ករុណា ពេជ្រ ដេក​ព្រួយ​ក្រោយ​ទទួល​តំណែង​ជានា​យក​គ្រប់គ្រង​បន្ថែម​នៅ​ថោ​ន ​

មួយរយៈ​ចុងក្រោយ​នេះ សម្រាប់​តារាចម្រៀង​ចាស់វស្សា​ប្រចាំ​នៅ​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ ហាក់​ត្រូវបាន​ដកខ្លួន​មួយរយៈ​ពី​អាជីព​ជា​តារាចម្រៀង ដោយ​យក​ពេល​ជាច្រើន​ទៅ​មើល​ការខុសត្រូវ​លើ​មុខ​ជំនួញ​របស់ខ្លួន​ក្នុងនាម​ជាទី​ភ្នាក់ងារ​រៀបចំ​ពិធីការ និង​ដេ​គ័​រ​លម្អរ​ក្នុង​កម្មវិធី​ដោយ​ផ្កា​ស្រស់ ក៏ដូចជា​ការប្រគំ​តន្ត្រី​ជាដើម ។ លុះ​ទើបតែ​ជិត​ឈាន​ចូលដល់​រដូវ​បុណ្យ​ប្រចាំឆ្នាំ ដែលជា​បុណ្យប្រពៃណី​ជាតិ​របស់​ប្រជាជន​ខ្មែរ (បុណ្យ​ចូ​ឆ្នាំ​ខ្មែរ) ដែល​នឹង​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ទេ ដែល​លោក​បាន​លៃលក​ពេល​មក​ចាប់​កាន់​អាជីព​ចាស់ ជាមួយនឹង​ការផលិត​បទ​ចម្រៀងថ្មីៗត្រឹម​ប៉ុន្មាន​បទ​ដើម្បី​កុំឱ្យ​ស្ងាត់បាត់​ឈ្មោះ​ពី​គម្រប​ឌី​ស​តែប៉ុណ្ណោះ។ ប៉ុន្តែ​ស្រាប់តែ​ស្រប​ពេលដែល​ចូលមក​បង្ហាញខ្លួន​នៅក្នុង​វិស័យ​ចម្រៀង​ប្រចាំ​ផលិតកម្ម​នាពេលនេះ ករុណា ពេជ្រ បែរជា​ទទួលបាន​តំណែង​ថ្មី​បន្ថែម​មួយទៀត​ពីលើ​ការងារ​ចាស់​ដែលជា​អ្នកគ្រប់គ្រង​ក្លឹប​កម្សាន្ត​រាត្រី ថោ​ន នោះ គឺ​ការងារ​ជា​នាយក​គ្រប​គ្រង់​ទូទៅ​នៃ​ផលិតកម្ម ថោ​ន តែម្ដង ខណៈដែល​តំណែង​មួយ​នេះ​បានធ្វើឱ្យ​លោក​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ទៅនឹង​កិច្ច​ទំនួល​ខុសត្រូវ​នៅ​ចំពោះមុខ ។

សង្ឃឹមថា គ្រួសារ​ថោ​ន​ទាំងអស់​នឹង​ជួយ​ខ្ញុំ ហើយ​ថ្ងៃ​ខាងមុខ​យើង​នឹង​ញញឹម សប្បាយ​ទាំងអស់គ្នា … » ។

ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​ថា ការ​ត្អូញត្អែរ​របស់លោក ករុណា ពេជ្រ ខាងលើនេះ គឺជា​ក្ដីបារម្ភ​ផុស​ចេញពី​បេះដូងពិតៗ ឬ​គ្រាន់តែ​ជាការ​ចំអក​ដាក់​អ្នកណាម្នាក់​នោះទេ ហើយ​ការពិត​គឺ​មានតែ​រូបលោក​តែប៉ុណ្ណោះ​ដែលជា​អ្នកដឹង​ច្បាស់​យ៉ាងពិត​ប្រាកដ ៕

Advertisement