នយោបាយ​របស់​អាមេរិក​នឹង​ធ្វើឱ្យ​ពាណិជ្ជកម្ម​ថៃ​រង​នូវ​ឱនភាព

រាជរដ្ឋាភិបាល​ថៃ​រំពឹងថា ការនាំចេញ​សរុប​របស់​ប្រទេស​នេះ​នឹងរង​ឥ​ទ្ឋិ​ពលខ្លះៗ ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ទាក់ទង​ទៅនឹង​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី​ថៃ​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច លោក Somkid Jatusripitakបាន​និយាយ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​រួមមាន​ផ្នែក​ឯកជន ធនាគារកណ្តាល ក្រសួង​សេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម សហព័ន្ធ​ឧស្សាហកម្ម​ថៃ និង​សភាពាណិជ្ជកម្ម​ថៃ​ថា ផលប៉ះពាល់​នៃ​ការនាំចេញ​របស់ខ្លួន​អាច​នឹង​មិនមាន​ទំហំ​ធំ​ដូច​ការបារម្ភ​ពីមុន​នោះទេ។ លោក​បាន​បន្តថា អតិរេក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​អាមេរិកមាន​ទំហំ​តិចតួច។

កាលពីពេលថ្មីៗនេះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បាន​ចុះហត្ថលេខា​លើ​ការបញ្ជាទិញ​ជា​ដៃគូ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ពី​អតុល្យភាព​របស់​ប្រទេស​ទាំង2 និង​បាន​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​របស់ខ្លួន ដើម្បី​បញ្ជ​ប់​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក។ ការបញ្ជាទិញ​មួយ​ក្នុងចំណោម​ការបញ្ជាទិញ​ជាច្រើន​ទៀត​បាន​ទុកពេល​ឱ្យ​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ចំនួន90ថ្ងៃ ដើម្បី​ធ្វើការ​រាយការណ៍​ទៅលើ​កត្តា​នៅ​ពីក្រោយហានិភ័យ​ពាណិជ្ជកម្ម​ក្នុងប្រទេស​ខ្លួន។

ករណីនេះ​លោក Somkid បាន​បង្ហាញថា៖ “ឱនភាព​រវាង​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក មាន​ចំនួន​តិចតួច​ណាស់​បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត។ លោក​បន្តថា៖“ការនាំចេញ​ទំនិញ​របស់​ថៃ​ទៅកាន់​សហរដ្ឋអាមេរិក​មាន​ចំនួន 10% ក្នុងចំណោម​ប្រទេស​ទាំងអស់។ ទំនិញ​សំខាន់​មួយ​គឺ​គ្រឿងបន្លាស់​អេឡិចត្រូនិក​ដែល​ត្រូវបាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​អាមេរិក​ក្នុងប្រទេស​ថៃ។ គ្រឿងបន្លាស់​អេឡិចត្រូនិក​ទាំងនោះ​ភាគច្រើន​ត្រូវបាន​នាំចេញ​ត្រឡប់មកវិញ និង​ប្រមូលផ្តុំ​នៅ​អាមេរិក ដែល​អាចបង្កើត​ការងារ និង​ចំណូល​សម្រាប់​អាមេរិក។

លោក Somkid បាន​បន្ថែមថា អតិរេក​ពាណិជ្ជកម្ម​ថៃ​កើតឡើង​ដោយសារ​សកម្ម ភាព​នៃ​វិស័យ​ឯកជន​តែប៉ុណ្ណោះ មិនមែន​ចេញមក​ពី​ឧបាយកល​នៃ​ចរាចរណ៍​ប្រាក់​បាត​ថៃ ឬ​ការអន្តរាគមន៍​របស់​មន្ត្រី​រដ្ឋាភិបាល​ថៃ​នោះឡើយ។

យោងតាម​ស្ថិតិ​ដែល​លោក Somkidបាន​ដកស្រង់​បានឱ្យដឹងថា អតិរេក​ពាណិជ្ជ​ថៃ​គឺ​ពិតជា​កើតចេញពី​សកម្មភាព​នៃ​វិស័យ​ឯកជន។ ក្រុមហ៊ុន​ឯកជន​ដ៏​ធំ​របស់​ថៃ មាន​ផែនការ​វិនិយោគ​បន្ថែម​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ខណៈដែល​រដ្ឋាភិបាល​ថៃ មាន​គម្រោង​ទិញ​យន្តហោះ Boeing និង​គ្រឿង​សព្វាវុធ​ពី​អាមេរិក។ ទោះបីយ៉ាងណា លោក Somkidនិយាយថា ក្រុមហ៊ុននាំចេញ​របស់​ថៃ នឹង​ស្វែងរក​ទីផ្សារ​សម្រាប់​ការនាំចេញថ្មីៗទៀត ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក អនុម័ត​វិធានការ​រឹតបន្តឹង។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​លោកស្រី Apiradi Tantraporn ថ្មីៗនេះ​បាន​និយាយថា មន្ត្រី​ពាណិជ្ជកម្ម​ថៃ បាន​នឹង​កំពុង​សិក្សា​ទៅលើ​លទ្ធភាព​នៃ​វិធាន​ការដែល​បានចេញ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រទេស​ថៃ ជាពិសេស​នៅ​តំបន់​រសើប​មួយចំនួន​ដូចជា​អចលនទ្រព្យ ពន្ធ និង​សិទ្ធិ​មិនមែន​សារ​ពើព​ន្ឋ។ លោកស្រី​បន្ថែមថា​អ្វីដែល​គេ​បាន​មើលឃើញ គឺ​មិនមែន​ផលប៉ះពាល់​រយៈពេល​ខ្លី​នោះទេ ករណីនេះ​ក្រសួង​នឹង​រក្សា​ការនាំចេញ​ឱ្យបាន​ក្នុង​កម្រិត 5% នៅ​ឆ្នាំ2017។

ជាមួយគ្នានេះ​លោក Chen Namchaisiri អគ្គនាយក​នៃ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ និយាយថា វិស័យ​ឯកជន​គួរ​ត្រៀមខ្លួន​ដោះស្រាយ​ផលវិបាក​នានា នៃ​គោលនយោបាយ​ថ្មី​របស់ សហរដ្ឋអាមេរិក​នេះ៕

Advertisement