ក្រុមហ៊ុន អ៊​ស​ខ្មែរ ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ស្រា​វី​ស្គី​ដ៏​ល្បី​ម៉ាក Macallan

ភ្នំពេញ៖ ក្រុមហ៊ុន អ៊​ស​ខ្មែរ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ2001 ដែល​ដំណើរការ​ទៅលើ​ការ​ចែកចាយ​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ​នានា​ដែលមាន​គុណភាព​ខ្ពស់​គ្រប់​ប្រភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយតប និង​បម្រើ​ទៅតាម​សេចក្ដីត្រូវការ ក៏ដូចជា​កំណើន​នៃ​ចំនួន​អតិថិជន​ក្នុង​វិស័យនេះ ដែលជា​ការរួមចំណែក​មួយ​នៅក្នុង​ចលករសំខាន់ៗជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផងដែរ ។

ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ រួមមាន​សាច់​ដែលមាន​គុណភាព​ខ្ពស់​ដូចជា សាច់គោ​អូស្ត្រាលី និង​អាមេរិក សាច់​ចៀម​អូស្ត្រាលី អយ​ស្ទ័​របា​រាំង ថ្លើម​ក្ងាន ពងត្រី​កា​វី​យ៉ា ផលិតផល​គ្រឿងផ្សំ​ដុត​នំ​ដែលមាន​គុណភាព ឈី​ស ស្រា​បៀរ​នាំចូល​មកពី​ប្រទេស​ប៊ែ​ល​ហ្សី​ក រួមជាមួយ​ស្រាក្រហម និង​ស្រា​វី​ស្គី​ជាច្រើន​មុខ​ទៀតផង​ដែរ។ ដោយឡែក​ម៉ាក​សញ្ញា​នៃ​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ផលិតផល​ស្រា​វី​ស្គី​ម៉ាក Macallan ។ រាល់​អតិថិជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ជឿជាក់​បាន​ថា ស្រា​វី​ស្គី​ម៉ាក Macallan ដែល​ចេញពី​ក្រុមហ៊ុន អ៊​ស​ខ្មែរ គឺជា​ផលិតផល​សុទ្ធ​ល្អ​យ៉ាងពិត​ប្រាកដ។ សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន​ដោយផ្ទាល់​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​បន្ថែម ។

នៅក្នុង​ពិធី​សន្និសីត​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវការ​នៃ​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​នូវ​ប្រភេទ​ស្រា​វី​ស្គី​ដ៏​ល្បីល្បាញ​ម៉ាក Macallan កាលពី​ព្រឹក​ថ្ងៃទី19 ខែមករា ឆ្នាំ2018 កន្លងទៅនេះ លោក Vincent Ng ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ៊​ស​ខ្មែរ បាន​លើកឡើងថា ក្រុមហ៊ុន អ៊​ស​ខ្មែរ មានបទពិសោធន៍​ច្បាស់លាស់​លើ​ការនាំ​ចូល និង​ចែកចាយ​នូវ​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ​ដែល​នាំចូល​មកពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក។ ដោយឡែក​សម្រាប់​ព្រឹក​នេះ យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​ជា​សាធារណៈ​ដែល​បានទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​នូវ​ប្រភេទ​ស្រា​វី​ស្គី​ម៉ាក Macallan ដែលជា​ប្រភេទ​ស្រា​មានឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង​ជា​សាកល​ក្រោម​ការទទួលស្គាល់​ស្របច្បាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយនឹង​វត្តមាន​ថ្មី​នៃ​ស្រា​វី​ស្គី​ពិត រសជាតិ​ពិត​របស់​ស្រា​វី​ស្គី​ម៉ាក Macallan នាពេលនេះ អតិថិជន​ទាំងអស់​អាចមក​ស្វែងរក និង​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​នៃ​ការ​ទទួលទាន​ស្រា​ដ៏​ល្បី ស័ក្ដិសម​នឹង​កិត្តិយស​ដ៏​ថ្លៃថ្នូរ​របស់លោក​អ្នក ។

នៅក្នុង​ឱកាស​នោះ​ផងដែរ លោក យ៉ុ​ន យុ​ត្ថា​ណា នាយក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម ក៏បាន​ថ្លែង​ផងដែរ​ថា សម្រាប់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ពិត​ជាមាន​កិត្តិយស​ដែលមាន​ការទទួលស្គាល់ និង​ផ្តល់​សិទ្ធិ​ស​ពី​សំណាក់​ក្រុមហ៊ុនស្រា​វី​ស្គី​ម៉ាក Macallan ។ យើង​ជឿជាក់ថា​កាលពីពេល​កន្លងទៅ គឺមាន​អតិថិជន​មួយចំនួន​ទិញ​ប៉ះចំ​ស្រា​វី​ស្គី​មិន​សុទ្ធ ឬ​ក្លែងក្លាយ​ច្រើន​នៅតាម​បណ្តា​ហាង ឬ​ទីកន្លែង​លក់ផ្សេងៗ ប៉ុន្តែ​សម្រាប់​ស្រា​វី​ស្គី​ដែល​នាំចូល​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ គឺ​ធានា​សុទ្ធ 100% គ្មាន​ការ​ក្លែងបន្លំ​នោះឡើយ ហើយ​ក្រៅពី​ប្រភេទ​ស្រា​វី​ស្គី យើង​នៅមាន​ស្រាផ្សេងៗជាច្រើន​ទៀត ដែល​ក្នុងនោះ​រាប់ទាំង​ប្រភេទ​ស្រាក្រហម ដ៏​ដូចជា​ភេសជ្ជៈផ្សេងៗផងដែរ ។ សូម​មក​ទទួលយក​នូវ​ផលិតផល​ពិត ផលិតផល​សុទ្ធ មានគុណ​ភាព​ខ្ពស់​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ទាំងអស់គ្នា ។

សូមបញ្ជាក់​ផងដែរ​ថា ផលិតផល​ម្ហូបអាហារ​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ក៏មាន​ដាក់តាំង​លក់​នៅក្នុង​ហាង THE PROVIDORE ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ 67 ផ្លូវ​សុធារស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

Advertisement