង​ភ្លើង​លម្អ​ក្រុង​បាន​ស្អាត​ជាង ឆ្នាំមុន​ផងដែរ។ ទន្ទឹមនេះ សម្រាប់​សន្តិសុខ ស​ណ្ឋា​ប់​ធ្នាប់ សមត្ថកិច្ច​ការពា​រយ៉ា​ង​យកចិត្ត​ទុក ដាក់​បំផុត​មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ។ រីឯ​តម្លៃ​សេវា ផ្សេងៗដូចជា​សណ្ឋាគារ ម្ហូប អាហារ ក៏​មិនមាន​ការឡើង​ថ្លែ​ហូ​សហេតុ​ដែរ ពីព្រោះ​ក្រុមមន្ត្រី​ជំនាញ​បាន ចុះទៅ​ផ្សព្វផ្សាយ ណែនាំ​ឱ្យ​អាជីវករ​ទាំងអស់​មិន​ឱ្យ​ឡើងថ្លៃ​ជាប្រចាំ។

យោងតាម​របារ​ការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប​បានបង្ហាញ​ថា ភ្ញៀវទេសចរ​អន្តរជាតិ និង​ភ្ញៀវ​ទេចរ ជាតិ ដែល​បានមក​ចូលរួម​ឆ្លង​ឆ្នាំ​សកល2018 នៅ​ខេត្តសៀមរាប មាន​សរុប​ចំនួន​ប្រមាណ 333.085នាក់ មានការ​កើនឡើង 74.91ភាគរយ ក្នុងនោះ​ភ្ញៀវ ទេសចរ​អន្តរជាតិ​មាន​ចំនួន 33.085នាក់ មានការ​កើន ឡើង 9.38ភាគរយ ភ្ញៀវទេសចរ ជាតិ​មាន​ប្រមាណ 300.000នាក់ មានការ​កើនឡើង 76.47ភាគរយ៕

Advertisement