នោះៗ ! អស់ទ្រាំ ម៉េង កែវពេជ្ជតា ស្នើ​ឱ្យក្រសួង​ធម្មការ​មាន​ចំណាត់ការ​លើ​ព្រះ​តេជគុណ ​ឡុង ចន្ថា

ដោយគេសង្កេតឃើញថា បន្ទាប់ពី​ផ្ទុះ​សង្គ្រោះ​ពាក្យសម្តី​រវាង​កំពូល​តារា​ចម្រៀង​រាជនីសំឡេងមាសអ្នកនាង ម៉េង កែវពេជ្ជតា និង​ព្រះ​តេជគុណ ឡុង ចន្ថា កាន់តែបញ្ឆេះឡើងៗ បណ្ដាឱ្យកក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតដល់មានមហាជនជាច្រើនយល់ស្របតាមគំនិតតារាស្រីរូបនេះ និងរិះគន់ព្រះតេជគុណយ៉ាងពេញទំហឹង។

ដោយឡែក ព្រះ​តេជគុណ ឡុង ចន្ថា បាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការរិះគន់​ដោយ​មិន​សំចៃមាត់​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ដោយ​ព្រះ​តេជគុណ​ចាត់ទុកថា​ ការរិះគន់​នេះ​ជា​ការ​ឈ្នានីស​ដល់​ព្រះ​តេជគុណ។ ជាថ្មី​ម្តង​ទៀត​អ្នកនាង ម៉េង កែវពេជ្ជតា ​​​​បាន​លេង​យ៉ាង​ចាស់ដៃ​ ដោយ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​មាន​ចំណាត់ការ​លើ​ករណី​ព្រះ​តេជគុណ ឡុង ចន្ថា។

ភ្ជាប់​ជាមួយ​វីដេអូ​របស់​ព្រះ​តេជគុណ ឡុង ចន្ថា រាជនីសំឡេងរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនទទូចទាមទាររកចំណាត់ការក្ដៅៗថា« ច្បាស់ៗ​ប៉ុណ្ណឹង​ហើយ តើ​ក្រសួង​លោក​អាច​ធ្វើ​ការ​បាន​ឬ​នៅ ?​ណែនាំ​អោយ​ឈប់​ ព្រមាន​ផ្សឹក ឬ​ផ្សឹក​តែម្តង? ​រស់​ក្រោម​ម្លប់​សាសនា​ តែ​បំផ្លាញ​សាសនា។ មាក់ងាយ​សូម្បី​ម្តាយ​ឯង​ប្រមាថ​ជីវិត​គេ​ពេញៗ​មាត់​ យក​វេទិកា​ទេសនា​ជា​កន្លែង​បញ្ចេញ​កំហឹង កន្លែង​ហែកហួរ កន្លែង​និយាយ​ដើម កន្លែង​អួត»។ ផងដែរនោះ ​ក៏​មាន​អ្នក​គាំទ្រ​ជាច្រើន​បាន​គាំទ្រ​សម្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ព្រមជាមួយ​ការរិះគន់​ធ្ងន់​ដល់​ព្រះអង្គ​ ឡុង ចន្ថា ផង​ដែរ​ ចំពោះ​ករណី​មួយ​នេះជាខ្លាំង៕

Advertisement