ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ​ ជា​កាតាលីករ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​

ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ The​ Cambodia​ Securities​ Exchange​ (CSX​)បាន​មានប្រសាសន៍​ថា​ អនុលោម​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ2016​-2025​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ក្នុង​នោះ​វិស័យ​មូលបត្រ​ជាច​លក​រមួ​យក្នុង​ចំណោម​ចលករ​សំ​ខាន់​ៗទាំងឡាយ​សម្រាប់​បង្កើន​ល្បឿន​សេដ្ឋកិច្ច​ជាតិ​។

ដូច្នេះ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ​ និង​បទ​ប្ប​ញ្ញ​ត្តិ​ថ្មី​ៗក្នុង​វិស័យ​មូលបត្រ​ ជា​បទដ្ឋាន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំពោះ​ការ​លើកទឹកចិត្ត​ ការចូលរួម​នៅក្នុង​ទីផ្សារ​មូលធន​សម្រាប់​ក្រុមហ៊ុន​/សហគ្រាស​ដែល​មាន​សក្តា​នុ​ពល​ ក៏ដូចជា​វិនិយោគិន​សាធារណៈ​ ជា​កត្តាចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​វិស័យ​មូលបត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​អគ្គនាយក​បាន​បញ្ជា​ក់​ថា​៖ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​/សហគ្រាស​ ចំនួន5​ (ប្រាំ​)រួម​នឹង​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ចំនួន1​(មួយ​)គឺទី1​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PWSA​) ទី2​ ក្រុ​មហ៊ុនហ្គ្រេន​ធ្វីន​ អុីន​ធើ​ណេ​សិន​ណល​(ខេម​បូ​ឌា​)ភី​អិ​លស៊ី​(GTI​) ទី3​ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP​) ទី4​ ភ្នំ​ពេញ​អេស​អុីហ្សិ​ត ភី​អិ​លស៊ី​(PPSP​) និង​ទី5​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​)។ ចំណែក​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​បំណុល​ចំនួន1​ គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ហត្ថា​កសិករ​ លីមីត​ធី​តដែល​ទើបតែ​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ.ម.ក​)កាលពី​ថ្ងៃ5​ ខែធ្នូ​ ឆ្នាំ2018​ កន្លងទៅ​។ គិត​ត្រឹម​ដំណាច់ឆ្នាំ2018​ ទំហំ​ជួញដូរ​សរុប​មាន​ចំនួន​ 3,781,231ភាគហ៊ុន​ប្រហែល​ នឹង​ 25​ ពាន់​លាន​រៀល​(ប្រហែល​ជាង​ 6លាន​ដុល្លារ​ និង​មាន​មូល​ធនី​យក​ម្ម​ទីផ្សារ​ចំនួន​ 1,771,678លាន​រៀល​(ប្រហែល443ដុល្លារ​)ហើយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ផ្តល់​អត្តសញ្ញាណ​វិនិយោគិន​ ដល់​អ្នក​វិនិយោគ​បាន​ចំនួន​ 20,549នាក់​ (17,300នាក់​ជា​សញ្ជាតិ​ខ្មែរ​)។

ដោយឡែក​គិត​ត្រឹម​ថ្ងៃទី8​ ខែកុម្ភៈ​ ឆ្នាំ2019​ ទំហំ​ជួញដូរ​សរុប​មាន​ចំនួន​ 755,568ភាគហ៊ុន​ សើ្ម​នឹង​ 5ពាន់​លាន​រៀល​ (ប្រហែល​ជាង​ 1លាន​ដុល្លារ​) និង​មាន​មូល​ធនី​យក​ម្ម​ទីផ្សារ​ចំនួន​ 2,297,853លាន​រៀល​ (574.46លាន​ដុល្លារ​) ហើយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ផ្តល់​អត្តសញ្ញាណ​វិនិយោគិន​ដល់​អ្នក​វិនិយោគ​ចំនួន​ 20,750នាក់​។

