នារីបង្ហាញកំប៉េះគូទលក់ឡេ ចេញមុខបកស្រាយរឿងពិត

0

តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី12 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា នារីអាកា្រតគូទលក់ឡេ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនបញ្ចេញឈ្មោះពិតដែលកំពុងតែល្បីល្បាញក្នុងរយៈពេលប៉ុ​ន្មានថ្ងៃកន្លងមកនេះ កំពុងរងការរិះគន់យ៉ាងមិនប្រណីថ្វីមាត់ពីសំណាក់មហាជនថា “នាងជាមនុស្សស្រែកឃ្លានលុយខ្លាំង ទើបហ៊ានធ្វើបែបនេះ” ហើយខាងគណៈមេធាវីនៅក្នុងប្រទេសថៃក៏បានចេញមុខរិះគន់នាង និងផ្ដល់ដំបូន្មានយ៉ាងម៉ឺងម៉ាត់ផងដែរ។

ក្រុមអ្នកច្បាប់បានអះអាងថា នារីអាក្រាតគូទលក់ឡេនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ កំពុងធ្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះថា បណ្ដាញទំនាក់ទំនងសង្គមសព្វថ្ងៃនេះអាចបញ្ជ្រាបការមើលឃើញទៅដល់កុមារបានដោយងាយ វាជាកត្តាមួយដែលខុសនឹងសីលធម៌សង្គម និងខុសច្បាប់មាត្រាទី 14 នៃប្រទេសថៃ ដែលត្រូវមានទោសជាប់ពន្ធនាគារមិនលើសពី 5 ឆ្នាំ ឬ ត្រូវពិន័យជាទឹកប្រាក់ 100,000 បាតទៀតផង។

ទន្ទឹមនឹងការរិះគន់នេះ នារីអាក្រាតគូទលក់ឡេរូបនោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នាងគ្មានចេតនា ឬមានបំណងបង្កភាពអសីលធម៌នៅក្នុងសង្គមទេ ហើយនាងក៏មិនចង់ទាក់ទាញដើម្បីភាពល្បីល្បាញអ្វីដែរ ពោលគឺនាងគ្រាន់តែចង់បង្ហាញប្រាប់ថា “ខ្មៅត្រង់ចំណុចណា លាបត្រង់នោះទៅ នឹងសឡើងហើយ”។ នាងបន្ដថា «ការពិតទៅ ក្នុងការធ្វើការងារ គឺមនុស្សម្នាក់ៗមានបែបបទដោយឡែករៀងៗខ្លួន តែបើមើលទៅមិនទំនង និងមិនល្អនោះ នាងខ្ញុំក៏សូមអភ័យទោសផងចុះ ប៉ុន្ដែសូម្បីតែ Net Idol ឬតារាដែលថតអាក្រាតកាយទាំងស្រុងនោះ ក៏វាជាការធ្វើការងាររបស់ពួកគេដែរ និងមានអ្នកខ្លះថតស្រាតសាហាវៗជាងខ្ញុំទៀតផង ចុះម្ដេចពួកត្រូវបានរិះគន់តិចជាងនាងខ្ញុំម្ល៉េះ? មានអ្នកខ្លះទៀត ជេរនាងខ្ញុំខ្លាំងៗ តែចុងក្រោយបែរជាមកទិញផលិតផលដែលនាងខ្ញុំលក់នេះដដែល»។

ជាចុងក្រោយនារីរូបនេះបានបញ្ជាក់បន្ថែមថា «ប្រសិនបើមិនចូលចិត្ត គឺមិនបាច់តាមដានមើលនាងខ្ញុំទេ។ នាងខ្ញុំធ្វើការងារដើម្បីចិញ្ចឹមគ្រួសារ មិនបានសូមឱ្យអ្នកណាមកស្រឡាញ់ចូលចិត្តឡើយ ព្រោះនាងខ្ញុំគិតថា នាងខ្ញុំធ្វើបានល្អបំផុតហើយ តែប្រសិនវាជាទង្វើខុសច្បាប់ និងខុសសីលធម៌នោះ នាងខ្ញុំសូមអភ័យទោស តែបើឱ្យឈប់​ Live លក់ឡេនេះនោះ គឺមិនអាចទៅរួចទេ តែនឹងមិនធ្វើឱ្យខុសក្រមសីលធម៌ទេ»៕

ចែករំលែក