Tiger Street Football Festival 2018 បើក​ប្រកួត​មណ្ឌល​ទី1 ជា​ផ្លូវការ​ហើយ​នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ៖ ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 បាន​បើក​ការប្រកួត​វគ្គ​ជម្រុះ​ជា​ផ្លូវការ​មណ្ឌល​ទី1នៅ​ខេត្ត​ព្រះសីហនុ​ហើយ​នា​ព្រឹក​ថ្ងៃទី20 ខែមករា​ឆ្នាំ2018នេះ ដោយមាន​ការចូលរួម​ពី​ក្រុម​ចំនួន54 ក្រុម។ ហើយ​ចំពោះ​ក្រុម​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ក៏​ទទួលបាន​រង្វាន់​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ។

លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​បើក​នោះ​ថា នេះ​គឺជា​លើក​ទី6 ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ ក្នុងការ​ផ្តល់ឱកាស​ដ​ល់ប្អូនៗយុវជន​ដែល​ស្រលាញ់​កីឡាបាល់ទាត់​ដើម្បី​បាន​បញ្ចេញ​សមត្ថភាព និង​ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជំនះ ប៉ុន្តែ​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ ហើយ​សង្ឃឹមថា ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា​លេង​ដោយ​យុត្តិធម៌ (Fair Play) គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី។

ក្នុងឱកាស​នោះ​ផងដែរ លោក Moon Yoo  នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​លើកឡើងថា Tiger Street Football Festival ឆ្នាំ 2018 បាន​វិលត្រឡប់​មកវិញហើយ មិនតែប៉ុណ្ណោះ​ព្រិ​ត្តិ​ការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់8 មណ្ឌល ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង500ក្រុម មាន​កីឡាករ​សរុប​ជាង 3500នាក់ និង​មាន​ប្រាក់រង្វាន់​ដ៏​ច្រើន​សរុប 50000ដុល្លារ។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

សម្រាប់​រដូវ​កាល​ទី6នេះ ការប្រកួត Tiger Street Football Festival នឹង​រឹតតែ​ស្វិតស្វាញ និង​ខ្លាំងក្លា ពីព្រោះ​ក្រុម​ដែល​ចូលរួមនីមួយៗសុទ្ធតែ​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ពី​ការប្រកួត​នៅលើ​ទីលាន​ហ្វុ​ត​សាល់​នេះ។ យ៉ាងណាមិញ  ការប្រកួត​នៅ​មណ្ឌល​ដំបូង​នេះ ក្រុម​ទាំងអស់​នឹងត្រូវ​ប្រកួត​គ្នា​រយៈពេល២ថ្ងៃ​ពេញ​គឺ​ចាប់ពី​ថ្ងៃទី20 ដល់ 21 ខែមករា ដើម្បី​ស្វែងរក​ក្រុម​ជើង​ខ្លាំង​ចំនួន6ក្រុម​ឡើង​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ។

ចំពោះ​ច្បាប់​នៃ​ការប្រកួត​ខាងលើ​នេះដែរ មួយ​ប្រកួត​មានតែ១២នាទី​ប៉ុណ្ណោះ ខណៈដែល​កីឡាករ​មាន៥ម្នាក់​ម្ខាង ហើយ​មាន2នាក់​សម្រាប់​ចាំ​ផ្លាស់ប្ដូរ ប្រសិនបើ​មាន​បញ្ហា​ណាមួយ​កើតឡើង។ កីឡាករ​ត្រូវមាន​អាយុ​ចាប់ពី18ឆ្នាំ​ឡើងទៅ ហើយ​កីឡាករ​ម្នាក់​លេង​បានតែ១ក្រុម​ប៉ុណ្ណោះ។ កីឡាករ​ធ្លាប់បាន​នឹង​កំពុង​លេង​លី​ក​កំពូល​កម្ពុជា៣រដូវ​កាល​ចុងក្រោយ នឹងមិន​អនុញ្ញាត​ឱ្យចូល​ប្រកួត​ទេ ហើយ​ក្នុង1ក្រុម​មាន​កីឡាករ​បរទេស​មិន​លើសពីរ​នាក់​ឡើយ។

ការប្រកួត​នៅ​មណ្ឌល​ព្រះសីហនុ​នេះ ក្រុម​ដែល​ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ1នឹង​ទទួលបាន​ប្រាក់រង្វាន់ 1500ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស  ក្រុម​លេខ2ទទួលបាន1000ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 05កេស ក្រុម​លេខ៣ទទួលបាន 500ដុល្លារ​និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 05កេស ក្រុម​លេខ4 ទទួលបាន 200ដុល្លារ​និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 05កេស ។

សូម​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ប្រកួត​ជម្រុះ​មណ្ឌល​ដំបូង​នៅ​ឆេ្នរ​អូរ​ឈើទាល ទី​រួម​ខេត្ត  ព្រះសីហនុ នៅ​ថ្ងៃទី 20 ដល់ 21 ខែមករា ឆ្នាំ2018 ។

ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
#TSFF2018
សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

Advertisement