ឌូង ហ្សូរីដា ធ្វើបុណ្យសាងកុសល ក្រោយត្រូវគេលាបពណ៌ថាជាម៉ែយ៉ែម

កាលពីថ្មីៗកន្លងទៅនេះ ស្រាប់តែស្ងាត់ៗក៏ផ្ទុះនូវព័ត៌មានក្ដៅពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសថា តារាស្រី និងជាពិធីការិនីស្រគត់ស្រគំកញ្ញា ឌួង ហ្សូរីដា ជាម៉ែយ៉ែមនាំស្រីៗឱ្យលោក ហ៊ុន ម៉ានី ជាហេតុបណ្ដាលឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលនឹងដំណឹងនេះយ៉ាងខ្លាំង។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការបកស្រាយច្បាស់ការណ៍ណាមួយដោយផ្ទាល់មាត់ចេញពីតារាស្រីរូបនេះនៅលើឡើយទេ។

នាពេលថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា បានបង្ហោះសារ និងរូបភាពជាច្រើននៅថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅនេះ ដែលស្ដែងឱ្យមហាជនបានឃើញពីសកម្មភាពរៀបចំបោសសម្អាតចេតិយរបស់ឪពុក ធ្វើបុណ្យប្រលែងសត្វស្លាប ព្រមទាំងសាងកុសលជាមួយអ្នកម្ដាយ ដោយបានសរសេរសារអះអាងថា រូបនាងត្រូវគេលាបព័ណ៌ ប្រឌិតរឿងមួយនោះឡើង។

នៅក្នុងសំណេរនៅលើហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បានរៀបរាប់ថា « 16-02-2018 : ឆ្លៀតពេលគេឈប់សំរាកមកធ្វើបុណ្យ បោសសំអាតផ្ទះរបស់លោកពុក ប្រលែងជីវិតចាប 3ទ្រុង ប្រហែល 100ចាប អោយមានសេរីភាព ។ វាជាសេចក្តីផ្លូវចិត្តនៃក្រុមគ្រួសារតូចមួយនេះ ហើយក៏សូមអហោសិកម្មអោយមនុស្សបាបមួយចំនួនដែលតែងតែបង្ករឿងលាបព៌ណដល់គេឯងផង អាណិតតគ្នាដែលមិនមានឱកាសយកពេលទំនេរដើរធ្វើបុណ្យ ដាក់ទាន សាងសង់ ជួយអ្នកទីទាល់ក្រ ទោះបីតិចតួចក្តី ដូចពួកយើង។ សូមជូនបុណ្យដល់អ្នកទាំងអស់គ្នា អោយសុខភាពល្អ សំណាងល្អ ជោគជ័យរាល់គ្រប់ភារកិច្ច»។

ចុងក្រោយ តារាស្រីស្រស់បែបធម្មជាតិរូបនេះបានបញ្ជាក់ថា « គិតល្អ គិតវិជ្ជមាន អោយបានច្រើន នោះជីវិតនឹងឃ្លាតចាកពីសេចក្តីក្តៅក្រហាយ ហើយជួបតែសុខៗៗៗៗទាំងកាយ និង ចិត្តណាចាស៎ » ៕

Advertisement