សូដា នីតា បញ្ចេញសារប្លែកៗមុនពេលផ្ទុះព័ត៌មានលេបថ្នាំធ្វើអត្តឃាត

0

នៅថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុកមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបែកធ្លាយដំណឹងថា តារាស្រីចាស់វស្សា អ្នកនាង សូ ដានីតា បានសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួន តាមរយៈការលេបថ្នាំ ដោយពុំទាន់ដឹងពីមូលហេតុច្បាស់ថា ជាការពិត ឬគ្រាន់តែការសម្តែងរឿង នៅឡើយទេ។ សារព័ត៌មានជាច្រើនបានលើកឡើងថា តារាស្រី សូ ដានីតា នៅល្ងាចថ្ងៃម្សិលមិញនេះ បានលេបថ្នាំប៉ងសម្លាប់ខ្លួនឯង ដោយផ្ទាល់ តែសំណាងល្អ បានក្រុមគ្រួសារដឹងទាន់ពេលវេលា និងបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃ។

ចំពោះព័ត៌មានដ៏ភ្ញាក់ផ្អើលនិងរសើបនេះដែរ ភ្លាមៗនោះក៏មានការបង្ហោះ ចែករំលែកយ៉ាងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ តែយ៉ាងមិញគ្មានការបញ្ជាក់ ឬបកស្រាយយ៉ាងច្បាស់ការណាមួយពីសាមីខ្លួនផ្ទាល់នៅឡើយ នាងបានត្រឹមតែប្រាប់អ្នកសារព័ត៌មានថា នាងមិនបានកើតអ្វីនោះឡើយ។ ដោយឡែក បើក្រឡែកទៅមើលមុនពេលផ្ទុះនូវព័ត៌មានដ៏រន្ធត់មួយនេះ តារាស្រីរូបនេះ បានបញ្ចេញសារប្លែកៗ ដែលស្ដែងឱ្យឃើញថា នាងកំពុងតែមានវិប្បត្តិនិងទុក្ខធំ ទំនងជាបាក់ទឹកចិត្តខ្លាំង។

នាងបានរៀបរាប់នៅលើហ្វេសប៊ុកថា «មនុស្សរស់នៅរាល់ថ្ងៃ ប្រាថ្នាក្តីសុខ ក្តីស្រលាញ់ ក្តីនឹក ពីមនុស្សដែលស្គាល់ មនុស្សខ្ញុំ ខ្ញុំតែងតែអោយពេលវេលា ក្តីស្រលាញ់របស់ខ្ញុំទៅអ្នកដ៏ទៃគ្រប់ៗគ្នាដែលខ្ញុំស្គា់ល់ , តែគេវិញ គេមិនដែលខ្វល់ខ្វាយពីយើងឡើយ ទោះយើងធ្វើល្អក៏គេមើលរំលង មនុស្សគ្រប់គ្នាគឺគង់នឹងស្លាប់ ចុះពេលនៅរស់ម៉េចក៏មិនធ្វើល្អនឹងគ្នា? មិនអោយសេចក្តីសុខអោយគ្នាទៅ ចាំបាច់អី មានអ្នកស្លាប់ ហើយម្នាក់និយាយថាស្តាយក្រោយ ហើយមកនិយាយថាសុំទោស ធ្វើអី ? តើសុំទោសមនុស្សស្លាប់ វាបានផលប្រយោជន៍អីទៅ ? តើអ្នកស្លាប់ អាចងើបមក លើកលែងទោសអោយយើងបានទេ ? មនុស្សយើងរស់នៅកើតទុក្ខច្រើនជាងសុខ ពេលស្លាប់ទៅគឺមានតែបុណ្យនឹងបាប ដែលទៅតាមជាមួយកម្មពារ សូមអោយបងប្អូនដែលបានអានហើយ រស់នៅគួរចេះលើកលែងអោយគ្នាផង ! ស្រលាញ់បងប្អូនទាំងអស់គ្នា !!! »។

មិនតែប៉ុណ្ណោះនាងបានទម្លាយសារនៅក្នុងចិត្តជាភាសាថៃ ដែលមានន័យថា « គ្រប់គ្នាកើតមកជាមួយសេចក្ដីប្រាថ្នា ដើម្បីសេចក្ដីសុខ តែគ្មាននរណាគិតពិតប្រាកដថា ប្រសិនបើយើងចង់មានសេចក្ដីសុខ ពួកគេត្រូវការភាពស្ងប់សុខ តែហេតុអ្វីអ្នកមិនយល់ពីខ្លួនឯងសោះអ៊ីចឹង? »៕

ចែករំលែក