នា​ពេល​ថ្មី​ៗនេះ​ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​ មូលបត្រ​ដែល​ក្នុង​អនុក្រឹត្យ​នោះ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​/សហគ្រាស​ បោះផ្សាយ​ មូល​-បត្រ​កម្មសិទ្ធិ​ និង​/ឬ មូលបត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ ដែល​បាន​ទទួលការ​អនុញ្ញាត​ពី​គណៈកម្ម​កា​រមូលបត្រ​កម្ពុជា​ និង​បាន​ចុះបញ្ជី​ជួញដូរ​មូលបត្រ​នៅ​ទីផ្សារ​មូលបត្រ​ប្រតិស្រុត​ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​សា​ធារ​ដែល​កាន់កាប់​ា​ប់​ និង​/ឬ ទិញ​-លក់​មូលបត្រ​រដ្ឋ​ មូលបត្រ​កម្មសិទ្ធិ​ និង​/ឬ មូលបត្រ​បំណុល​ ដែល​បាន​បោះផ្សាយ​លក់​ជា​សាធារណៈ​ និង​បាន​ចុះបញ្ជី​ជួញដូរ​មូលបត្រ​នៅ​ទីផ្សារ​មូលបត្រ​ ។

លោក​ អ៊ុន​ សុធន​ តំណាង​ក្រុមហ៊ុន​មក​ពី​ខេត្តព្រៃវែង​បាន​មាន​ចំណាប់​អារម្មណ៍​ថា​៖ “ទី1​- រដ្ឋាភិបាល​មានការ​លើកទឹកចិត្ត​ពន្ធ​រយៈពេល​ 3ឆ្នាំ​ ​; ដូច្នេះ​បើ​មានការ​អនុ​គ្រោះ​ផ្សេង​ៗទៀត​ ជាការល្អ​ ហើយ​ខ្ញុំ​ត្រូវការ​ការ​គាំទ្រ​ឱ្យ​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​ ប្រសិនបើ​រដ្ឋាភិបាល​អាច​សម្រេច​បាន​។ ទី2​- ក្រុមហ៊ុន​ដែល​មាន​សក្តា​នុ​ពល​មក​ចុះបញ្ជី​ គាត់​មើលឃើញ​អត្ថ​ប្រយោជន៍​នៃ​ការ​មិន​យកពន្ធ​ គាត់​នឹង​ព្យាយាម​ពង្រីក​វិស័យ​ហិរញ្ញវត្ថុ​របស់​គាត់​ ដោយ​ងាក​មក​លើ​ទីផ្សារ​មូលបត្រ​ឱ្យ​បាន​ច្រើន​។ ទី3​-នៅពេល​ណា​ដែល​ស្រុក​យើង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​នៅក្នុង​ផ្សារ​របស់​យើង​ច្រើន​ ប្រជា​ពល​ររដ្ឋ​របស់​យើង​មានឱកាស​ក្នុង​ការ​វិនិយោគ​ ការ​លេង​ភាគហ៊ុន​ក្នុង​ទីផ្សារ​មូលបត្រ​ គ្រប់​វិស័យ​ណា​ដែល​គាត់​ចូលរួម​ទិញ​ភាគហ៊ុន​”។

លោក​ សុធន​ បាន​បន្ថែម​ថា​៖ “ដូច្នេះ​ចំណុច​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ងាក​មក​មើល​វិស័យ​មូលបត្រ​ហើយ​គាត់​នឹង​ធ្វើការ​វិនិយោគ​ ទៅតាម​វិស័យ​ដែល​គាត់​ប្រកប​អាជីវកម្ម​បច្ចុប្បន្ន​។ ជីវភាព​គាត់​នឹង​កើន​ ឡើង​បន្តិច​ម្តង​ៗ ព្រោះ​គាត់​មាន​ប្រាក់​តិចតួច​មែន​តែ​គាត់​មានឱកាស​វិនិយោគ​ គាត់​មិនបាន​ទុក​លុយ​ចោល​ក្នុង​ផ្ទះ​ទេ​ នេះ​គឺជា​ចំណុច​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកទឹកចិត្ត​ផ្សារ​មូលបត្រ​កម្ពុជា​”។

