អតីតតារាសម្តែងជើងចាស់ដ៏ល្បី អ្នកនាង អម្ពរ ទេវី ត្រឡប់មកកម្ពុជាជាថ្មី

0

ប៉ុន្មានម៉ោងមុននេះបន្ដិច តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា អតីតតារាសម្តែងជើងចាស់ល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានត្រឡប់មកកម្ពុជាជាថ្មី​ ក្នុងគោលបំណងចូលរួមសម្តែងភាពយន្តជាថ្មីម្ដងទៀតចំនួន 1រឿង ដែលរឿងទី 2 នេះ អ្នកស្រីរំពឹងទុកថានឹងទទួលបានការគាំទ្រខ្លាំងចំពោះរូបអ្នកស្រី។ ដោយឡែក ទន្ទឹមនឹងការបង្ហាញវត្តមានជាលើកទី 2 នៅក្នុងទឹកដីកំណើត គេសង្កេតឃើញថា អ្នកគាំទ្ររបស់អ្នកស្រី អម្ពរ ទេវី រួមទាំងបណ្ដាអ្នកសារព័ត៌មាន បានទៅរង់ចាំទទួលអ្នកនាងដោយផ្ទាល់យ៉ាងច្រើនកុះករនៅក្នុងបរិវេណព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។

អ្នកស្រី អម្ពរ ទេវី បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីមកទឹកដីកម្ពុជាជាលើកទី 2 នេះ គឺដើម្បីថតរឿងភាគសម្រាប់ស្ថានីយទូរទស្សន៍ ព្រោះកន្លងមកអ្នកស្រីធ្លាប់មានប្រជាប្រិយភាព និងទាក់ទាញអារម្មណ៍របស់ទស្សនិកជនកម្ពុជាតាមរយៈរឿងភាគនេះហើយ។ ដោយសង្កេតឃើញថា ប្រជាជនខ្មែរនៅតែស្រឡាញ់ និងគាំទ្រចំពោះរូបអ្នកស្រីបន្ថែមទៀត និងមើលឃើញពីការរីកចម្រើនខ្លាំងនៃវិស័យភាពយន្ដរបស់ខ្មែរផងនោះ ទើបបានជានៅក្នុងដំណើរមួយនេះ អ្នកស្រីបានយល់ព្រមសហការជាមួយម្ចាស់ផលិតកម្មមួយនៅក្នុងស្រុក មកសម្ដែងរឿងភាគទូរទស្សន៍ជាថ្មីម្ដងទៀត។

តារាជើងចាស់ល្បីឈ្មោះរូបនេះបានបញ្ជាក់ផងដែរថា «រឿងថ្មីទី 2 នេះ មានភាពខុសប្លែកគ្នាពីរឿងមុន ព្រោះថារឿងនេះតម្រូវឱ្យនាងខ្ញុំសម្ដែងជាស្ត្រីម្នាក់ដែលមានភាពរឹងមាំនៅក្នុងជីវិត និងមានប្រាជ្ញាវៃឆ្លាតក្នុងការរកស៊ី ធ្វើជំនួញជាមួយនឹងភាគីជាដៃគូ។ ហើយរឿងនេះទៀតសោត ក៏បង្ហាញពីរសជាតិសម្ដែងប្លែកអារម្មណ៍ ដែលនាងខ្ញុំរំពឹងទុកថា នឹងមានសម្ទុះខ្លាំងចំពោះការគាំទ្ររឿងភាគមួយនេះ»៕

ចែករំលែក