សុខ រក្សា គ្រោងចូលរោងការជាមួយ កុល ដាវី ចុងឆ្នាំ 2018 នេះ

អស់រយៈពេលជាង 5 ឆ្នាំមកហើយដែលតារាស្រីចាយរាងសិចស៊ីកញ្ញា កុល ដាវី និងលោក សុខ រក្សា បានរស់នៅជាមួយគ្នាដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​ទៅ​ហើយ ដោយសារ​តែគេសង្កេតឃើញអ្នកទាំងពីរ​ទៅ​ដល់​ទីណា​ឃើញមាន​​វត្តមាន​ទាំង​គូព្រមគ្នាតែ​ម្តង​ ខណៈ​ដំណឹង​ភ្ជាប់ពាក្យ និង​​​ដំណឹង​ដឹកដៃ​គ្នា​ចូលរោងការ​ស្ថិត​ក្នុង​ភាព​ស្ងាត់ជ្រងំ​ ក៏ប៉ុន្ដែ ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រ សុទ្ធតែបានដឹងអំពីទំនាក់ទំនងរបស់ពួកគេ។

ថ្មីៗនេះប្រភពដែលទទួលបាន បានឱ្យដឹងថា តារាចម្រៀងប្រុស និងជាម្ចាស់បទ ” សំបុត្រស្នេហាក្នុងកន្ត្រកកង់ ” លោក សុខ រក្សា វិញ ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា « បច្ចុប្បន្ននេះ លោកមាន​ផ្ទះប្រណីត 2 ល្វែងនិងមានរថយន្ដ​សមរម្យជិះ​ ទើប​គិត​គ្រោងចូលរោងការនៅចុងឆ្នាំ2018 នេះហើយព្រោះថា ខ្ញុំនិងដាវីស្រលាញ់គ្នាគឺជាស្នេហាពិត ​មិនមែនលេង​សើច​ទេ​ហើយអ្នកសិល្បះណាក៏បានដឹងរឿងរបស់ពួកយើងដែរ »។

យ៉ាងណាមិញ តារាចាយសម្រស់សិចស៊ីកញ្ញា កុល ដាវី បានបញ្ជាក់ប្រាប់បន្ថែមថា « ពិធីមង្គលការនោះគឺពិតជាជិតដល់ពេលឆាប់ៗនេះមែន តែមិន​ទាន់​កំ​ណត់ពេលវេលាពិតប្រាកដទេ ហើយថ្ងៃរៀបការនាងខ្ញុំគឺធ្វើដោយចំហរ​ដោយហៅអ្នកសារ​ព័តមាន​ទាំងអស់ឲ្យ​ចូលរួម​»៕​

Advertisement