ក្នុង​មួយថ្ងៃ តើ​ស្ត្រី​មានគភ៌​ក្នុង​ត្រីមាស​ដំបូង គួរ​ទទួលទាន​អ្វីខ្លះ?

ដូចដែល​យើង​បានដឹង​ច្បាស់​ទាំងអស់គ្នា​ហើយ​ថា  ការទទួល​ទាន​អាហារ​ដែល​ល្អ និង​មាន​ប្រយោជន៍​ក្នុងខណៈពេល​តាំង​គភ៌ នឹង​ត្រូវបាន​បញ្ជូនបន្ត​ទៅឱ្យ​កូនតូច​នៅក្នុង​ផ្ទៃ​ឱ្យបាន​ទទួល​សារធាតុ​អាហារ​ដែល​ល្អ ដើម្បី​នាំយកទៅ​អភិវឌ្ឍ​អវយវៈផ្សេងៗឱ្យមាន​ភាពល្អ​ឥតខ្ចោះ ដើម្បី​ត្រៀម​ជាស្រេច​ក្នុងការ​ប្រសូត​ចេញមក​ពេញ​មួយ​រយៈពេល9ខែ។

ពេញ​មួយ​រយៈពេល​នៃ​ការតាំង​គភ៌ អនាគត​អ្នក​ម្ដាយ​ត្រូវតែ​រឭក​ដឹង​ជាប់​ជានិច្ច​ថា កូន​នៅក្នុង​ផ្ទៃ រួមទាំង​ខ្លួនឯង​ផង​ត្រូវការ​សារធាតុ​អាហារ​ដែលមាន​គុណប្រយោជន៍ និង​កម្លាំង​ថាមពល​ពី​អាហារ​រៀងរាល់ថ្ងៃ​យ៉ាង​ជាប់លាប់។ ដើម្បី​សុខភាព​ដែល​រឹងប៉ឹង​ឥតខ្ចោះ ទើប​ការបានទទួល​ទាន​អាហារល្អៗក្នុងខណៈពេល​តាំង​គភ៌​ក្លាយជា​ក្រោះ​ការពារ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​ឱ​មាន​សុវត្ថិភាព​ពីស​ភាវ​អន្តរាយផ្សេងៗ ធ្វើឱ្យ​រាងកាយ​មាន​ភាពល្អ​ឥតខ្ចោះ។ ដូច្នេះ តើ​ស្ត្រី​មានគភ៌​គួរ​ទទួលទាន​អ្វីខ្លះ​ក្នុង​ត្រីមាសនីមួយៗទាំងបី​ត្រីមាស​នោះ ហើយ​ខាងក្រោម​នេះ​គឺជា​គំរូ​អាហារ​ដែល​ស្ត្រី​មានគភ៌​ក្នុង​ត្រីមាស​ដំបូង​គួរ​ទទួលទាន​ក្នុងមួយថ្ងៃ។

ត្រីមាស​ដំបូង

អំឡុង​ពេលនេះ រូបរាង​របស់​ស្ត្រី​មានគភ៌​នៅ​មិនទាន់​ប្រែប្រួល​ច្រើន​ទេ អ្នកខ្លះ​នៅ​មើល​មិនទាន់​ដឹងផង​ថា មានគភ៌។ ទម្ងន់​ខ្លួន​អាច​នៅ​មិនសូវ​កើនឡើង ឬ​អ្នកខ្លះ​ដែលមាន​អាការ​ចាញ់​ខ្លាំង អាចធ្វើឱ្យ​ទម្ងន់​ខ្លួន​ថយចុះ​ទៅវិញ​ក៏មាន។ 1-3ខែ​ដំបូង ស្ត្រី​មានគភ៌​គួរ​សង្កត់ធ្ងន់​លើ​អាហារ​ឱ្យបាន​សម្បូរបែប ដើម្បីឱ្យ​ទទួលបាន​សារធាតុ​អាហារ និង​កម្លាំង​ថាមពល ដូចជា បាយ ម្សៅ ប្រូ​តេ​អី​ុ​ន ខ្លាញ់ និង​វីតាមីន។

Advertisement