ពិព័រណ៍កុមារ និងគ្រួសារលើកទី4 ត្រូវបានបិទបញ្ចប់យ៉ាងរលូន និងទទួលបានជោគជ័យ

ភ្នំពេញ៖ ពិព័រណ៍កុមារ និងគ្រួសារលើកទី4 ទាំងពីរថ្ងៃ ត្រូវបានបិទបញ្ចប់យ៉ាងរលូន និងទទួលបានជោគជ័យ ព្រមទាំងគួរឲ្យកត់សំគាល់ជាងឆ្នាំមុនៗ ពីព្រោះក្រុមគ្រួសារ និងកុមារា កុមារីប្រមាណជាង 30,000 នាក់បានទទួលភាពសប្បាយរីករាយ និងការលែងកម្សាន្តជាមួយនឹងទីធ្លាដ៏ធំៗនៅក្នុងបរិវេណអគារពិព័រណ៍កោះពេជ្រ ដែលមានការតុបតែងពិសេសៗតាមបែបគំនូវជីវចលយ៉ាងស្រស់ស្អាត។

លើលពីនេះទៅទៀតអ្នកចូលរួមទាំងពីរថ្ងៃកន្លងមកនេះក៏ទទួលលក់បញ្ចុះតម្លៃ 50% រាល់ការជាវផលិតផលកុមារនិងក្រុមគ្រួសារពីបណ្តាលក្រុមហ៊ុន៖ ម្ស៉ៅទឹកដោះគោ អាហារបំប៉ន សម្លៀកបំពាក់ ឧបករណ៍ក្មេងលេង សម្ភារៈសិក្សា សាលារៀន សាលាភាសា មជ្ឈមណ្ឌលថែទាំកុមារ សេវាកម្មហិរញ្ញវត្ថុ ធានារ៉ាប់រង និងស្តង់អាហារផ្សេងទៀត ប្រមាណ 150ក្រុមហ៊ុន។ មិនត្រឹមតែជាពិព័រណ៍ប៉ុណ្ណោះទេ! កុមារដែលចូលរួមទាំងអស់មានឱកាសបានបញ្ចេញសមត្ថភាព និងទេព្យកោសល្យរបស់ពួកគេតាមរយៈការប្រកួតប្រជែងប្រមាណជាង១០កម្មវិធីប្រកួត។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សារៀបចំពិព័រណ៍បាននិយាយថា៖ ការបង្កើតពិព័រណ៍នេះឡើងគឺដើម្បីអាចឪពុកម្តាយ និងកូនៗបានជុំគ្នាសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល និងបង្កើតភាពកក់ក្តៅយ៉ាងពិតប្រាកដមួយឲ្យកូនតាមរយៈការកម្សាន្តសប្បាយជាមួយនឹងសកម្មភាពប្លែកៗ និងទីធ្លាកម្សាន្តជាច្រើននៅក្នុងពិព័រណ៍។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍កុមារ និងគ្រួសារលើកទី៤នេះក៏មានការចូលរួមដ៏ខ្ពស់ខ្ពស់ពីសំណាក់ ឯកឧតម្ត ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង លោកជំទាវ «គឹម សេដ្ឋានី» រដ្ឋលេខាធិកាក្រសួងអប់រំ យុវជននិង កីឡា ផងដែរ។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភធំដោយក្រុមហ៊ុនស្តារអូតូខេមបូឌា និងក្រែម Bepanthen៕

Advertisement