ធនាគារ​ភ្នំពេញ​ពាណិជ្ជ សេវាកម្ម​ធនាគារ និង​លើសពីនេះ

ដំណើរ​ប្រតិបត្តិការ​ធនាគារ​តាមបែប​ប្រពៃណី​បាន​ផ្លាស់ប្តូរយឺតៗជាមួយនឹង​ការចាប់ផ្តើម​នៃ​គោលការណ៍​ទំនើបកម្ម​យ៉ាង​ឆាប់រហ័ស​ដែល​មនុស្ស​ភាគច្រើន​បាន​ភ្ញាក់ផ្អើល​នៅពេល​ជួបប្រទះ​នា​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ ពី​ដំណើរ​ប្រតិបត្តិការ​ធនាគារ​ដោយ​ផ្តល់​តែ​សេវា​ដាក់​ប្រាក់​សន្សំ និង​សេវា​ឥណទាន បាន​ផ្លាស់ប្តូរ​ទៅជា​ការ​ផ្តល់អោយមាន​ជម្រើស​ជាច្រើន​នូវ​ផលិតផលថ្មីៗដ៏​សម្បូរបែប ហើយ​រយៈពេល​ចុងក្រោយ​នេះ​បាន​ផ្លាស់ប្តូរ​ទៅជា​ការប្រើប្រាស់​សេវាកម្ម​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រតិបត្តិការផ្សេងៗ ខណៈ​បច្ចុប្បន្ន​ធនាគារ​បាន​បោះជំហាន​កាន់តែ​ឆ្ងាយ​ជាងនេះទៀត ។

ភាព​ប្រកួតប្រជែង​នៃ​សេវាកម្ម​ធនាគារ​នៅ​កម្ពុជា បាន​រីក​កាន់តែខ្លាំង​ឡើង​នៅពេល​ការរីកចំរើន​យ៉ាងខ្លាំង នៃ​វិស័យ​តិច​នូ​ឡូ​ជី​ដូចជា​ការចូល​មកដល់​នៃ​ទូរស័ព្ទ​ទំនើប និង​គ្រឿង​អេ​ឡិច​ត្រូវ​និ​ចផ្សេងៗ ដែល​ធ្វើអោយ​ធនាគារ ផ្លាស់ប្តូរ​ការប្រតិបត្តិ​ការ​សេវាកម្ម​របស់​ពួកគេ​ជា​លក្ខណៈ​អេ​ឡិច​ត្រូ​និ​ច ដែល​ផ្តោតទៅលើ​ភាពងាយស្រួល​របស់​អតិថិជន ជាហេតុ​នាំឱ្យ​អតិថិជន​កាន់តែច្រើន​កំពុង​ជួបប្រទះ​ភាពខ្វះខាត​នូវ​ការបម្រើ​សេវាកម្ម​ល្អ​ក្នុង​សេវាកម្ម​ធនាគារ​ដែល​ធ្លាប់​ផ្តល់ជូន​នៅពេល​ពួកគេ​មកកាន់​សាខា​នានា។ ដោយ​ដឹងថា​ព្រំដែន​ដែល​មិនមាន​ការកំណត់ ជាពិសេស​ខណៈដែល​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​នឹង​បន្ត​រីកលូតលាស់ ធនាគារ​ត្រូវ​ពង្រឹង​ខ្លួន​ឱ្យ​លើសពី​ដែន​កំណត់​នៃ​និន្នាការ​វិស័យ​ធនាគារ​នៅ​កម្ពុជា​បច្ចុប្បន្ន។

នាពេលថ្មីៗនេះ ធនាគារ​ភ្នំពេញ​ពាណិជ្ជ បាន​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​ក្នុងការ​លើកកម្ពស់​សេចក្តី​ពេញចិត្ត​របស់​អតិថិជន ដើម្បី​បញ្ជាក់​ពី​ភាពខុសគ្នា របស់​សេវាកម្ម​ធនាគារ​នេះ។ ធនាគារ​បាន​ឈាន​លើសពី​ដំណើរ​វិ​វដ្ត​ន៍​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ធនាគារ​ចល័ត​ឈានដល់ ការពង្រឹង​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់​សេវាកម្ម​មាន​លក្ខណៈពិសេស​ជាង​ធនាគារ​ដទៃ​ដល់​អតិថិជន​ដែល​មិន​ធ្លាប់​ទទួល​បទពិសោធន៍​បែបនេះ​ពីមុនមក។

