ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​កើនឡើង 20%ក្នុង​ឆមាស​ទី1 ឆ្នាំនេះ

ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បាន​កើនឡើង20% នៅ​ឆមាស​ទី​ដើមឆ្នាំ20188 ដែលមាន​កំណើន​ខ្ពស់ជាង​បន្តិច​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ។017។ ការកើនឡើង​នៃ​អត្រា​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​នេះ គឺ​ដោយសារ​ការបន្ត​កើនឡើង​នៃ​ប្រាក់ចំណូល និង​ការ​សន្សំ​ប្រាក់​របស់​ប្រជាជន រួម​នឹង​ការបន្ត​ទទួលបាន​លំហូរ​មូលធន​ចូលមកក្នុង​សេដ្ឋកិច្ច​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ផងដែរ។

យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញថា អនុ​បាត​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​ធៀប​នឹង​រូបិយវត្ថុ​ទូទៅ និង​ប្រាក់​បញ្ញើ​សរុប​ដែល​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ដុល្លា​រូបនីយកម្ម នៅ​បន្ត​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​មាន​ស្ថិរភាព​ក្នុង​កម្រិត​ប្រមាណ84% និង95%រៀង​គ្នា​ក្នុង​រយៈពេល​ប្រមាណ 10ឆ្នាំ​ចុង​ក្រោយនេះ។

ទន្ទឹមនឹងនេះ​ប្រាក់​បញ្ញើ​បាន​កើនឡើង21% ទាប​ជាង​កំណើន24% នៅ​ឆមាស​ទី1 ឆ្នាំ2017 ជា​ចម្បង​ដោយសារ​ការថយចុះ​នៃ​អត្រា​ការប្រាក់​បញ្ញើ។ ផ្ទុយទៅវិញ​រូបិយវត្ថុ​ក្នុង​ចរាចរណ៍​មាន​កំណើន22% ខ្ពស់ជាង18% ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយសារ៖ 1.កំណើន​ការប្រើប្រាស់​ប្រាក់រៀល​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ។ 2.ការបង្កើន​ចំណាយ​រដ្ឋាភិបាល និង3.ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ។ ការណ៍​នេះ​បង្ហាញ​ពី​ការកើនឡើង​ជា​បន្តបន្ទាប់ នូវ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​ប្រាក់រៀល និង​តួនាទី​កាន់តែ​សកម្ម​របស់​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​ដែល​រួមចំណែក​រក្សា​កម្រិត​ដុល្លារ​រូបនីយកម្ម មិនឱ្យ​កើតឡើង​ក្នុងពេល​កន្លងមក។

ក្រៅពីនេះ​ឥណទាន​ចំពោះ​វិស័យ​ឯកជន​បាន​កើនឡើង​បន្តិច​ប្រមាណ16.8% ធៀប​នឹង16.5% នៅក្នុង​ខែមិថុនា​ឆ្នាំមុន ដែល​បង្ហាញថា ចលនា​សាច់ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​នៅតែ​បន្ត​រឹងមាំ និង​គាំទ្រ​ដល់​កំណើន​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ និង​រូបិយវត្ថុ​ទូទៅ។ កំណើន​ឥណទាន​ចំពោះ​វិស័យ​ឯកជន​ត្រូវបាន​គាំទ្រ​ដោយ​ការបន្ត​កើនឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច ទោះជា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់​ឥណទាន និង​ត្រៀម​ទុក​សាច់ប្រាក់​ច្រើនជាង​ឆ្នាំមុន​ក៏ដោយ៕

Advertisement