ឆ្នាំ2020​ ​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​បាន​ដំឡើង​

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី25​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​វិមាន​សន្តិភាព​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ2020​ ​ខាងមុខនេះ​ ​ប្រាក់បៀវត្សរ៍​អប្បបរមា​របស់​​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​បាន​ដំឡើង​។​

​នេះ​បង្ហាញ​ឱ្យ​ឃើញថា​ ​ជាមួយនឹង​ការ​មិន​យកពន្ធ​លើ​ប្រាក់បៀវត្សរ៍​សម្រាប់​មន្ត្រី​រាជការ​ ​និង​កម្មករ​និយោជិត​ដែល​ស្ថិត​ក្នុង​កម្រិត​ប្រាក់បៀវត្សរ៍​អប្បបរមា​ ​និង​គោលនយោបាយ​មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​កសិករ​ហើយ​នោះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើការ​ដំឡើង​ប្រាក់បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឆ្នាំ2020​ ​ខាងមុខ​។​

​នៅក្នុង​នោះ​ដែរ​ ​សម្រាប់​បៀវត្សរ៍​មន្ត្រី​រាជការ​ស៊ីវិល​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,100,100រៀល​នៅ​ឆ្នាំ2019​ ​ដល់​ប្រមាណ​ ​1,142,500រៀល​ ​នៅ​ខែមករា​ ​ឆ្នាំ2020​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​ ​1,172,500រៀល​។​ ​បៀវត្សរ៍​គ្រូបង្រៀន​ ​និង​គ្រូពេទ្យ​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,200,100រៀល​នៅ​ឆ្នាំ2019​ ​ ​ដល់​ប្រមាណ​ ​1,242,500រៀល​ ​នៅ​ខែមករា​ ​ឆ្នាំ2020​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​ ​1,272,500រៀល​។​

​ ​បៀវត្សរ៍​យោធិន​(​ពលទោ​)​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,055,900រៀល​នៅ​ឆ្នាំ2019​ ​ដល់​ប្រមាណ​ ​1,093,500រៀល​នៅ​ខែមករា​ ​ឆ្នាំ2020​ ​(​មិន​គិត​បញ្ចូល​របប​អង្ករ​)​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​ ​1,123,500រៀល​ ​(​មិន​គិត​បញ្ចូល​របប​អង្ករ​)​ ​ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ​ត្រូវជា​ប្រមាណ​ ​1,181,977រៀល​។​ ​លើស​ពីនេះ​ ​ប្រាក់បំណាច់​មន្ត្រី​ជាប់​កិច្ចសន្យា​ក៏​នឹង​ត្រូវ​ដំឡើង​ពី​ ​650,000រៀល​ ​នៅ​ឆ្នាំ2019​ ​ដល់​ចំនួន​ ​670,000រៀល​នៅ​ឆ្នាំ2020​ ​ផង​ដែរ​។​ ​

​ទន្ទឹម​នេះ​ ​បៀវត្សរ៍​នគរបាល​ជាតិ​(​ពលបាលត្រី​)​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,184,577រៀល​(​គិត​បញ្ចូល​របប​អង្ករ​)​ ​នៅ​ឆ្នាំ​ ​2019​ ​ទៅ​ប្រមាណ​ ​1,226,977រៀល​(​គិត​បញ្ចូល​របប​អង្ករ​)​នៅ​ខែមករា​ ​ឆ្នាំ2020​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ឡើង​ដល់​ប្រមាណ​ ​1,256,977រៀល​(​គិត​បញ្ចូល​របប​អង្ករ​)​។​

​ចំពោះ​ប្រាក់បំណាច់​របស់​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ក៏ដូចជា​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​និង​មន្ត្រី​ភូមិ​ ​នឹង​ត្រូវ​បាន​ដំឡើង​ក្នុង​ឆ្នាំ2020​ ​នេះ​ដែរ​ ​ដែល​ក្នុង​នោះ​រួមមាន​ ​ប្រាក់បំណាច់​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​នឹង​ទទួល​បាន​ចំនួន​ ​1,440,000រៀល​។​ ​ប្រាក់បំណាច់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​នឹង​ទទួល​បាន​ចំនួន​ ​1,135,000រៀល​។​

​ ​ប្រាក់បំណាច់​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នឹង​ទទួល​បាន​ចំនួន​ ​1,155,000រៀល​។​ ​ប្រាក់បំណាច់​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នឹង​ទទួល​បាន​ចំនួន​ ​910,000រៀល​។​ ​ប្រាក់បំណាច់​មេឃុំ​ ​ចៅសង្កាត់​ ​នឹង​ទទួល​បាន​ចំនួន​ ​1,110,000រៀល​។​ ​ប្រាក់បំណាច់​ជំទប់​ទី1​ ​ទី2​ ​ចៅសង្កាត់​រង​ទី1​ ​ទី2​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​850,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​780,000រៀល​ ​នៅ​ឆ្នាំ2020​។​ ​ប្រាក់បំណាច់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​740,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​760,000រៀល​ ​នៅ​ឆ្នាំ2020​។​ ​

​សម្រាប់​ប្រាក់បំណាច់​មេភូមិ​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​400,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​430,000រៀល​ ​នៅ​ឆ្នាំ2020​។​ ​ប្រាក់បំណាច់​អនុប្រធាន​ភូមិ​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​280,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​310,000រៀល​នៅ​ឆ្នាំ2020​។​ ​ប្រាក់បំណាច់​សមាជិក​ភូមិ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​250,000រៀល​នៅ​ឆ្នាំ2019​ ​ដល់280,000រៀល​នៅ​ឆ្នាំ2020​៕​

Advertisement