រូបប៉ុន្មានសន្លឹករបស់ សុគន្ធ នីសា ស្អាតស្រស់ចាក់ដោតអារម្មណ៍ខ្លាំង

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 នេះ គេសង្កេតឃើញថា មានរូបថតជាច្រើនសន្លឹករបស់តារាស្រីរូបស្អាត សុគន្ធ នីសា ក្នុងឈុតសម្លៀកបំពាក់សម័យអាណានិគមបារាំងត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកមួយ បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងបំផុត និងពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយ ហើយរូបភាពទាំងនោះទៀតសោត គឺជាសកម្មភាពក្រៅឆាកនៃការសម្ដែងក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺរឿង “រាជិនីភូមិគ្រឹះ”។

គួររំឭកផងដែរថា កន្លងទៅធ្លាប់ធ្លាយដំណឹងថា តារាស្រីរូបឆោមស្រស់ស្អាតម្នាក់នេះមានអាការឃ្លានម្ជូរហើយ ដែលកើតឡើងពីការ​ចំអន់​របស់​ពិធី​ការិនី កែវ ចាន់​និមល។ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅតាម​ខេត្ត​កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី សុគន្ធ នីសា ច្រៀង​ចប់ ​គេ​បានឃើញ​ពិធីករ-​ពិធី​ការិនី​ចេញមកនិយាយ​ជាធម្មតា។ តែ​ក្នុងនោះ កែវ ចាន់​និមល បាន​យក​ភេសជ្ជៈជូនដល់ សុគន្ធ នីសា ជាមួយនឹង​ការនិយាយ​ចំអន់​ថា ​ពេលនេះ នីសា ចាប់ផ្តើម​ចូលចិត្តអាហារ​ប្រភេទ​រសជាតិ​ជូរៗ​ហើយ ​ជាពិសេស​រសជាតិក្រូច​តែម្តង។ តារាចម្រៀង សុគន្ធ នីសា មិនបាន​ឆ្លើយតប​ទេ​ គ្រាន់តែ​សើច​តែប៉ុណ្ណោះ។ មានការ​និយាយ​ពី​សំណាក់​មហាជន​ថា ​ប្រសិន សុគន្ធ នីសា មាន​ដំណឹង​ល្អ​ដូច កែវ ចាន់​និមល ចំអន់​មែននោះ គឺ​ជា​រឿង​ល្អខ្លាំងណាស់ ​ព្រោះ​វ័យរបស់​នាង​ក៏ល្មម​ស័ក្តិសមនឹង​ការ​មាន​គភ៌ហើយដែរ៕

 

Advertisement