លោក​ យុន​ សុវណ្ណា​ នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដល់​កាសែត​ ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ នេះ​ជា​ការជំរុញ​វិស័យ​ឯកជន​យើង​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ទីផ្សារ​ គឺ​ដើម្បី​ ទី1​-ទាញ​យក​ផលប្រយោជន៍​ពីទី​ផ្សារ​បំណុល​ និង​ទីផ្សារ​មូលបត្រ​កម្ពុជា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ ពង្រីក​អាជីវកម្ម​។ ទី2​-ដើម្បី​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង​ឱ្យ​កាន់តែ​រឹងមាំ​និង​មាន​ភាព​ទូលំទូលាយ​ ដោយ​យើង​ឃើញថា​ បច្ចុប្បន្ន​មានតែ​ស្ថាប័ន​ធនាគារ​ប៉ុណ្ណោះ​ដែល​សកម្ម​។

លោក​បាន​បន្ដ​ថា​៖ ការ​មានការ​ចូលរួម​ច្រើន​ពិ​វិស័យ​ឯកជន​នៅក្នុង​ទីផ្សារ​មូលបត្រ​ និង​ការ​លក់​មូលបត្រ​បំណុល​ គឺជា​ការចាប់អារម្មណ៍​ពី​ការ​លើកទឹកចិត្ត​ ការ​ផ្តល់​ជូន​សម្រាប់​គ្រឹះស្ថាន​ និង​ក្រុមហ៊ុន​នានា​ដែល​បាន​ចូលរួម​ក្ន​ងការ​បោះផ្សាយ​សញ្ញាណ​ប័ណ្ណ​ ឬមូលបត្រ​បំណុល​។

លោក​ សុវណ្ណា​ បាន​បញ្ជា​ក់​ដែរ​ថា​៖ “ការចូលរួម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​ផ្សារ​មូល​បត្រ​នេះ​ វា​អាស្រ័យ​លើ​មូលនិធិ​(ថ្លៃដើម​)ពោល​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​យើង​ នៅ​មាន​ចំណុច​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នានា​ផ្សេងទៀត​(ដោយ​មិន​គិតដល់​ប្រទេស​អភិវឌ្ឍន៍​ទេ​)ដោយ​ថ្លៃដើម​របស់​យើង​មានតម្លៃ​ 8% ទៅ11​% និង​ប្រែប្រួល​អាស្រ័យ​លើ​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​។ ដូច្នេះ​ការចូលរួម​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​(ដែល​ជា​ស្ថាប័ន​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ធនាគារ​)ទៅ​ក្នុង​ទីផ្សារ​មូលបត្រ​ ជា​ឆន្ទៈ​ យើង​គិតថា​ ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​មានច្បាប់​ បទប្បញ្ញត្តិ​ ប្រទាក់ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មានការ​ជជែកគ្នា​ច្រើន​ទៀត​”។

លោកនាយក​ប្រតិបត្តិ​បាន​បញ្ជា​ក់​ទៀត​ថា​៖“ប៉ុន្តែ​កត្តា​ដែល​ជំរុញ​ខ្លាំង​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ចូលរួម​ គឺ​ការ​ទាក់ទាញ​ និង​ការ​មើលឃើញ​គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត ដែល​ទើបតែ​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ5​ ខែធ្នូ​ ឆ្នាំ2018​ ថ្មី​ៗនេះ​ បាន​ក្លាយជា​បុគ្គល​លក់​មូលបត្រ​បំណុល​លើ​ផ្សារ​មូលបត្រ​កម្ពុជា​។ ដូច្នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដទៃទៀត​ក៏​នឹង​ពិចារណា​សិក្សា​អំពី​តម្រូវការ​ និង​ស្វែងរក​នីតិវិធី​ ដើម្បី​ឈាន​ដល់​ការចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ​នេះ​”។

