រថយន្ត​ថ្មី​ទំនើប Hawtai A 25 ត្រូវបាន​ចាប់អារម្មណ៍​ជាខ្លាំង​ពី​ទស្សនា​វ​ដ្តី​រថយន្ត​ដ៏​ល្បី​បំផុត​របស់​អង់គ្លេស

ទស្សនា​វ​ដ្តី​រថយន្ត​ដ៏​ចំណាស់​ជាងគេ និង​មាន​ប្រជាប្រិយ​បំផុត​នៅ​អង់គ្លេស មាន​អ្នកអាន​ជាង 3,500,000 ជា​រៀងរាល់ខែ  បាន​ចុះផ្សាយ និង​សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង​ដល់​រថយន្ត HAWTAI A25 SUV ស៊េរី​ទំនើប ជំនាន់​ថ្មី  ថា​ជា​ម៉ូ​ដែល​រថយន្ត​មួយ​ដ៏​ល្អ​បំផុត ក្នុងចំណោម​ម៉ូ​ដែល​រថយន្ត​ដ៏​ល្អ​បំផុត​ដទៃទៀត ក្នុងការ​តាំងពិព័រណ៍ រថយន្ត​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក។

ប្រទេស​អង់គ្លេស គឺជា​ប្រទេសមួយ ដែល​និយម​ប្រើប្រាស់​ម៉ាក​រថយន្តល្បីៗបំផុត​ក្នុង​ពិភពលោក ដូចជា Rolls Royce, Bentley, Range Rover, Jaguar ហើយ​ក្នុងនោះ​រថយន្ត Hawtai A 25 ក៏ត្រូវ​កត់ត្រា​ជា​ម៉ូ​ដែល​រថយន្ត​ទំនើប គុណភាព​ខ្ពស់ ក្នុងចំណោម​រថយន្ត​ទាំង នោះដែរ ដោយ​ទស្សនា​វ​ដ្តី​រថយន្ត​ស្ព័​រ Lotus និង​គេហទំព័រ​រថយន្ត AutoCar.co.uk របស់​ចក្រភព​អង់គ្លេស បាន​បង្ហាញថា Hawtai A 25 ជា​ប្រភេទ​រថយន្ត SUV ទំនើប​ជំនាន់​ថ្មី ដ៏​ទំនើប​កំពូល​មួយ ក្នុងចំណោម​ម៉ូ​ដែល​រថយន្ត ជំនាន់​ថ្មី​ទាំងឡាយ ដែល​បានចេញ​លក់​លើ​ទីផ្សារ។

អ្នកសារព័ត៌មាន ដែល​ជំនាញ​ផ្នែក​រថយន្ត បានមក​ធ្វើ​ទស្សនកិច្ច​នូវ​ការតាំងពិព័រណ៍​រថយន្ត​អន្តរជាតិ ដែលមាន​គ្រប់​ម៉ាក​រថយន្តល្បីៗដោយ​ការ​ដាក់តាំង​បង្ហាញ ម៉ូ​ដែល​រថយន្ត​ស៊េរី​ថ្មី​បំផុត​របស់ខ្លួន ហើយ​ក្នុងឱកាស​នោះដែរ រថយន្ត​Hawtai A 25 SUV បាន​ទាញ​ក្រសែភ្នែក និង​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​អ្នកសារព័ត៌មាន​ទាំងនោះ​ផងដែរ។ បន្ទាប់ពី​ការពិនិត្យ​យ៉ាង​ម៉ត់ចត់ លើ​ការ​រចនា​ម៉ូដ  ការកសាង​គុណភាព  និង​បច្ចេកទេស  ទស្សនា​វ​ដ្តី​ដែលមាន​ជំនាញ​ពិសេស​ខាង​រថយន្ត បានសម្រេច​ចាត់​លំដាប់ថ្នាក់ Hawtai A 25 គឺជា​ម៉ូ​ដែល​រថយន្ត​ថ្មី​ទំនើប​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ទី3 ដែលជា​ផ្នែក​មួយ នៃ​អត្ថបទ​ដ៏​មាន​សក្តានុពល​សម្រាប់​ការបោះពុម្ពផ្សាយ​ក្នុងប្រទេស​អង់គ្លេស ។ អ្នកសារព័ត៌មាន​ទាំងនោះ បាន​ពន្យល់ថា រថយន្ត Hawtai A 25 គឺជា​ប្រភេទ​រថយន្ត​SUV ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ការ​សំយោគ​នៃ​នវានុវត្តន៍​ភាព​គំនិត រូបរាង​ដ៏​ឡូយ​នៅ​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រៅ ដ៏​ស្អាត​ល្អឥតខ្ចោះ ដែល​បង្ហាញ​នូវ​សក្តានុពល​ដ៏​អស្ចារ្យ​របស់​វា។

រថយន្ត​Hawtai A 25 មានលក្ខណៈពិសេសៗជាច្រើន​ដ៏​គួរ​ឲ្យ​ទាក់ទាញ ដូចជា​ការ​រចនា​ម៉ូដ​តួ​រថយន្ត​ដ៏​ល្អឥតខ្ចោះ​នៅ​ផ្នែក​ខាងក្រៅ រួមផ្សំ​ទាំង​ផ្នែក​ខាងក្នុង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ឈានមុខ​គេ ពី​ប្រទេស​កូរ៉េខាងត្បូង មក​ច្នៃ​បង្កើត​ឱ្យ​កាន់តែ​ប្រសើរឡើង ដោយ​ក្រុម​វិស្វករ​នៃ​តំបន់​អឺរ៉ុប ច្របាច់​បញ្ចូល​គ្នា​នូវ​សមាសភាគសំខាន់ៗពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

ក្រុមហ៊ុន HAWTAI MOTOR កំពុង​តែមាន​ភាពល្បីល្បាញ ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​សាកលលោក  តាមរយៈ​ការផលិត​រថយន្ត​ដ៏​ទំនើប និង​មាន​បណ្តាញ​ចែកចាយ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​ទីផ្សារ​អន្តរជាតិ ពាសពេញ​សាកលលោក​ដូចជា​បណ្តា​ប្រទេស​នៅ​សហគមន៍ អឺរ៉ុប អាមេរិក ម​ជ្ឈឹ​ម​បូព៌ា និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្រុមហ៊ុន WMC គឺជា​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន Hawtai Motor នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​Showroom ដ៏​ស្អាត ទំនើប ប្រកបដោយ​ផាសុកភាព ជាមួយនឹង​សេវាកម្ម​ឈានមុខ រហ័ស​ទាន់​ចិត្ត ប្រកបដោយ​ភាពស្និទ្ធស្នាល នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ហើយ​អតិថិជន​អាចមក​បើក​បក​សាកល្បង​នូវ​រថយន្ត​Hawtai A 25 នោះ​លោក​អ្នកនឹង​កាន់តែ​ពេញចិត្ត ដោយ​ដឹងថា រថយន្ត​នេះ ស្អាត ល្អ និង​មាន​បច្ចេកវិទ្យា​ទំនើប​ដល់​កម្រិតណា៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ 078 999 006 ឬ​ចូលទៅ​កាន់ www.facebook.com/wmchawtai

Advertisement