ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 កំពុង​ចាប់ផ្ដើម

នៅក្នុង​សាល​រួម​របស់​សណ្ឋាគារ​សាន់វ៉េ សមាជិក​នៃ​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ចំនួន 80នាក់ ដែលជា​តំណាង​ក្រុមហ៊ុន​ផងដែរ​នោះ បាននិងកំពុង​ស្ថិតនៅ​ក្នុង​វេទិកា​នៃ​មហាសន្និបាត​លើក​ទី5 ដើម្បី​ត្រៀម​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​ជា​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6។

ចំពោះ​បេក្ខភាព​ដែល​ចូលរួម​ប្រាថ្នា​ធ្វើជា​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 នេះ រួមមាន​ចំនួន3នាក់៖

១) លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Mekong Brokerage Co., Ltd

២) លោក វ៉ន ចាន់ថន អគ្គ​នាយ​ក្រុមហ៊ុន​អចលនទ្រព្យ TownCity Real Estate Co., Ltd

៣) លោក សុ​ត វីរៈ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Huttons CPL Co., Ltd

នៅក្នុង​វេទិកា​បោះឆ្នោត​ជ្រើស​ប្រធាន​អាណត្តិ​ទី6 នេះ ក៏មាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់​ឯកឧត្តម នង ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង់​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Cambodia Properties Limited, លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី គ្រុប និង​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អណ​ត្តិ​ទី5។

យ៉ាងណាក៏ដោយ​រហូតមក​ដល់ពេលនេះ គិត​ត្រឹម​ម៉ោង 3រសៀល ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2018 នេះ គេ​នៅ​មិនទាន់​ដឹង​ពី​លទ្ធផល​នៅឡើយ​នោះទេ។

សូម​រង់ចាំ​តាមដាន​ថា ក្នុងចំណោម​បេក្ខភាព​ទាំង 3រូប​ខាងលើនេះ តើន​រណា​នឹង​ក្លាយជា ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6…

Advertisement