ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 ត្រូវបាន​រកឃើញ​ហើយ!!!

បន្ទាប់ពី​បាន​ឆ្លងកាត់​ការធ្វើ​បទ​បង្ហាញ និង​ការឃោសនា​ពី​ទស្សនៈវិស័យ​ក្នុងការ​ដឹកនាំ​សមាគមន៍​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាង 3ម៉ោង ពេលនេះ​ចំពោះ​បេក្ខភាព​ដែល​បាន​ជាប់ឆ្នោត​ក្លាយជា​ប្រធាន សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 គឺ​លោក ច្រឹ​ក សុខ​នី​ម ជាមួយ​សំឡេង​សន្លឹកឆ្នោត 34 សំឡេង ខណៈដែល​លោក វ៉ន ចាន់ថន ទទួលបាន 25 សំឡេង ហើយ​លោក សុ​ត វីរៈ ទទួលបាន​ត្រឹម 7 សំឡេង តែប៉ុណ្ណោះ ។

ជាមួយនឹង​ការទទួលបាន​តំណែង​ជា​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ក្នុង​អាណត្តិ​ទី៦នេះ លោក ច្រឹ​ក សុខ​នី​ម បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ខំប្រឹង និង​ព្យាយាម​ដឹកនាំ​សមាគមន៍​ឱ្យមាន​ភាព​រីកចម្រើន ជឿនលឿន​ទៅមុខ ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស ធ្វើឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងអស់ ដែលជា​សមាជិក​របស់​សមាគម ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន​នេះ ៕ 

Advertisement