វ៉ាន់ នី​ឡា ឈ្នះក្ដី​លើ​ជម្លោះ​គូស្នេហ៍​បង្ហោះ​រូបអាក្រាត​កាយ ជាមួយនឹង​សំណង 200លាន​រៀល

កញ្ញា​សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា និង​ត្រូវជា​ប្អូនស្រី​របស់លោក​សុខ ជំនោ ត្រូវបាន​តុលាការ​កាត់ក្ដី​ឲ្យ​នាង​ឈ្នះ នៅក្នុង​ជម្លោះ​ជាមួយ​គូស្នេហ៍។

បន្ទាប់ពី​ផ្ទុះ​រូបភាព​អាក្រាតកាយ​នៅតាម​បណ្ដាញ​សង្គម​អន​ឡាញ វ៉ាន់ នី​ឡា បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌ ខណៈដែល​មហាជន​ជាច្រើន​បាន​សម្ដែង​ក្ដីបារម្ភ​ថា វ៉ាន់ នី​ឡា ទំនងជា​មិនអាច​ឈ្នះ​រឿងក្ដី​នោះទេ ព្រោះ​ខាង​ក្រុមគ្រួសារ​របស់​គូស្នេហ៍​នាង ជា​គ្រួសារ​មួយ​ដែលមាន​ឥទ្ធិពល​គួរសម ជាពិសេស​គឺ តុលាការ​បានអូសបន្លាយ​ពេល​យ៉ាងយូរ ដោយ​គ្មាន​ដំណោះស្រាយ​អ្វី។

ថ្មីៗនេះ​នាង បាន​សរសរ​សារ​នៅក្នុង​បណ្ដាគ​ណី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា សារ​ទរ​នូវ​ជ័យជំនះ​របស់ខ្លួន ដែល​តុលាការ​នៃ​សាលាដំបូង​បានសម្រេច​ឱ្យ​នាង​ឈ្នះក្ដី លើ​ចុងចោទ​ជា​គូស្នេហ៍​ខ្លួន ដើម្បី​ជាការ​ជួស​សង​នូវ​ភាពអាម៉ាស់​ដែល​នាង​ទទួល​កន្លងមក។ ទោះជា​យ៉ាងណា​គេ​មិនដឹងថា គូរ​ស្នេហ៍​នាង​ព្រម​ទទួលយក​ការសម្រេច​ពី​ចៅក្រម​នៃ​សាលាដំបូង​ត្រឹម​ប៉ុណ្ណឹង ឬក៏​ត្រូវធ្វើ​ការប្ដឹង​ឧទ្ធរណ៍​ទៅទៀត?

សារ​ដែល​នាង​សរសេរ​នៅក្នុង​បណ្ដាញ​សង្គម៖ «Hello everyone this is good news ! តុលាការ​បានប្រកាស​សាលក្រម​រួចហើយ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ 1-ផ្តន្ទាទោស​គុយ​សិទ្ធិ​សក្តិ​ចំនួន1ឆ្នាំ , 2-សំណង​ជំងឺ​ចិត្ត 200លាន​រៀល។ នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស។ អរគុណ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ក្រុមគ្រួសារ​តារា​កម្ពុជា លោក​មេធាវី បូរ៉ា និង​លោក​ធា​វី​សុខ​ចាន់ ក៏ដូចជា​បងប្អូន​សិល្បករ​ដែល​បាន​ផ្តិតមេដៃ​លើ​ញត្តិ​ចំនួន 600នាក់​ជាង តាមរយៈ​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ដើម្បី​ជំរុញ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ។ នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​មែនទែន។នាង​ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន​ក​លម្អិត​នាពេល​បន្តិចទៀតនេះ»៕

Advertisement