កម្មវិធី​ ​«​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​»​ប្រកាស​បើក​ជា​ផ្លូវការ​ ​

​កម្មវិធី​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​បាន​ប្រកាស​បើកផ្លូវ​ការ​នៅក្នុង​ពិធី​ចុះហត្ថលេខា​ដោយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ជាមួយនឹង​អង្គការ​ ​GIZ​ ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​នៅ​ព្រឹក​ថ្ងៃទី11​ ​ខែកុម្ភៈ​ ​ឆ្នាំ2019កន្លងទៅ​ ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ​សុន​ ​សេង​ហួត​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​និង​លោក​ ​Guenter​ ​Rithmacher​ ​នាយក​គ្រប់គ្រង​ ​អង្គការ​ ​GIZ​ ​ប្រចាំ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​ ​សុន​ ​សេង​ហួត​ ​បាន​លើកឡើង​ថា​ ​ពិធី​ចុះហត្ថលេខា​ ​និង​ប្រកាស​បើក​កម្មវិធី​អភិវឌ្ឍន៍​ ​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​ ​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​ក្នុង​ការ​ផ្តល់​នូវ​បច្ចុប្បន្នភាព​ ​ព័ត៌មាន​ ​ក៏ដូចជា​គោល​នយោបាយ​ថ្មី​ៗ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការអនុវត្ត​បន្ត​នូវ​ការងារ​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​នៅក្នុង​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​វេទិកា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ក​លទ្ធភាព​ងាយស្រួល​ដល់​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​ឱ្យ​មានលទ្ធភាព​អភិវឌ្ឍន៍​កែ​លម្អ​ខ្សែ​ចង្វាក់​ផលិតកម្ម​ ​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។​ ​បន្ថែម​លើ​នេះ​ ​វេទិកា​ក៏បាន​ចូលរួម​ស្តាប់​អំពី​លទ្ធផល​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​ព្រមទាំង​ការ​ផ្តល់​នូវ​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ ​GIZ​ ​អំពី​បញ្ហា​ប្រឈម​នានា​របស់​សហគ្រាស​ខ្នាត​មី​ក្រ​ ​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការកំណត់​នូវ​សូចនាករ​ថ្មី​មួយ​។​

​នៅ​ឱកាស​នោះ​ឯកឧត្តម​ ​សុន​ ​សេង​ហួត​ ​ក៏បាន​ស្នើ​ឱ្យ​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​ខ្លួនឯង​ផ្ទាល់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ ​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម​ ​ព្រមទាំង​ព្យាយាម​រក​នូវ​បច្ចេកទេស​ ​បច្ចេកវិទ្យា​ ​គ្រឿងចក្រ​ ​គ្រឿងម៉ាស៊ីន​ទំនើប​ ​និង​ទាន់សម័យ​ក្នុង​ផលិតកម្ម​ដើម្បី​បង្កើន​ផលិតភាព​ ​និង​ការប្រកួត​ប្រជែង​យកឈ្នះ​របស់​ខ្លួន​លើ​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​។​

​មន្ដ្​រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​រូប​នេះ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ស្រប​ពេល​នឹង​ការ​ទទួល​បានការ​លើកទឹកចិត្ត​សម្រាប់​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​ទៅលើ​ផ្នែក​ពន្ធដារ​ ​និង​ទទួល​បាន​ហិរញ្ញប្បទាន​ ​ក្រសួង​ក៏បាន​ចូលរួម​ដោះស្រាយ​ ​និង​ស្វែងរក​ដំណោះស្រាយ​ផ្សេងទៀត​អំពី​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ផ្សេង​ៗ​ទៀត​ ​ដូចជា​បញ្ហា​គុណភាព​របស់​ផលិតផល​ស្តង់​ដា​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាដើម​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម​ ​ឡាំ​ ​គីម​ឡេង​ ​អគ្គនាយក​នៃ​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​និង​សិប្បកម្ម​ ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ ​និង​ប្រជាជន​អាល្លឺម៉ង់​ ​ដែល​បាន​លះបង់​ធនធាន​បង្កើត​គម្រោង​នេះ​ឡើង​ ​ដើម្បី​ជួយ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​មីក្រូ​ ​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​។​ ​លោក​ថា​ ​គម្រោង​នេះ​ផ្តោត​សំខាន់​ទៅលើ​ការ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ ​បច្ចេកទេស​ផលិតកម្ម​ល្អ​ ​អនាម័យ​ល្អ​ ​ដើម្បី​បង្កើន​ផលិតភាព​ ​ប្រសិទ្ធភាព​ ​ប្រសិទ្ធ​ផល​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ ​នឹង​បន្ដ​កិច្ចសហការ​ជាមួយ​អង្គការ​ ​GIZ​ ​ដើម្បី​ឱ្យ​កសាង​ផែនការ​សកម្មភាព​លម្អិត​ ​ក្នុង​ន័យ​សម្រេច​បាន​នូវ​ផែនការ​នៃ​គម្រោង​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​។​ ​

​សូមជម្រាប​ថា​ ​គម្រោង​នេះ​មាន​រយៈពេល​ ​3ឆ្នាំ​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ2021​ ​ដែល​មាន​ថវិកា​ចំនួន​ ​3លាន​អឺ​រ៉ូ​ ​(​ប្រហែល​ជាង​ ​3.3លាន​ដុល្លារ​អាមេរិក​)​។​ ​ឯកឧត្តម​បាន​បន្ថែម​ថា​ ​ខេត្ត​ដែល​ត្រូវ​អនុវត្ត​នូវ​គម្រោង​នេះ​រួមមាន​ ​បាត់ដំបង​ ​សៀមរាប​ ​និង​រាជធានី​ភ្នំពេញ​៕​

Advertisement