MV ចម្រៀង ” បើអាច ” សម្ដែងដោយ មាន សុនីតា ចាក់ដោតចិត្តយុវវ័យខ្លាំង

បើតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 16 ​ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា បទចម្រៀងដែលមានចំណងជើងថា ” បើអាច ” របស់ក្រុមច្រៀង ក្រុមតូច ដែលមានការចូលរួមសម្ដែងពីតារាសម្ដែង បង្ហាញម៉ូដស្រី និងជារាជនីក្រម៉ា គឺកញ្ញា មាន សុនីតា នៅពេលនេះ បានចេញជាវីដេអូចម្រៀងពេញហើយ ក្នុងការបំពេញបំណងមិត្តយុវវ័យដែលបានទន្ទឹងរង់ចាំទស្សនាអស់រយៈជាយូរ។

តារាស្រីរូបនេះ​ បានរៀបរាប់ថា « សម្រាប់អត្ថន័យនៃបទចម្រៀងនេះគឺ ចាក់ដោតអារម្មណ៍មែនទែន ។ នាងខ្ញុំមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ដែលបានសម្ដែងនៅក្នុងបទចម្រៀងនេះ ព្រោះថា នាងខ្ញុំបានរង់ចាំអស់រយៈពេលជាង 2 ឆ្នាំហើយ ទើបបានចេញថត ហើយស្រឡាញ់បទមួយនេះមែនទែន»។ កាន់តែពិសេស តារាស្រីសំឡេងស្រួយរូបនេះ បានបន្ថែមថា «សម្រាប់ពាក្យពេចន៍ដែលនិយាយទៅកាន់សង្សារចាស់គឺ ជានិស្ស័យទើបបណ្ដាលឱ្យបានជួបគ្នា តែវាគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះ អ្វីដែលត្រូវទទួលយកគឺបច្ចុប្បន្ន ដែលយើងរស់នៅជាមួយសង្គម និងមនុស្សជុំវិញខ្លួន ជាពិសេសគឺ មនុស្សដែលយើងស្រឡាញ់»។

ចង់ដឹងថា ផ្ទៃរឿងទាំងមូលដែលស្ដែងតាមរយៈបទចម្រៀងមួយនេះ មានន័យ និងចាក់ដោតអារម្មណ៍ប្រិយមិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement