ផ្ទុះបាត់! សន្ទុះគាំទ្ររឿង «ជ័យគ្រតឆ្នាំ​2018» លើសការរំពឹងទុកភ្លូកទឹកភ្លូកដី

ក្រោយពីបញ្ចេញនូវកម្មវិធី​ កំប្លែងហ្មង ជាមួយរឿង «ជ័យគ្រតឆ្នាំ2018» នៅរាត្រីថ្ងៃទី​18 ខែកុម្ភៈ ឆ្នាំ​2018 គេសង្កេត​ឃើញថារឿងនេះមានសន្ទុះគាំទ្រខ្លាំង​ ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក  ដែលជាចំនួនលើសការរំពឹងទុក ។​

នេះគឺជាកម្មវិ​ធី​ទី​​2​ ​រ​ប​ស់​ស្ថា​នី​យ៍​ទូ​រ​ទ​ស្ស​ន៍​ថោ​ន ​(​T​o​w​n​ ​F​u​l​l ​H​D​T​​V​)​ ​ដោយ​ក​ម្ម​វិ​ធី​ទី​​​១​នោះ​មា​ន​ឈ្មោះ​ថា ​«​ដូ​ច្នឹ​ង​ផ​ង​!​»​ ​កំ​ពុ​ង​ទ​ទួ​​លបានការគាំទ្រខ្លាំងពីសំណាក់​ទស្សនិកជន​ទាំងក្នុងស្រុក និងក្រៅស្រុក ដោយសើច​រហូត​ចង់រឹងថ្គាម។​

«ជ័យគ្រតឆ្នាំ2018» គ្រាន់តែដាក់បញ្ចាំងជាផ្លូវការ វេ​​លា​​​ម៉ោ​​​ង​​​7ដល់ 8 យ​ប់ ម្សិលមិញនេះ មានអ្នកមើលលើ បណ្តាញសង្គមហ្វេសប៊ុកណែនណាន់តាន់តាប់ ដោយម្នាក់ៗសរសើរថាល្អមើល សើចហើយសើចទៀត​ ជាមួយចំនួនអ្នកមើល លើអនឡាញ​ រហូតដល់ទៅ 2200 នាក់ មើល​ក្នុងមួយវិនាទី(ពេលកំពុងចាក់ផ្សាយលើហ្វេសប៊ុក)​ ។​ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Naren Smile បានសរសេរថា «ល្អមើលណាស់ ស្រលាញ់ថោនណាស់»  និង​គណនីហ្វេសប៊ុកផ្សេងៗទៀត បានសរសើរថា ល្អមើលណាស់ ដោយអ្នកខ្លះភ្ជាប់មកជាមួយនិម្មិតសញ្ញា​សើច បញ្ជាក់ថា​ ផ្ទុះសំណើច​ហើយ​ជាមួយ ជ័យគ្រត​2018 ។​ ក្រៅពីនេះអ្នកតាមដាននៅក្នុងស្រុក  ក្នុងនោះមានខ្មែរនៅក្រៅប្រទេស ក៏បានតាមដាន រឿងបែបព្រេងទិទាន ដោយថត​ចេញជារូបរាងបែបទំនើបកម្ម ក៏សរសើរថាល្អមើល ។​

លោក ប៊ុន រតនា នាយកគ្រប់គ្រង​ការផលិតកម្មវិធីស្ថានីយ៍ទូរទស្សន៍ថោន (Town Full HD TV) បានបញ្ចេញ Status នៅលើគណនីហ្វេសប៊ុករបស់លោកថា «​​ ​ខ្លាំ​ង​បា​ត់​!​ ​រឿ​ង​:​ ​“​ជ័យ​គ្រ​ត​2​0​1​8​” ​មា​ន​អ្ន​ក​ទ​ស្ស​នា ​2​.​2​K​ ​V​i​e​w​ ពេ​ល​កំ​ពុ​ង​ផ្សា​យ​ ​សូ​ម​អ​រ​គុ​ណ​ប​ងប្អូ​ន​ដែ​ល​គាំ​ទ្រ​ខា​ង​ក្រោ​ម​ជា​មតិ​រ​ប​ស់​ប​ងប្អូ​ន​ដែ​​ល​គាំ​ទ្រ​ទាំ​ងក្នុ​ង​និ​ង​ក្រៅ​ប្រ​ទេ​ស​ ​​​ក​ម្មវិ​ធី​:​ ​“​កំ​ប្លែ​ង​ម៉​ង​”​ ៕​

ទស្សនា​រឿង «ជ័យគ្រត2018» ដូចខាងក្រោមនេះ៖

Advertisement