ដួង ម៉ានិច ឡើងផ្ទះ​ប្រណីតថ្មីនៅបុរីបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោរតម្លៃជាង 10 ម៉ឺនដុល្លារ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានឱ្យដឹងថា តា​រាសម្ដែងស្រី ដួង ម៉ានិច បានរៀបចំក​ម្ម​វិ​ធី​ឡើ​ង​​ផ្ទះ​ថ្មីរ​ប​ស់​នា​ង​នៅ​ថ្ងៃ​ទី​23 ខែ​​កុម្ភៈ​ ​ឆ្នាំ​​​2018​ ​ដែ​ល​ធ្វើ​ឡើ​ង​នៅ​ក្នុងបុ​រី​ប៉េ​ង​ហួ​ត​បឹ​ង​ស្នោ​រដែលមានរាប់សែន​នដុ​ល្លា​រ​​​សហរដ្ឋអា​មេ​រិ​ក​ ​និងមានការចូលរួមពីតារាល្បីៗនៅក្នុងចង្កោមសិល្បៈ និងភ្ញៀវកិត្តយសអ្នកមុខអ្នកការជាច្រើននាក់ផងដែរ។

គួរកត់សម្គាល់ដែរថា តារាសម្ដែងស្រី ដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែកញ្ញាបានបង្ហាញវត្តមានជាញឹកញាប់នៅលើវិស័យសិល្ប: មិនថាតែការសម្តែងខ្សែភាពយន្ត ការថតស្ប៉ត សម្អាងការផ្សេងៗ ឡើងកូដរហូតទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ជាពិសេសគឺបងប្អូនខ្មែរដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដង។ ទន្ទឹមនឹង​រាសីឡើ​ង​ខ្ព​ស់ត្រ​ដែ​ត​មានហុងស៊ុយនេះ មតិមហាជនបានឆ្ងល់ថា តើតារាស្រីរូបនេះ មានលុយមកពីណា ខណៈដែលនាងបានប្រកាសជំហរខ្លួនថា នាងមិនទទួលការឧបត្ថមពីអ្នកណាម្នាក់ឡើយ។

សូមជម្រាបបន្ថែមថា ដួង ម៉ានិច្ច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃឡើងផ្ទះថ្មីរបស់ខ្លួនថា សម្រាប់ផ្ទះថ្មីមួយនេះ មានតម្លៃ 10 ម៉ឺនដុល្លារ ដែលថវិកាទាំងខំសន្សំបានពីសិល្បៈ ក្រោយប្រលូកជាច្រើនឆ្នាំមកនេះ ៕

Advertisement