​ប្រទេស​បារាំង​ថា​ ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​

​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​សន្យា​ថា​ ​នឹង​ធ្វើ​យ៉ាងណា​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​ឱ្យ​មានការ​រីកចម្រើន​សមស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដោយ​នឹង​ខិតខំ​ផ្តល់​កិច្ចសហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​កសិកម្ម​ ​។​
​ ​កិច្ចពិភាក្សា​ការងារ​អំពី​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​បា​រំាង​ ​-​កម្ពុជា​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ជំនួប​រវាង​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ ​ប្រមាញ់​ ​និង​នេសាទ​ ​ជាមួយ​លោកស្រី​ ​អេ​វ៉ា​ ​ង្វៀន​ ​ប៊ិញ​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​រដ្ឋាភិបាល​បារាំង​ ​ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ជា​រួម​ ​និង​ដោយឡែក​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ​ដែល​មាន​ជំនួយ​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ​ ​និង​បច្ចេកទេស​របស់​រដ្ឋាភិបាល​បារាំង​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​មានការ​រីកចម្រើន​គួរ​ឱ្យ​មោទនភាព​ ​។​
​ ​ឯកឧត្តម​សង្ឃឹមថា​ ​រដ្ឋាភិបាល​បារាំង​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែម​ទៀត​ ​ជាពិសេស​ដល់​វិស័យ​កៅស៊ូ​គ្រួសារ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​សមស្រប​តាម​និន្នាការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ​កំណើនប្រជាជន​ ​និង​ការប្រកួត​ប្រជែង​ទីផ្សារ​។​
​ ​ ​លោកស្រី​ឯកអគ្គ​រដ្ឋទូត​ក៏បាន​លើកឡើង​ ​ទាក់ទង​នឹង​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ ​ជាពិសេស​ការ​រីកចម្រើន​លើ​វិស័យ​កសិកម្ម​ ​ដែល​បាន​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​កែ​លម្អ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​
​ ​លោកស្រី​បាន​បន្ត​ថា​ ​ជំនួប​នា​ពេលនេះ​ ​គឺជា​ឱកាស​នៃ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ​បទ​ពិ​សោ​ធ​ល្អ​ៗ​ ​និង​ធ្វើការ​សិក្សា​ ​លើក​ទិសដៅ​បន្ត​អនុវត្ត​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។​ ​ទោះជាយ៉ាងណា​ ​លោកស្រី​ថា​ ​នឹង​ខិតខំ​ផ្តល់​កិច្ចសហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ធ្វើ​យ៉ាងណា​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ ​សមស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ ​នៅក្នុង​ឱកាស​នេះ​ដែរ​ ​ភាគី​ទាំង2​ ​ក៏បាន​លើកយក​ប្រធានបទ​សំ​ខាន់​ៗ​មក​ពិភាក្សា​ផង​ដែរ​ ​ដែល​មាន​ជាអាទិ៍​៖​ទី1​-​ការ​អភិវឌ្ឍ​វិស័យ​កៅស៊ូ​គ្រួសារ​ ​ទី2​-​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​ស្រូវ​ ​អង្ក​កម្ពុជា​ ​ទី3​-​ការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម​ ​ការកែច្នៃ​ ​ការ​វេច​ខ្ចប់​ ​ការធានា​គុណភាព​ ​សុវត្ថិភាព​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​(​SPS​)​ ​ឆ្លើយតប​តាម​និយាម​ក្នុង​តំបន់​ ​និង​នៅ​លើ​ពិភពលោក​ ​ទី4​-​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើ​ប្រាស់​ដី​កសិកម្ម​ឱ្យ​មាន​និរន្តរភាព​ ​និង​ទី5​-​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ជំងឺ​គ្រុន​ជ្រូក​អា​ហ្វិ្​រក​ ​(​African​ ​Swine​ ​Fever​)​៕​



Advertisement