ខានស្អែក​នេះ​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​

ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​ ​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​រយៈពេល​ ​2ថ្ងៃ​ទៀត​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​ ​

​នៅ​ថ្ងៃទី​ ​31​ ​ខែមីនា​ ​ម្សិល​ម៉ិញ​នេះ​ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចុះ​ត្រួតពិនិត្យ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​ដើម្បី​ត្រៀម​សម្ពោធ​ដាក់​ដំណើរការ​នៅ​ថ្ងៃទី03​ ​ខែមេសា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​ខ្មែរ​អាច​ឆ្លងកាត់​មុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​ ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ផ្តល់​ថវិកា​ប្រមាណ​ ​30លាន​ដុល្លារ​ ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ឡើងវិញ​ ​តែ​កម្ពុជា​ប្រើប្រាស់​អស់​ត្រឹមតែ​ជាង​ ​20លាន​ដុល្លារ​តែប៉ុណ្ណោះ​ ​ដោយ​លុយ​សល់​ទាំងអស់​នឹង​យក​ទៅ​រៀបចំ​សួន​ ​និង​សោភ័ណ្​ឌ​ភាព​ឱ្យ​កាន់តែ​ប្រសើរ​។​ ​ឯកឧត្តម​រំពឹង​ទុក​ថា​ ​ក្រោយពេល​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ប្រជាជន​អាច​បើកបរ​បាន​រហូតដល់​ទៅ​ ​4គន្លង​លើ​ស្ពាន​ទាំងសងខាង​ ​ហើយ​បាន​បែងចែក​ផ្លូវ​ម៉ូតូ​ ​និង​រថយន្ត​ដាច់ដោយឡែក​ ​ដែល​អាច​នឹង​កាត់បន្ថយ​ការ​កកស្ទះ​ ​ហើយ​ធ្វើ​ឱ្យ​ចរាចរណ៍​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពេល​បុណ្យទាន​ ​និង​ពេល​ធម្មតា​៕​ ​

Advertisement