​ ​ពលករ​ជំនាញ​កម្ពុជា​ ​នឹងអាច​ចាប់​យក​ឱកាស​មាស​ ​ទៅ​ធ្វើការ​នៅ​ជប៉ុន​

​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ ​និង​ក្រសួង​យុត្តិធម៌​ជប៉ុន​ ​បាន​ចុះ​អនុ​ស្ស​ ​រណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។​ ​ពិធី​ចុះហត្ថលេខា​នេះ​ ​ធ្វើឡើង​កាលពី​ថ្ងៃទី25​ ​ខែមីនា​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​ជប៉ុន​ក្រោម​អធិ​ ​បតី​ភាព​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​លោក​ ​Takashi​ ​YAMA​ ​SHITA​ ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ជប៉ុន​។​

​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​បញ្ជាក់​ថា​ ​ពលករ​ជំនាញ​កម្ពុជា​ ​នឹង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​មាស​នេះ​ ​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង​ ​សម្រាប់​កម្ពុជា​ផង​ ​ក៏ដូចជា​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​ ​ជាពិសេស​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​គ្រប់ជ្រុងជ្រោយ​ជា​យុទ្ធ​សាស្រ្ត​នៃ​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​រដ្ឋមន្រ្តី​ ​បាន​មានប្រសាសន៍​លើកឡើង​ថា​៖​ ​«​បច្ចុប្បន្ន​នេះ​ ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ ​សិក្សា​ ​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ ​11,000នាក់​ ​ក្នុង​នោះ​កម្មសិក្សា​ការី​មាន​ប្រមាណ​ជិត​ ​7ពាន់​នាក់​»​។​

​លោក​ ​Takashi​ ​YAMASHITA​ ​បាន​លើកឡើង​ថា​ ​កាលពី​ឆ្នាំ​កន្លងទៅ​កម្ពុជា​-​ជប៉ុន​ ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី65​ ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​។​ ​ការ​ចុះ​អនុស្សរណៈ​ ​នៃ​ ​កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​ពលករ​ជំនាញ​នេះ​ ​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទំនាក់ទំនង​ដ៏​ស្អិត​ ​រមួត​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

សូមជម្រាប​ថា​ ​ជប៉ុន​គ្រោង​ទទួលយក​ពលករ​ជំនាញ​ទាំង​ ​2ប្រភេទ​ពី​ប្រទេស​ចំនួន8​ ​រួមមាន​ ​កម្ពុជា​ ​ចិន​ ​វៀតណាម​ ​ហ្វីលីពីន​ ​ឥណ្ឌូណេស៊ី​ ​ថៃ​ ​មីយ៉ាន់ម៉ា​ ​និង​នេប៉ាល់​ ​ចំនួន​ ​345,150នាក់​ ​ក្នុងរយៈពេល5ឆ្នាំ​ដំបូង​។​ ​ក្នុង​នោះ​ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន14ប្រភេទ​ ​រួមមាន​ផ្នែក​ថែទាំ​មនុស្សចាស់​ ​ការ​សម្អាត​អាគារ​ ​ការផលិត​គ្រឿងបន្លាស់​ ​ការផលិត​គ្រឿងម៉ាស៊ីន​ ​ការផលិត​គ្រឿងអគ្គិសនី​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ ​ការងារ​សំណង់​ ​ការផលិត​នាវា​ ​ការ​ជួសជុល​ ​និង​ដំឡើងរថយន្ត​ ​ការងារ​អាកាសចរណ៍​ ​ការរៀបចំ​បន្ទប់​ស្នាក់នៅ​ ​កសិកម្ម​ ​នេសាទ​ ​និង​វារីវប្បកម្ម​ ​ការផលិត​អាហារ​ ​និង​ភេសជ្ជៈ​ ​និង​ការងារ​នៅ​ភោ​នី​យ​ដ្ឋាន​។​

សូម​បញ្ជាក់​ថា​ ​កម្ពុជា​ជា​ប្រទេស​ទី2ដែល​បាន​ចុះ​អនុស្សារ​ណៈ​នេះ​ ​នៅ​ថ្ងៃទី25​ ​ខែមីនា​ ​ឆ្នាំ2019​ ​បន្ទាប់ពី​ហ្វីលីពីន​ដែល​បាន​ចុះ​នៅ​ថ្ងៃទី19​ ​ខែមីនា​ ​ឆ្នាំ2019​។

ក្នុង​ការជំរុញ​ការងារ​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ទទួល​ជនភៀសខ្លួន​ ​និង​ការគ្រប់គ្រង​ជន​អន្តោប្រវេសន៍​ ​នៅ​ថ្ងៃទី8​ ​ខែធ្នូ​ ​ឆ្នាំ2018ដោយ​បង្កើត​ទិ​ដ្ឋា​កា​ការងារ​ថ្មី​ចំនួន2ប្រភេទ​គឺ​ ​“​ពលករ​ ​ជំនាញ​ ​1​”​ ​និង​ ​“​ពលករ​ជំនាញ2​”​។​ ​ច្បាប់​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី01​ ​ខែមេសា​ ​ឆ្នាំ2019​។​ ​ដោយឡែក​ប្រព័ន្ធ​បញ្ជូន​កម្មសិក្សា​ការី​នៅ​អនុវត្ត​ដដែល​៕​

Advertisement