ស្រីស ស្រីខ្មៅ បែកគ្នាយូរ សម្បុរនៅតែមិនប្ដូរ

ស្របពេលដែលពិធីការិនី សុភ័ក្រ កុសុម៉ា ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗក្នុងពិភពសិល្បៈដោយសារតែទេពកោសល្យខាងវោហាស័ព្ទកំប្លុកកំប្លែង និងបូករួមទាំងរូបសម្រស់ស្រស់សោភារបស់កញ្ញាទៀតផងនោះ បច្ចុប្បន្ននេះ តារាស្រីរូបនេះ​បានសាងកេរ្តិ៍ឈ្មោះឡើងវិញ ព្រមទាំងមានអ្នកគាំទ្រជាច្រើននាក់និយមចូលចិត្តភាពគួរឱ្យអស់សំណើចរបស់នាងតាមរយៈកញ្ចក់ទូរទស្សន៍ទៀតផង។

 

គួររំឭកផងដែរថា កាលពីវ័យកុមារភាព សុភ័ក្រ កុសុម៉ាគឺជាតារាចម្រៀងដែលមានដៃគូចម្រៀងរួមផលិតកម្ម នាគមាស ជាមួយអ្នកនាង ងួន ស្រីស ហើយអ្វីកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺ នៅពេលថ្មីៗនេះអ្នកទាំងពីរបានបង្ហាញវត្តមាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ។ បើទោះបីជាច្រើនឆ្នាំកន្លងផុតទៅហើយក៏ដោយ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នកទាំងពីរនៅតែថែរក្សាចំណងមិត្តភាពរវាងគ្នាបានយ៉ាងល្អដដែល។

ដោយឡែករូបភាពដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ គេសង្កេតឃើញថាអ្នកទាំងពីរនៅតែមានពណ៍សម្បុរខុសគ្នាដដែល រហូតដល់សុភ័ក្រ កុសុម៉ាបានលាន់មាត់បែបអស់សំណើចថា «មានបងប្អូនសួររកគាត់ច្រើន ឥឡូវផុសរូបជូនហើយ អ្នកណានឹកគាត់ខ្លះ? មួយសមួយខ្មៅ ឱ្យតែជួបគាត់ពេលណា មានអារម្មណ៏ថានឹកដល់កាលនៅពីក្មេង កាលពីក្មេងច្រៀងរាំសប្បាយណាស់គាត់នៅតែស ខ្ញុំនៅតែខ្មៅ ហាហា SreySor ជាពិធីការិនីកាត់នំនៅថ្ងៃអាពាហ៍ពិពាហ៍របស់បងប្អូនបងស»៕

 

Advertisement