ជាមួយគ្នា​នេះ​ដែរ​ CSX​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ចុះបញ្ជី​ជា​សាធារណៈ​ទាំងអស់​បាន​បង្ហាញ​ពី​ការអនុវត្ត​អាជីវកម្ម​ដ៏​រឹងមាំ​ក្នុង​ឆ្នាំ2018​។ មូលធន​បត្រ​ទីផ្សារ​សរុប​ បាន​កើនឡើង​ 86,2​% ពី​ 303,8លាន​ដុល្លារ​កាលពី​ថ្ងៃទី2​ ខែមករា​ ឆ្នាំ2018​ ដល់​ 565,6លាន​ដុល្លារ​នៅ​ថ្ងៃទី7​ ខែកុម្ភៈ​ ឆ្នាំនេះ​។

តម្លៃ​ភាគហ៊ុន​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ ជាពិសេស​គឺ​ កើនឡើង​ 96,5​% និង161,4​ %។តម្លៃ​ភាគហ៊ុន​នៅ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​កើនឡើង​ជាង59​% ខណៈ​តំបន់​សេដ្ឋកិច្ច​ ពិសេស​ Grand​ Twins​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​កំណើន​តិចតួច​ជាមួយ​តម្លៃ​ភាគហ៊ុន​កើន​ ឡើង​ 5,1​% និង14,8​ %។ បើ​តាម​ CSX​ បានឱ្យ​ដឹង​ទៀត​ថា​ ជាមធ្យម​តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​ 66​% ។

តម្លៃ​ភាគហ៊ុន​ឆ្លុះបញ្ចាំង​ពី​តម្លៃ​របស់​ក្រុមហ៊ុន​ ហើយ​តម្លៃ​នេះ​ជួយ​បង្កើន​ស្ថានភាព​ និង​កិត្តិនាម​របស់​ក្រុមហ៊ុន​នៅក្នុង​ឧស្សាហកម្ម​មូលបត្រ​។ ដោយសារតែ​តម្លៃ​របស់​វា​បន្ត​កើនឡើង​ ក្រុមហ៊ុន​មួយ​អាច​បង្កើន​ប្រាក់ចំណូល​កាន់តែ​ច្រើន​ ពេល​ដែល​ការ​ផ្តល់​ភាគហ៊ុន​កាន់តែ​តិច​។

ទីផ្សារ​មូលបត្រ​ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ការ​ផ្តល់​មូលនិធិ​សម្រាប់​កំណើន​រយៈពេល​វែង​សម្រាប់​ក្រុមហ៊ុន​ភាគច្រើន​។ មិន​ដូច​ការខ្ចី​ប្រាក់​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទេ​ ការចូលរួម​ក្នុង​ផ្សារហ៊ុន​ មិន​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​តាមកាល​កំណត់​ ការធានា​ ឬកាតព្វកិច្ច​ណាមួយ​ឡើយ​។ លោក​ សុវណ្ណា​ បន្ត​ថា​“អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​ក្រុមហ៊ុន​ដែល​ទើបបាន​ចុះបញ្ជី​ថ្មី​ អាច​ទទួល​បានការ​លើកទឹកចិត្ត​ពន្ធ​រយៈពេល3ឆ្នាំ​ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្ដីពី​ការ​លើកទឹកចិត្ត​ពន្ធ​សម្រាប់​វិស័យ​មូលបត្រ​ ដែល​មានប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី4​ ខែមករា​ ឆ្នាំ2019​ រហូត​មក​”។ជា​រួម​ វិស័យ​មូលបត្រ​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​អភិវឌ្ឍ​បាន​ លឿន​ដូច្នេះ​ការចូលរួម​ពី​ក្រុមហ៊ុន​/សហ​គ្រា​សស​ក្តានុ​ពល​ ក៏ដូចជា​វិនិយោគិន​សាធារណៈ​ ជា​កត្តាចាំបាច់​ មិន​អាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​វិស័យ​មូលបត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Advertisement