គ្រប់​សាខា​ទាំងអស់​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ បានចាប់ផ្តើម​ផ្តល់ជូន​នូវ​ការ៉េម​ដល់​អតិថិជន​ដែល​មកដល់​សាខា​ផ្ទាល់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​នានា​ក្នុង​គោលបំណង បង្ហាញ​ឱ្យ​អតិថិជន​ឃើញ​ពី​ភាពខុសគ្នា​រវាង​សេវាកម្ម​របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ជាមួយ​ការដាក់បញ្ចូល គោលការណ៍«សេវាកម្ម​ធនាគារ​រីករាយ»។ ធនាគារ​ជឿជាក់ថា​តាម​ការ​ផ្តល់នូវ​ការ៉េមត្រជាក់ៗទាំងនេះ  អតិថិជន​អាច​រីករាយ​និង​ពេលវេលា​ម្តងម្កាល​ដែល​អាចឱ្យ​គេចផុត​ពី​កាលវិភាគ​រស់នៅ​ដ៏​មមាញឹក​នៅពេលដែល​ពួកគេ​អញ្ជើញ​មកកាន់​ធនាគារ។ ទន្ទឹមនឹងនេះ ធនាគារ​បានធ្វើ​ការផ្តល់​អាវ​ភ្លៀង​ដោយ​ឥតគិតថ្លៃ​សម្រាប់​អតិថិជន​នៅពេល​មកកាន់​សាខា​ធនាគារ​ខណៈពេលដែល​មាន​ភ្លៀង​ធ្លាក់។ មុនពេល​ផ្តួចផ្តើម​នេះ ធនាគារ​ក៏បាន​ធ្លាប់​ផ្តល់​អតិថិជន​នូវ ផ្លែ​ប៉ោមស្រស់ៗ ដើម្បីឱ្យ​អតិថិជន​មាន​ភាព​រីករាយ​ក្នុងការ​មកកាន់​ធនាគារ​ជាពិសេស​ជួយ​ឱ្យ​រាងកាយ​មាន​ភាពស្វាហាប់ ដើម្បី​រក្សា​សុខភាព​អោយនៅ​មាំមួន​ដូចជា​ពាក្យស្លោក​ពោលថា “ផ្លែ​ប៉ោម​មួយ​ក្នុង​មួយថ្ងៃ ធ្វើឱ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​ជម្ងឺផ្សេង” ។ ជាមួយនឹង​យុទ្ធសាស្ត្រ​ផ្តួចផ្តើម​នៃ​ការផ្តល់ជូន​នូវ​ការ៉េម​នៅតាម​បណ្តា​សាខា​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ខាងលើនេះ ធនាគារ​ក៏​សង្ឃឹមថា​វា​អាចជួយ​លើកកម្ពស់ ដល់​កម្រិត​នៃ​ការរំពឹងទុក​របស់​អតិថិជន​លើ​វិស័យ​សេវាកម្ម​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ផ្លាស់ប្តូរ​បទពិសោធន៍ចាស់ៗនៃ​សេវា​ទទួលភ្ញៀវ​នៅតាម ធនាគារផ្សេងៗក្នុង​គោលដៅ​ឱ្យ​សេវាកម្ម​ធនាគារ​ជាទី​កន្លែង​ដែល​ផ្តល់​ភាព​រីករាយ​នៅពេលដែល​អតិថិជន។ ធនាគារ​បាន​យល់ឃើញថា​ភាព​មមាញឹក​នៃ​ការ រស់នៅ​របស់​ប្រជាជន​បាន​កើនឡើង ហើយ​ធនាគារ​ចង់​ចូលរួមចំណែក​ដល់​ការ​ជម្រុះ​ភាព​តានតឹង​តាមរយៈ​ការផ្តួចផ្តើម​នេះ និង​សង្ឃឹមថា​វា​អាចជា​កត្តា​ចម្បង​មួយ​ក្នុងការ​បង្កើន​នូវ​សេចក្តី​ពេញចិត្ត​ដល់​អតិថិជន​នៅក្នុង​វិស័យ​ធនាគារ​ទាំងមូល។

គោលបំណង​រួម​នៃ​ការបង្កើត​សេវាកម្ម​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ លោក SHIN Chang Moo នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​បាន​មានប្រសាសន៍​បញ្ជាក់ថា ៖ «ចក្ខុវិស័យ​របស់​ពួកយើង គឺ​យើង​ចង់​ក្លាយជា​ក្រុមហិរញ្ញវត្ថុ​ផ្តល់​សេវាកម្ម​ខ្នាត​រាយ​ល្អ​បំផុត។ ចក្ខុ​វិស័យនេះ ពណ៌នា​ពី​ពួកយើង វា​បង្ហាញ​ពីអ្វី​ដែល​យើង​ចង់បាន និង​អ្វីដែល​ពួកយើង​ចង់​សម្រេច។ ពួកយើង​តែងតែ​ដឹងថា​ក្នុងការ​ធ្វើអោយ​ចក្ខុ​វិស័យនេះ​ក្លាយជា​ការពិត ពួកយើង​មាន​អ្វី​ជាច្រើន​ទៀត​ដើម្បី​សម្រេច ហើយ​ជំនាញ​តែមួយ​មុខ​នឹងមិន​គ្រប់គ្រាន់​ឱ្យ​ពួកយើង​សម្រេច​នូវ​អ្វីដែល​យើង​ចង់បាន​នោះទេ ប៉ុន្តែ​ត្រូវខិតខំ​រុញច្រាន​ឱ្យលើស​ពីនេះ ក្នុងការ​ធ្វើឱ្យ​ចក្ខុ​វិស័យនេះ​ឈានទៅដល់​ការសម្រេច​ភាពជាក់ស្តែង​សម្រាប់​អតិថិជន និង​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​ទាំងមូល» ៕

Advertisement