មណ្ឌល​សៀមរាប Tiger Street Football Festival 2018 បាន​បើកឆាក​ប្រកួត​ហើយ

សៀមរាប៖ ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival 2018  បាន​បើក​ការ​ការប្រកួត​មណ្ឌល​ទី4 គឺ​មណ្ឌល​សៀម​រាម ចាប់ពី​ម៉ោង 6:45 នាទី​ព្រឹក​ថ្ងៃទី 10 ខែកុម្ភៈ ដោយ​ការចូលរួម​ពី​ក្រុម​កាន់តែ​ច្រើនជាង​ឆ្នាំមុន រហូតដល់ 112 ក្រុម​សម្រាប់​មណ្ឌល​សៀមរាប​នេះ។

ក្នុងឱកាស​ពិធី​បើក​មណ្ឌល​សៀម​រាម  លោក វ៉ុ​ង សុង​វៃ (Wong Soeng Wei) នាយក​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ  បាន​មានប្រសាសន៍ថា ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival 2018 គឺជា​រដូវ​កាល​ទី6 ហើយ។  ខេត្តសៀមរាប​គឺជា​មណ្ឌល​ទី4 ហើយ​ក្នុង​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពី​ចាប់ផ្តើម​បើកឆាក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ។

ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival 2018  ឆ្នាំនេះ​គឺ​ធំ​ជាង​មុន ដោយមាន​ក្រុម​ចូលរួម​ជាង 500ក្រុម មាន​កីឡាករ​រហូតដល់ 3500នាក់ ជាពិសេស​ទីតាំង​ប្រកួត​កើនឡើង​រហូតដល់ 8 ក្រុង​ទូទាំងប្រទេស​ជាមួយ​រង្វាន់​សរុប​កាន់តែ​អស្ចារ្យ​រហូតដល់ $50,000។

លោក វ៉ុ​ង សុង​វៃ ក៏បាន​បន្ត​មានប្រសាសន៍​ទៀតថា ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់​ព្រ័​ត្ត​នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ទី 10 និង​ទី11 មីនា ឆ្នាំ 2018 នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហព័ន្ធ​កីឡាករ​បាល់ទាត់​កម្ពុជា​ដែល​បាន​សហការ​ក្នុងការ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​បានរៀបចំ​កម្មវិធី​នេះ​តាំងពីដើម​មក ដោយ​គ្មាន​ពួកគាត់​ទេ កម្មវិធី​នេះ​មិនអាច​ដំណើរការ​ដោយ​រលូន​បានទេ ហើយ​លោក​សូម​ឲ្យ​កីឡាករ​បញ្ចេញ​ភាពក្លាហាន និង​ទទួលជោគជ័យ​លើ​ទីលាន និង​សូម​ជូនពរ​កីឡាករ​ឲ្យ​ជួប​សេចក្តីសុខ​គ្រប់ប្រការ។

លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡា​បាល់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​ដឹកនាំ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018  បាន​មានប្រសាសន៍ថា កីឡាករ​ទាំងអស់​ត្រូវ​គោរព​ពេលវេលា គោលការណ៍ Fair Play និង​លក្ខខណ្ឌ​ប្រកួត​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត  ជា​ចុងក្រោយ​លោក​បាន​ជូនពរ​ក្រុមនីមួយៗទទួលបាន​ជោគជ័យ​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់ខ្លួន។

ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

#TSFF2018
សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

Advertisement